ភ្នំពេញ ៖ តារាចម្រៀង ខាត់ សួស្តី ដែលជាប្អូនពៅរបស់អ្នកនាង ខាត់ សុឃីម បានបញ្ចេញប្រតិកម្មព្រមានទៅមនុស្សស្រីម្នាក់ ដែលបានដើរនិយាយដើមនាងថា “ដើរតោងអ្នកមាន ដើម្បីផលប្រយោជន៍” ដោយតារាចម្រៀ ងរូបនេះ បានប្រាប់ទៅអ្នកមាត់ដាចនោះថា បើចង់ដឹងឮពីជីវិតនាង អាចមកដល់ផ្ទះនាង នៅភ្នំបាសិត ឮក៏តេ ឡេក្រាមមកនាងផ្ទាល់ ដើម្បីប្រឹក្សា យល់ដឹងអំពីជីវិតផ្ទាល់ខ្លួនរបស់នាងបាន។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ តារាចម្រៀង ខាត់ សួស្តី ប្អូនពៅអ្នកនាងខាត់ សុឃីម ដែលមានមុខមាត់និងទឹកដមសំនៀង ចាប់ច្រឡំជាមួយបងស្រីនោះ បានបង្ហោះរូបភាព ១សន្លឹក បង្ហាញពីកាយវិការឈរចង្អុល ទំនងជាសំដៅទៅកាន់អ្នកនិយាយដើមនាង ភ្ជាប់ជាមួយសំណេរថា “ដូចមានប្អូនម្នាក់ និយាយពីខ្ញុំថា ខ្ញុំដើរតោងអ្នក មាន ដើម្បីតែផលប្រយោជន៍។ បងចង់ប្រាប់ទៅប្អូនស្រីវិញថា មនុស្សបង មានតែគេស្រលាញ់ ហើយចូលចិត្ត អត់បាច់រត់រកគេទេ មានតែគេស្រលាញ់និងផ្តល់តម្លៃឱ្យ។ ដូច្នេះមុននឹងប្អូននិយាយអី សូមគិតពិចារណាឱ្យបានវែងឆ្ងាយ ហើយមើលក្រេឌីតគេផង មុននឹងនិយាយពីគេ ព្រោះឃើញថា ដូចឮដដែលៗមករហូត ទាំងដែលខ្ញុំមិនចង់ដឹង មិនចង់ឮ ហើយក៏មិនដែលខ្វល់ពីអ្វីដែរ។ សុំចិត្តចុះ បើចង់ដឹងឮពីជីវិតខ្ញុំ អាចមកដល់ផ្ទះខ្ញុំ ក៏បាន (ភ្នំបាសិត) ឬក៏តេឡេក្រាមមកខ្ញុំផ្ទាល់ ដើម្បីប្រឹក្សា យល់ដឹងអំពីជីវិតខ្ញុំផ្ទាល់ក៏បាន (សូមជ្រាប)។ ស្តេតទី១ បែបសាបសាប ស្តេតទី២ មានរូបអមទៅជាមួយខេបសិន ផងដែរ…”។

ជុំវិញការបញ្ចេញសារប្រតិកម្មខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពី ខាត់ សួស្តី បានទេ កាលពីម្សិលមិញ ទើបមិនដឹងថា តារាចម្រៀងត្រកូលខាត់ រូបនេះ ព្រមានទៅកាន់អ្នកណាម្នាក់ឱ្យពិតប្រាកដ ឡើយ។

គួរបញ្ជាក់ថា តារាចម្រៀង ខាត់ សួស្តី ជាប្អូនស្រីពៅ របស់តារាពហុជំនាញ ខាត់ សុឃីម ។ ក្រៅពីមានទេពកោ សល្យសិល្បៈបុរាណ តារាចម្រៀងរូបនេះ មានសមត្ថភាពនិងទឹកដមសំឡេង អាចច្រៀងបានគ្រប់ទម្រង់ទាំង បុរាណ ប្រជាប្រិយ និងសម័យ ជាពិសេស កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅ ខាត់ សួ ស្តី ល្បីបទ «ម៉េចបងមិនចូលរាំ»៕ ខៀវទុំ

