Tuesday, March 11, 2025
Homeព័ត៌មានជាតិចោរ​លួច​ម៉ូតូ​និច​មួយ​គ្រឿង​ពី​មុខ​ផ្ទះ ម្ចាស់​ស្រែក​ឆោ​ឡោ រត់​ទៅ​ប្តឹង​ប៉ូលិស

ចោរ​លួច​ម៉ូតូ​និច​មួយ​គ្រឿង​ពី​មុខ​ផ្ទះ ម្ចាស់​ស្រែក​ឆោ​ឡោ រត់​ទៅ​ប្តឹង​ប៉ូលិស

ភ្នំពេញ ៖ ម៉ូតូស៊ុយហ្ស៊ុគីនិចមួយគ្រឿង ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោករ ជិះគេចហកទៅបាត់ដោយដុវត្តិភាព ខណៈដែលម្ចាស់ចតទុកចោលមុផ្ទះ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ភឿង សុធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសិប្បកម្មកែខ្នៃកំទេចក្រណាត់ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូជនសង្ស័យលួចយកទៅបាត់ ម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស  ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-4512 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូចតទុកដាក់មុខផ្ទះ កន្លែងធ្វើការងារ ហើយចូលទៅធ្វើការបាត់ មួយសនុធុះក្រោយទាល់តែមានអ្នកដំណើរឃើញស្រែកប្រាប់ មានចោរលួចមូ៉តូ ទើបផ្អើលរត់ចេញមកមើល គ្រាន់បានតែឃើញពីក្រោយខ្នង បបោលមូ៉តូបើករត់គេចទៅបាត់ តាមក៏មិនទាន់ ។ តែបើតាមការពិនិត្យ ឆែកមើលកាមេរ៉ា សុវត្តិភាពឃើញថា ជនសង្ស័យចូលមកធ្វើសកម្មភាពកាច់សោរកមូ៉តូ លឿនណាស់ មិនបាន៥នាទីផង ជិះគេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះកាន់កាតគ្រីរត់ទៅប្តឹង នគរបាលប៉ស្តិ៍ចោមចៅ និងបង្ហាញរូបភាព ភិនភាគមុខសញ្ញា កាច់សោរកខាងលើ ដើម្បីទុកឲ្យសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ៕

RELATED ARTICLES