ទីផ្សារ៖ បណ្តាញព័ត៌មានបរទេសផ្សាយថារដ្ឋាភិបាលវៀតណាមបានបញ្ឈប់ការនាំចូលបសុសត្វនិងផលិតផលបសុសត្វពីរដ្ឋ Wisconsin និងរដ្ឋ Tennessee របស់សហរដ្ឋអាមេរិកដែលរងផលប៉ះពាល់ដោយជំងឺផ្តាសាយបក្សី H5N2 និងវីរុស H7 ជាបណ្តោះអាសន្ន ។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចេញសេចក្តីសម្រេចផ្អាកការនាំចូលមុខទំនិញនេះជាបណ្តោះអាសន្ននៅថ្ងៃទី១០ខែមីនា ដោយស្នើដល់នាយកដ្ឋានពេទ្យសត្វធ្វើការរឹតបន្តឹងក្នុងការត្រួតពិនិត្យលើការនាំចូលបសុសត្វជាច្រើនប្រភេទពីរដ្ឋទាំងពីរនោះដែលមិនទាន់បានព្យាបាលរោគឲ្យបានត្រឹមត្រូវនៅឡើយមុនកាលបរិច្ឆេទ ។
នាយកដ្ឋានខាងលើត្រូវបានគេដាក់សំណើរឲ្យបញ្ជូនការសម្រេចចិត្តជាផ្លូវការទៅកាន់បណ្តាទីភ្នាក់ងារមានសមត្ថកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។
ទោះជាយ៉ាងណាអង្គភាពនេះក៏នឹងឆ្លើយតបចំពោះការពិនិត្យឲ្យដឹងខុសត្រូវថាតើសហរដ្ឋអាមេរិកអាចគ្រប់គ្រងវីរុសផ្តាសាយបក្សីស្របតាមការធ្វើនិយ័តកម្មរបស់អង្គការសុខាភិបាលពិភពលោកហើយបន្ទាប់មករាយការណ៍លទ្ធផលនេះជូនដល់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា