Tuesday, March 11, 2025
Homeព័ត៌មានជាតិបានលុយតុងទីន និងបើកប្រាក់ខែថ្មីៗ ស្រីចាក​ចេញ​បាត់ ​ក្រុម​គ្រួសារ​ផ្អើល​ឆោ​ឡោ​រត់​ទៅ​ប្តឹង​ប៉ូលីស

បានលុយតុងទីន និងបើកប្រាក់ខែថ្មីៗ ស្រីចាក​ចេញ​បាត់ ​ក្រុម​គ្រួសារ​ផ្អើល​ឆោ​ឡោ​រត់​ទៅ​ប្តឹង​ប៉ូលីស

បានលុយតុងទីន និងបើកប្រាក់ខែថ្មីៗ ស្រីចាក​ចេញ​បាត់​ពុំ​ដឹង​មូល​ហេតុ ម្តាយ​ក្រុម​គ្រួសារ​ផ្អើល​ឆោ​ឡោ​រត់​ទៅ​ប្តឹង​ប៉ូលីស

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មកប្រកបរបរជាកម្មការនីរោងចក្រ អស់រយៈពេល៥ឆ្នាំនាទីក្រុងភ្នំពេញ មិនដែលបង្កបញ្ហា ដល់ក្រុមគ្រួសារ ឪពុកម្តាយភ័យព្រួយ ទើបតែមកដល់ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីនារីខាងលើប្រមូលលុយតុងទីនបាន និងទើបតែបើកប្រាក់ខែរោងចក្របានថ្មីៗ ស្រីមិនដឹងយល់ឃើញថាយ៉ាងម្តេចបែជា ចកចេញពីបន្ទប់ជួលបាត់ ការងារក៏មិនចូលធ្វើ គ្មានដំណឹងបាត់សូន្យឈឹង១យប់១ថ្ងៃ  ដឹងដល់ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន នាំគ្នាមកតាំងពីស្រុក សម្រុកចូលប៉ុស្តិ៍ប៉ូលីស កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ សូមឲ្យសមត្ថកិច្ចជួយប្រកាសស្វែងរក ។

នារីដែលបាត់ខ្លួនមានឈ្មោះ ស្រស់ ស្រីគុណ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្បែកជើង ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិកោះក្របាយ ឃុំកំពង់កូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ មានម្តាយឈ្មោះ  អ៊ាត ធី អាយុ៤៨ឆ្នាំ ជាជនពិការជើង មានឪពុកឈ្មោះ ស្រេង ស្រស់ អាយុ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅឯស្រុកកំណើត ។ នារីរងគ្រោះមានបងប្អូនចំនួន២នាក់ នាងជាកូនពៅ ។

បើតាមសាច់ញាតិនារីខាងលើបានឲ្យដឹងថា នារីឈ្មោះ ស្រស់ ស្រីគុណ បានចាកចេញពីស្រុកកំណើត រួមជាមួយបងប្អូន សាច់ញាតិ មិត្តភ័ក្រក្នុងភូមិ អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ដើម្បី ប្រកបរបរ ការងារជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិខាងលើ គ្រាន់បានប្រាក់ឈ្នួល សម្រាប់ជួយសម្រួលដោះបន្ទុកជីវភាពគ្រួសារ ខណៈដែលម្តាយ នាងជាមនុស្សពិការជើង ឪពុកជាកសិករ ជីវភាពក្រីក្រ រស់នៅភូមិស្រុក ។ ប្រភពបន្តទៀតថា ក្នុងអំឡុងពេល៥ឆ្នាំ វត្តមាននារីរងគ្រោះ ជាកម្មការនីរោងចក្រ នាទីក្រុងភ្នំពេញ នាងមិនដែលបង្កបញកហាអ្វីផ្តល់ផលលំបាកដល់ក្រុមគ្រួសារ មិនដែលឲ្យឪពុកម្តាយ ក្រុមគ្រួសារ ខ្វាយខ្វល់ឡើយ ចំពោះបញ្ហាស្នេហាវិញ ត្រូវក្រុមគ្រួសារអះអាងថា មិនដែលឮកូនស្រី ហារនិយាយ មានសង្សារ ឬមានអ្នកលួចស្រឡាញ់ឡើយ ថ្វីត្បិតតែស្នាក់នៅក្នុងបន្ទប់ជាមួយមិត្តភ័ក្រ ស្រីៗដូចគ្នា ផ្សេងពីបន្ទប់សាច់ញាតិ ក៏មិនដែលឃើញ នារីខាងលើ ទំនាក់ទំនងជាមួយប្រុសឈ្មោលណាដែរ ដឹងតែចេញពីបន្ទប់ទៅរោងចក្រ វិលវិញមកបន្ទប់ជួល ពោលពុំមានអ្វីគួរឲ្យកត់សំគាល់ រឿងថាមានសង្សារឡើយ ។ សាច់ញាតិបានប្រាប់ឲ្យដឹងទៀតថា ទើបតែមកដល់វេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ ពេលដែលនាងដើរទៅរោងចក្រ ដូចសព្វដង រីឯមិត្តភ័ក្រនាងដើរតាមក្រោយ នឹកស្មានចូលធ្វើការងារ ធាតុពិត មិនបានចូលឡើយ មិនដឹងថាទៅណា ក្នុងសម្លៀកបំពាក់១ចង្កេះ ជាប់ខ្លួននិងគ្រាន់តែដឹងថា លុយទើបប្រមូលពីតុងទីនបាន៥០០ដុល្លា ប្រាក់ខែទើបបើកបានថ្មីៗ ជាង២០០ដុល្លា ដែលនាងយកទៅជាមួយ ទោះជាដល់វេលាល្ងាច បញ្ចប់ម៉ោងការងារទៅហើយនៅតែមិនឃើញនារីខាងលើ សាកសួរមិត្តភ័ក្ររួមការងារ ក៏មិនដឹង មិនឃើញនារីរូបនេះ តាំងពីព្រឹកថ្ងៃទី១៣មកម្លេះ ទើបមិត្តភ័ក្រ សាច់ញាតិឆោឡោ ប្រាប់ទៅក្រុមគ្រួសារ ឪពុកម្តាយ នាំគ្នាមកតាំងពីស្រុក ចូលប្តឹងប៉ូលីសបុ៉ស្តិ៍ នាយប់ថកងៃទី១៤ បន្ទាប់កូនស្រីបាត់ខ្លួន ។

ម្តាយនារីខាងលើ បានពោលរៀបរាប់ទាំងក្តីក្តុកក្អួល អស់រយៈពេល៥ឆ្នាំដែលកូនស្រីឃ្លាតពីឪពុកម្តាយ ឃ្លាតពីស្រុកកំណើត មិនដែលផ្តល់ភាពហ្មងសៅដល់ម្តាយជាជនពិការ ទៅណាមកណាតែងតែផ្តល់ដំណឹងប្រាប់ទើបតែពេលនេះ មិនដឹងជាកូនស្រីមានបញ្ហាអ្វី បានជាចាកចេញបាត់គ្មានដំណឹង ជាក្តីកង្វល់ បារម្មណ៍ភ័យព្រួយទៅវិញទេសម្រាប់ ក្រុមគ្រួសារ ៕

RELATED ARTICLES