Tuesday, March 11, 2025
Homeព័ត៌មានជាតិប្រពន្ធ​មិន​ធ្វើ​ម្ហូប ស៊ី​ប្តី​វ៉ៃ​ជាំ​គូទ

ប្រពន្ធ​មិន​ធ្វើ​ម្ហូប ស៊ី​ប្តី​វ៉ៃ​ជាំ​គូទ

ខេត្តស្វាយរៀង ៖ បុរសប្រមឹកម្នាក់ ទើបនឹងផឹកស្រាស្រវឹងធ្លាក់ភ្នែកត្រឡប់ចូលផ្ទះវិញ ដើរទៅបើកឆ្នាំងបាយ មិនឃើញប្រពន្ធធ្វើម្ហូប ទុកឱ្យហូប ក៏ផ្ទុះកំហឹង ទាញកំណាត់មែកឈើ វាយប្រពន្ធ បណ្តាលឱ្យរងរបួសបែកចិញ្ចើម និងជាំកំប៉េះគូទ រងរបួសធ្ងន់ កាលពីវេលាម៉ោង ៥និង៥០នាទី ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិ៍រាជ ឃុំពោធិ៍រាជ ស្រុក ស្វាយជ្រំ។

បុរសជាប្តីចិត្តកំណាចដែលផឹកស្រាស្រវឹង ខឹងប្រពន្ធអត់ធ្វើម្ហូបហូប បង្កហិង្សាវាយប្រពន្ធ ជាំកំប៉េះគូទនេះ មានឈ្មោះគង់ សុវណ្ណ ហៅ ចាន់ អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះគង់ សារ៉ាន អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធបានរៀប- រាប់ប្រាប់ថា ប្តីរបស់គាត់ម្នាក់នេះគឺជាមនុស្ស ផឹកស្រាស្រវឹង មិនដែលស្វាងសូម្បីមួយថ្ងៃ ហើយឱ្យតែបានស្រាចូលពោះហាក់មានចិត្ត កាចសាហាវខ្លាំងណាស់ ទើសចិត្តអ្វីតិចមិនបាន តែងប្រើដៃជើង ដំបង ពូថៅ ដោះស្រាយបញ្ហា ជាញឹកញាប់ តែកន្លងមក គាត់ចេះតែខាំមាត់ សង្កត់ចិត្តមិនប្តឹងផ្តល់អ្វីទាំងអស់ និងចេះតែរង់ចាំ ថ្ងៃណាមួយ ក្រែងប្តីអាចកែប្រែខ្លួន និងអត្តចរិត វិញបាន ប៉ុន្តែដូចពាក្យចាស់ថា ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន មិនអាចពត់ឱ្យត្រង់បានឡើយ។

ស្ត្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ប្តីនេះបានចេញទៅផឹកស្រាតាំងពីថ្ងៃរសៀល រហូតដល់វេលាម៉ោងកើតហេតុ ទើបវិលត្រឡប់ មកផ្ទះវិញ។ លុះមកដល់ ប្តីនេះបានចូលទៅ រោងបាយ បើកឆ្នាំងរកបាយម្ហូប តែដោយមិន ឃើញគាត់ធ្វើម្ហូប ទើបប្តីច្រឡោតខឹង បង្ករឿង ឈ្លោះប្រកែក ចំណែកគាត់ទ្រាំមិនបាន ក៏តបត សម្តីវិញខ្លះទៅ ធ្វើឱ្យប្តីកំណាចកំពុងស្រវឹងជោក បានស្ទុះទៅទាញមែកឈើស្ទុះមកវាយនាង ទាំងកំរោល បណ្តាលឱ្យចំចិញ្ចើមខាងឆ្វេង ស្មា និងកំប៉េះគូទ រងរបួសធ្ងន់តែម្តង ទើបធ្វើឱ្យ គាត់កើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងប៉ូលិស ឱ្យចាប់ប្តីកំណាចយកទៅចាត់ការតាមច្បាប់ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ ជាប្តីបានសារភាពថា គាត់ពិតជាបានវាយប្រពន្ធ មែន មូលហេតុដោយសារតែគាត់ស្រវឹងស្រា ខ្លាំងពេក ម៉្យាងខឹងពេលមកដល់ផ្ទះ បើកឆ្នាំង បាយ ឆ្នាំងសម្លមិនឃើញប្រពន្ធដាំស្លហូប ក៏ផ្ទុះ កំហឹងប្រើអំពើហិង្សាដាក់ប្រពន្ធទុកជាការ ព្រមានតែម្តង។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការ- ដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការ បន្ត តាមនីតិវិធី៕

RELATED ARTICLES