ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បាញ់ល្បិចក្រុមទម្លាក់យោងបង់បង់អស់គ្រឿងអល័ង្កកាពីខ្លួនរលីង មានខ្សែក កងដៃ លុយកាក់ ទូរស័ព្ទ តែសំណាងល្អដូរបានមកវិញគ្រាប់កង់មួយកូនថង់មកវិញ ទ្រហោយំរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ក្រោយពីចាច់ល្បិចក្រុមទម្លាក់យោង ខណៈដែលនាងអង្គុយលេងនៅសួនកុមា ពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប ។
នារីរងគ្រោះមានឈ្មោះ ទឹម កញ្ញា អយុ២០ឆ្នាំ មុខរបរជួយលក់ដូរឥវ៉ាន់ ថ្នាំពេទ្យម្តាយមីង ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិកាកុត ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ។ ចំណែកសម្ភារៈបាត់បង់មាន ខ្សែករប្លាទីន១ជីកន្លះ កងដៃ២ជីជាង លុយ១ម៉ីុនរៀល ទូរស័ព្ទ១គ្រឿង ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានទៅអង្គុយលេងលើបង់ថ្ម ក្នុងសួនកុមារហើយខណៈដែលកំពុងអង្គុយលេង ស្រាប់តែមានបុរសម្នាក់ ដើរឆ្លងកាត់ហើយ ធ្វើជាជ្រុះកាបូបលុយពណ៍ខ្មៅមួយ ឃើញដូច្នេះនាងក៏បានស្រែកហៅប្រាប់ ថាជ្រុះកាបូបហើយ បុរសខាងលើគ្រាន់តែងាកក្រោយ ហើយប្រកែកថាមិនមែនកាកាបូបខ្លួន រួចធ្វើមិនដឹងខ្លួនបន្តដើរហួសទៅបាត់ ស្របពេលនោះក៏លេចមុខស្រ្តីម្នាក់ទៀត ដើរមកដល់ទះស្មានាងហើយពោលពាក្យប្រាប់ថាកុំល្ងង់ពេក ហើយកុំឲ្យមាត់ ទុករងចាំចែកគ្នា លាតបង្ហាញឃើញសុទ្ធតែលុយដុល្លា គ្រឿងអល័ង្កកា ក្រហមច្រាល ហើយហុចឲ្យនាងរងគ្រោះកាន់ និងថង់ខ្មៅមួយទៀតផង និយាយបញ្ចុះបញ្ចូលល្បួងនាំនាងឡើងជិះមូ៉តូមួយគ្រឿង មិនចាំម៉ាក ជិះគ្នា៣នាក់ឆ្ពោះទៅខាងក្រោយផ្សារឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ឈប់ម៉ូតូនិយាយល្បួងដោះយកគ្រឿងអល័ង្កកា លុយ ទូរស័ព្ទពីខ្លួនជនរងគ្រោះអស់រលីង ហើយប្រាប់ថា ហើយប្រើល្បិចប្រាប់នាងឲ្យនៅរងចាំ គេទៅតាមគ្នាគេម្នាក់ទៀត ចាកចេញគេចទៅបាត់អស់ ចាំបាត់ៗ យូរពេក លាតមើលក្នុងថង់ ក្នុងកាបូបសុទ្ធតែគ្រាប់កង់ ដឹងថាចាញ់បោកក្រុមទម្លាក់យោងហើយ ទ្រហោយំ ជិះម៉ូតូឌុប មកចូលប៉ុស្តិ៍កាកាប ប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវនិងកំណត់មុខសញ្ញា ៕