Saturday, September 6, 2025
Homeសេដ្ឋកិច្ចជាតិគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ស្ថាបនាសម្រេចបាន២៣ភាគរយ

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ស្ថាបនាសម្រេចបាន២៣ភាគរយ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ២៣ភាគរយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨។

លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ពានឆ្លង កាត់ទន្លេមេគង្គ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវវាងគម្រោង ចាប់ពីផ្លូវបំ បែកផ្លូវលេខ១១៦ A (K.m2+800) ដល់ផ្លូវជាតិ លេខ១ ដែលត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ និងពិនិត្យវឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេមេគង្គ។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ម៉ែត្រ ដែលក្នុងនោះតួស្ពាន មានប្រវែងសរុប ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ខែ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕

RELATED ARTICLES