Wednesday, August 27, 2025
Homeតារាខ្មែរសុគន្ធ និសា ចាប់ដៃស្រីណា បើកសាឡនសត្វ

សុគន្ធ និសា ចាប់ដៃស្រីណា បើកសាឡនសត្វ

ភ្នំពេញ ៖ សុគន្ធ និសា បានចាប់ដៃពិធីការិនី ណាក់ ស្រីណា បើកមុខរបរថ្មី គឺហាងសាឡនសត្វ ដែលផ្ដោតលើការថែទាំសត្វ ឈ្មោះថា «Gi Gi Puppi Care» សម្ពោធកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយមានតារារួមអាជីពមួយចំនួនទៅសាទរផងដែរ ។ នេះគឺជាមុខរបរថ្មីរបស់និសា និងតារាសម្ដែងស្រីណា ដែលវិនិ យោគទុនរួមគ្នា ព្រោះអ្នកទាំងពីរស្រលាញ់រាប់អានគ្នាដូចបងប្អូនបង្កើត។

កញ្ញាណាក់ ស្រីណា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថាដោយ សាតែរូបនាងនិងនិសា សុទ្ធតែស្រលាញ់សត្វដូចគ្នា ហេតុនេះហេតុនេះហើយបានជាចាប់ដៃគ្នាបង្កើតមុខរបរថ្មីនេះឡើង។ ។ ពិធីការិនីរូបនេះថា អាជីវកម្មនេះ ត្រូវការភាពអត់ធ្មត់ ហើយបុគ្គលិក ពិបាករកបន្ដិចដែរ ព្រោះធ្វើការពាក់ព័ន្ធសត្វ ប៉ុន្ដែពេលនេះ ហាងនាងនិងនិសា បានដំណើរការហើយ។ យ៉ាងណា ស្រីណា មិនប្រាប់ថា នាង និងនិសា ចំណាយទុកសរុបរួមគ្នាអស់ទឹកប្រាក់ប៉ុន្មានហើយទេ ។

ការបើកសេវាកម្មមើលថែទាំសត្វ ផ្ដោតសំខាន់ទៅលើសុនខ (ឆ្កែ) ដែលសុគន្ធ និសា បោះទុនរួមគ្នាជាមួយ ណាក់ ស្រីណា នេះជាមុខរបរដំបូងរបស់អ្នកសិល្បៈខ្មែរ ព្រោះកន្លងមកគេធ្លាប់តែឃើញតារាល្បីៗបើកហាង រក្សារសម្រស់, ហាងលក់សម្លៀកបំពាក់ និងគ្លីនិកកែសម្រស់ជាដើម ។សម្រាប់និសា មុនបើកសាឡនសត្វ នាងក៏មានមុខរបរក្រៅសិល្បៈមួយចំនួនផងដែរ ក្នុងនោះមានដូចជា គ្លីនិកកែសម្រស់, ហាងគុយទាវខ្ចប់, ហាងកាហ្វេ និងហាងចេកឆឹង ជាដើម ។ ប៉ុន្ដែពេលនេះ ឈានមកបន្ថែមមុខរបរថ្មី ហាងសាឡនសត្វ ទីតាំងនៅបុរីភ្នំពេញផាក ៦A ព្រែកលៀប ។

 ណាក់ ស្រីណា បន្ថែមថា «ខ្ញុំនិងបងនិសា ស្រលាញ់សត្វណាស់ ហើយនៅផ្ទះគាត់(និសា) ចិញ្ចឹមឆ្កែដល់ទៅ ៩ក្បាល។ ដោយសារសុទ្ធតែជាអ្នកសស្រលាញ់សត្វអ៊ីចឹងហើយបានជាសម្រេចចិត្តបើកហាងនេះឡើងតែម្ដង»។

ប៉ុន្ដែអតីតពិធីការិនីប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ រូបនេះថា នាងនៅតែបន្ដថតភាពយន្ដ និងធ្វើជាMC ធម្មតា បើទោះជាមានមុខរបរក្រៅសិល្បៈក្ដី ។

 សូមបញ្ជាក់ថា សុគន្ធ និសា បានរាប់អាននិងស្និទ្ធស្នាលបំផុតជាមួយពិធីការិនី ណាក់ ស្រីណា ទៅណាក៏ជាមួយគ្នា ទាំងក្នុងនិងក្រៅស្រុក ហើយអំឡុងពេលដែលមានសង្រ្គាមតាមព្រំដែន ដែលបង្កដោយសៀម ក៏តារាទាំងពីរ ចុះទៅចែកអំណោយជូនវីរកងទ័ព និងជនភៀសសឹក ជាបន្ដបន្ទាប់ផងដែរ ព្រោះតែនិសា បានបង្កើតមូលនិធិសប្បុរសធម៌ តាំងពីផ្ទុះសង្រ្គាមម៉្លេះ ។

ណាក់ ស្រីណា អះអាងថា នាងនិងនិសា បានចុះទៅចែកអំណោយ ជាបន្ដបន្ទាប់ ជូនកងទ័ព និងគ្រួសារជនភៀសសឹក តាមតំបន់ព្រំដែន ដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ, សៀមរាប, កំពង់ធំ, កពត ដែលខេត្តខ្លះនាងនិងក្រុមការងារ ចុះទៅជួបគ្រួសារសពវីរកងទ័ព គ្រាន់តែនាងមិនបានបង្ហោះសកម្មភាពច្រើនទេ ។ នាងថា ទាំងនាងនិងនិសា នឹងនៅតែបន្ដសកម្មភាពសប្បុរសធម៌នេះតទៅទៀត ហើយក៏ត្រៀមនាំយកអំណោយទៅជូនបងប្អូនកងទ័ព និងជនភៀសសឹក នាពេលខាងមុខទៀតផងដែរ ។

សុគន្ធ និសា បានដើរចេញពីហង្សមាស ជាង១ឆ្នាំហើយ ដែលពេលនេះងាកមកផលិតបទចម្រៀងដោយខ្លួន ឯង ហើយអំឡុងពេលសៀមឈ្លានពានកម្ពុជា នេះ អ្នកនាងប៊ុន សុគន្ធា បានបង្ហោះឡើងវិញនូវបទ «ប្រា សាទព្រះវិហារខ្មែរ» ។ ចំណែកណាក់ ស្រីណា នាងថាអាជីពសិល្បៈ មិនសូវមមាញឹកទេ ចុងក្រោយនេះ ព្រោះផលិតករមិនសម្រុកថតរឿងដូចមុន ប៉ុន្ដែនាងនៅតែទទួលថតភាពយន្ដ និងធ្វើជាពិធីការិនី តាមកម្មវិធីផ្សេងៗជាធម្មតា ដូចមុនដដែល ៕      

RELATED ARTICLES