Saturday, July 19, 2025
Homeព័ត៌មានជាតិបែក​ថ្នាំបម្រុងរត់ចូលឡាន ត្រូវប្រជាការពារ​ចាប់​បញ្ជូន​ខ្លូន​ទៅ​ក្រសួង​សង្គម​កិច្ច

បែក​ថ្នាំបម្រុងរត់ចូលឡាន ត្រូវប្រជាការពារ​ចាប់​បញ្ជូន​ខ្លូន​ទៅ​ក្រសួង​សង្គម​កិច្ច

ភ្នំពេញ៖បុរសម្នាក់ បន្ទាប់ពីមិត្តភ័ក្ក្រខ្ចីម៉ូតូយកទៅបញ្ចាំរួចរូបគេបានទៅទិញថ្នាំញៀនមកជក់រហូតបែកថ្នាំដើរស្រែកអង្គុយយំនៅលើសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៥បំរុងរត់ចូលឡានត្រូវបានកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវចាប់បញ្ជូនខ្លួនប្រគល់ទៅឱ្យក្រសួងសង្គកិច្ចកាលពីវេលាម៉ោ៩និង១៥នាទីព្រឹកថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខផ្ទះលេខ៩៣០ភូមិត្តភាពសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។

បុរសដែលបែកថ្នាំដើរស្រែកអង្គុយយំបំរុងរត់ចូលឡាននោះមានឈ្មោះពៅសារភឿនអាយុ៣៦ឆ្នាំមានស្រុកកំណើតនៅភូមិតាខិនឃុំចន្ក្រីស្រុករមាសហែកខេត្តស្វាយរៀងម៉ូតូដែលមិត្តភ័ក្ក្រខ្ចីយកទៅបញ្ចាំនោះម៉ាកឌុបពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FS-8344។

តាមប្រភពព័ត៌មានបានឱ្យដឹងថាកាលពីថ្ងៃទី១៤ខែមិនារូបគេបានមកផឹកស៊ីនៅផ្ទះមិត្តភ័ក្ក្រមួយកន្លែងនៅក្នុងសង្កាត់ឬស្សីកែវដោយផឹកស៊ីជាមួយភ័ក្ក្រ៤ទៅ៥នាក់។លុះផឹកស៊ីស្រវឹងស្រឿងរាងខ្លួនហើយក៏មានមិត្តភ័ក្ក្រម្នាក់ឈ្មោះតូរ៉ាសូមខ្លីម៉ូតូទៅទិញសាច់ក្លែមយកទៅបញ្ចាំចំនួន៩២០ដុល្លារយកដើរស៊ីចាយអស់ហើយគេចខ្លួនបាត់រហូតដោយមិនឃើញយកម៉ូតូមកឱ្យរូបគេវិញ់នៅល្ងាចកើតហេតុរូបគេបានសំរេចចិត្តរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឬស្សីកែវឱ្យជួយអន្តរាគមន៍។

ប្រភពបានបន្តឱ្យដឹងថាបន្ទាប់ពីរូបគេដាក់ពាក្យបណ្តឹងរួចរូបគេពិបាកចិត្តពេកមិនហ៊ានចូលផ្ទះខ្លាចម៉ែឪនិងប្រពន្ធស្តីបន្ទោសក៏បានទៅទិញថ្នាំញៀនមកជក់ជាមួយមិត្តភ័ក្ក្រពេញមួយយប់រហូតដល់ព្រឹកឡើងបែកថ្នាំដើរឈរអង្គុយយំនៅលើសួនច្បារពុះចែកទ្រូងផ្លូវបំរុងដើរចូលឡានក៏ត្រូវបានកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវចាប់បញ្ជូនខ្លួនប្រគល់ទៅឱ្យក្រស្រួងសង្គមកិច្ច៕កែវឈីម

RELATED ARTICLES