Tuesday, March 11, 2025
Homeព័ត៌មានជាតិខឹង​ម្តាយ​ក្មេក​ស្រឡាញ់​ចៅ​មិន​ស្មើ​គ្នា បែរ​ជា​អុក​ឡុក​និង​ប្រើហឹង្សា​លើ​ម្តាយក្មេកទៅវិញ

ខឹង​ម្តាយ​ក្មេក​ស្រឡាញ់​ចៅ​មិន​ស្មើ​គ្នា បែរ​ជា​អុក​ឡុក​និង​ប្រើហឹង្សា​លើ​ម្តាយក្មេកទៅវិញ

ភ្នំពេញ៖ស្ត្រីចំណាក់ម្នាក់បានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីទាំងព្រឹកដើម្បីប្តឹងទៅលើកូនប្រសារប្រុសប្រើអំពើហឹង្សាមកលើគាត់បណ្តាលអោយមានរបួសកាលពីវេលាពាក់កណ្តាលអាធ្រាត្យឈានចូលថ្ងៃទី១៥មិនា២០១៧នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ស្ត្រីចំណាស់ខាងលើឈ្មោះ នៅ ស៊ីថន អាយុ៦៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ចំណែកកូនប្រសារប្រុសដែលគាត់មកប្តឹងឈ្មោះលី ម៉េងជី អាយុ៣០ឆ្នាំស្នាក់នៅជាមួយគ្នា។

តាមសំដីស្ត្រីចំណាស់ខាងលើបានប្រាប់សមត្ថកិច្ចថាកន្លងមកកូនប្រសារខាងលើតែតែអុកឡុកនិងប្រើហឹង្សាជាញឹកញាប់ដោយចោទប្រគាន់គាត់ស្រឡាញ់ចៅមិនស្មើប៉ុន្តែដោយអាណិតដល់កូនទើបគាត់មិនដាច់ចិត្តប្តឹងសមត្ថកិច្ច។

ប្រភពបានប្រាប់ទៀតថានៅយប់កើតហេតុខណះដែលគាត់កំពុងអង្គុយមើលទូរទស្សន៍ស្រាបមតែកូនប្រសារខាងលើមិនដឹងមកពីផឹកស៊ីកន្លែងណាទេពេលចូលដល់ក្នុងផ្ទះស្រាប់តែឡូឡារដាក់ប្រពន្ធហើយបានទៅលើកសំនៀងផ្ទះគប់មកលើគាត់ដែលកំពុងអង្គុយបណ្តាលអោយត្រូវជើងផ្នែងខាងស្តាំត្រូវកំពួនដៃស្តាំនិងពកក្បាលបណ្តាលអោយរងរបួសទ្រមខ្លួនតែម្តងភ្លាមៗគាត់បានរត់ចេញពីផ្ទះមកផងដែលលុះព្រឹកឡើងគាត់ក៍សម្រេចចិត្តមកប្តឹងកូនប្រសារខាងលើពីបទប្រើហឹង្សាមកលើគាត់ជាម្តាយក្មេង។

ពាក់ព័ន្ធករណីខាងលើនេះយើងមិនអាចសុំការបំភ្លឺពីកូនប្រសារខាងលើបានឡើយដោយបានសំដីតែស្ត្រីជាម្តាយក្មេកប៉ុណ្ណោះ៕

RELATED ARTICLES