Tuesday, March 11, 2025
Homeព័ត៌មានជាតិឃាត់​បុរ​ស​ម្នាក់​ជួញ​ដូរ​គ្រឿងញៀន

ឃាត់​បុរ​ស​ម្នាក់​ជួញ​ដូរ​គ្រឿងញៀន

ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនបុរសជនសង្ស័យម្នាក់និងថ្នាំក្រាមសថ្លា៥ញ្ចប់ថង់តូចរួមនិងឧបករណ៍ជក់ពេលជនសង្ស័យកំពុងពួនសងំជក់ប្រើប្រាស់ថ្នាំញៀនៅកៀនផ្សារបន្លធ្វើការឃាត់ខ្លួនយកមកសាកសួរនាំ កាលវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចក្បែរផ្សារបន្លែច្បារអំពៅ ផ្លូវ៣៦៧ ស្ថិតនៅភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបុ៉ស្តិ៍សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅបានប្រាប់ជនសង្ស័យមានឈ្មោះ ប្រាក់ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅផ្លូវលំ  ភូមិលូ សង្កាត់ស្វាយបា៉ក ខណ្ឌឬរស្សីកែវ ភ្នំពេញមានស្រុកកំណើតនៅភូមិកំពង់ក្របៅ ឃុំ កំពង់ក្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំដោយកម្លាំងល្បាតពួនស្ទាក់ក្នុងមូលដ្ឋានបង្ការបទល្មើសក្នុងមូលដ្ឋានរហូតមកដល់ក្បែរផ្សារបន្លែក៏ឃើញជនសង្ស័យម្នាក់កំពង់ពួនជក់ថ្នាំញៀនហើយក៏ធ្វើការឃាត់ខ្លួនជាក់ស្ដែងនិងឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀននៅហាបា៉វខោមុខខាងឆ្វេងឃើញក្រាមសថ្លា៥កញ្ចប់ថង់តូច(សង្ស័យជាថ្នាំញៀន)និងឧបករណ៍សំរាប់ជក់ប្រើប្រាស់ថ្នាំញៀននិងឃាត់ខ្លួនយកមកបុ៉ស្តិ៍សាកសួរនាំ ។

សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំជនសង្ស័យបានសារភាពខ្លួនជាអ្នកបើកបររថយន្តដឹកត្រីហើយងងុយដេកពេកក៏ទិញថ្នាំញៀននៅម្ដុំផ្សារព្រែកព្នៅចំនួន៥កញ្ចប់តូច៧៥០០០រៀលយកមកទុកជក់និងរំលែកលក់ផងហើយពេលទំនេរពីការងារក៏សំងំនៅក្បែរផ្សារបន្លពួនក្បែររថយន្តដឹកបន្លែធំៗដើម្បីជក់ថ្នាំញៀនតែមិនទាន់បានជក់ផងត្រូវសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដងនិងធ្វើការដកហូតវត្ថុតាងរួមមានក្រោមសថ្លាតកញ្ចប់ថង់តូច(សង្ស័យជាសារធាតុញៀន)និងឧបករណ៍សំរាប់ជក់ថ្នាំញៀន១កំប្លេហើយសាកសួរនាំក៏កសាងសំណុំរឿងពីបទជួញដូរសារធាតុញៀនខុសច្បាប់ទៅអធិការដ្ឋាននគរបាលបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES