Tuesday, March 11, 2025
Homeព័ត៌មានជាតិចូល​ទិញ​ម្ហូប​ក្នុង​ផ្សារ ​ចេញ​មក​វិញ ម៉ូតូ​បាត់​ដោយ​សុវត្ថិ​ភាព

ចូល​ទិញ​ម្ហូប​ក្នុង​ផ្សារ ​ចេញ​មក​វិញ ម៉ូតូ​បាត់​ដោយ​សុវត្ថិ​ភាព

ភ្នំពេញ ៖ បុរសជាអាជីវករម្នាក់ បាត់បង់អស់មូ៉តូមួយគ្រឿង បន្ទាប់ពីជិះទៅរកទិញម្ហូប បានហើយចេញមកវិញមូ៉តូត្រូវបានចោរលួចកាច់សោកជិះយកទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ស្ថិតនៅមុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ណែម វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកមូ៉តូជនសង្ស័យលួចយកទៅបាត់ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លកលេខ ភ្នំពេញ 1CI-4575 ។

បើតាមជនរងគ្រោះ បានរៀបរាប់នៅចំពោះមុខនគរបាលឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះមូ៉តូទៅរកទិញម្ហូប ត្រង់ចំណុចផ្សារត្រពាំងថ្លឹង កាលពីវេលាម៉ោងខាងលើ ដោយចតទុកមូ៉តូ មុខផ្សារ ចាន់សោ រួចដើរចូលទៅក្នុងផ្សារ ចំងាយប្រមាំ៥០ម៉ែត្រពីខ្លួន ក្រោយពីទិញម្ហូបបានហើយ មកកន្លែងចតមូ៉តូវិញ បាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ បន្ទាប់ពីដឹងថាម៉ូតូត្រូវបានជនសង្ស័យលួចបាត់ហើយ មានតែថ្មើរជើងយួរម្ហូបត្រឡប់ទៅផ្ទះ រួចទៅដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍នគរបាលចោមចៅ ៕

RELATED ARTICLES