ភ្នំពេញ ៖ យុវជនម្នាក់ នាំសង្សារចូលទៅផឹកស៊ីនៅហាងចេតកុងទ័រនឺដល់ពេលជួបមិត្តភ័ក្រចាស់ធ្លាប់ ឈ្លោះគ្នាជាយូរមកហើយខឹងសងសិតនាំគ្នាព្រួចវាយបណ្តាលអោយបែកចញ្ចើមរងរបួសយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវរដ្ឋសាភារនៅចំណុចហាងចេតកុងទ័រនឺស្ថិតនៅក្នុងភូមិ១៥សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះហ្គយ ចុងតិច ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧អឺ២ ផ្លូវ១២១ ភូមិ៧សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា មានស្រុកកំណើតនៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ ចំនែកឯជនបង្កមានឈ្មោះ អាឡែង ហៅក្រៅឡេនស្លេម និងម្នាក់ទៀតមានឈ្មោះ ឌី ។
បើកតាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំសង្សាររបស់ខ្លួនចូលទៅផឹកស៊ីនៅហាងយីហោចេតកុងតឺន័រ ខណៈពេលកំពុងតែអង្គុយ ផឹកស៊ីស្រាប់តែជនបង្កមានគ្នា៤នាក់បានចូលមកផឹកស៊ីដែរ ស្របពេលនោះដែរជនរងគ្រោះនឹកឃើញថាស្គាល់គ្នាក៏អោយចូលរួមអង្គុយតុជាមួយតែម្តង លុះពេលអង្គុយផឹកស៊ីស្រវឹងស្រារៀងៗខ្លួនហើយជនរងគ្រោះនឹកឃើញថាធ្លាប់បានឈ្លោះគ្នាពីមុនក៏សុំទោសប៉ុន្តែជនបង្ក២នាក់ខាងលើខឹងក៏នាំគ្នាព្រួតវ៉ៃនៅក្នុងហាងបង្កអោយផ្អើលពេញហាងធ្វើឲ្យរងរបួសបែកចញ្ចើមខាងឆ្វេង ភ្លាមៗនោះជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីអោយជួយអន្តរាគមន៍ត្រូវជនបង្កទូរស័ព្ទមកគំរាមសម្លាប់ចោលទៀតផង ៕
ឥន សាន់ស៊ីដេត