Tuesday, March 11, 2025
Homeព័ត៌មានជាតិកម្មការិនីជិះ​កង់​ទៅ​រៀន​អ៊ុត​សក់ ​ចោរ​ឆក់​កា​បូប រួចជះ​ទឹក​អាស៊ីដដាក់​

កម្មការិនីជិះ​កង់​ទៅ​រៀន​អ៊ុត​សក់ ​ចោរ​ឆក់​កា​បូប រួចជះ​ទឹក​អាស៊ីដដាក់​

ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រ ស្រស់ស្អាតម្នាក់​ជិះកង់ទៅរៀនអ៊ុតសក់ត្រូវជន សង្ស័យថ្មើរជើងម្នាក់រត់មកឆក់កាបូប ហើយបានជះទឹកអាស៊ីតបណ្តាលអោយរងរបួសផ្ទៃ មុខត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង៨និង ១០នាទីយប់ថ្ងៃទី ១៤ ខែមិនាឆ្នាំ២០១៧ នៅចំណុចខាងត្បូងវិហារចាម ម្តុំលក់ទឹកត្នោតជូរ ផ្លូវបេតុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការបំភ្លឺពីឈ្មោះ ផន ភឿក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅកន្លែងហ្គេម ស្នាក់នៅបន្ទប់ជួលម្តុំផ្សាដេប៉ូខណ្ឌទួលគោក ត្រូវជាសង្សារជនរងគ្រោះ បានប្រាប់ឲ្យដឹង ថាជនរងគ្រោះមានឈ្មោះ ស៊ន ចាន់ទី អាយុ២៣ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ។ចំពោះសំភារៈបាត់បង់ មានលុយដុល្លារជាង៤០០ដុល្លារ ខ្សែកអ៊ីតាលី ទិញជាង៦០០ដុល្លារ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះចេញពីធ្វើការដូច សព្វដង រួចបានជិះកង់ដើម្បីទៅរៀនអ៊ុតសក់ ខណៈមកដល់ចំណុចកើតហេតុម្តុំ ទឹកត្នោតជូរ វិហារចាម ក៏មានជនសង្ស័យម្នាក់រត់មកឆក់កាបូបស្ពាយរបស់ជនរងគ្រោះ រួចបានជះទឹកអាស៊ីតទៅលើមុខជនរងគ្រោះបណ្តាលអោយរងរបួស​ ភ្លាមៗក៏មាន ប្រជាពលរដ្ធមកជួយ ហើយជនរងគ្រោះបាន​ទូរស័ព្ទហៅសង្សារពីកន្លែងធ្វើការនៅភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប មកជួយលុះពេលមកដល់កន្លែងកើតហេតុជនរង គ្រោះបានឡើងរថយន្តជាមួយ បុរសជាសង្សារមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ។

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់មកសមត្ថកិច្ចបានទៅសាកសួរនិងបំភ្លឺសង្សាររងគ្រោះដើម្បីធ្វើកំណត់ហេតុ តាមនីតិវិធី ៕  សោល វណ្ណៈ

RELATED ARTICLES