Monday, March 10, 2025
Homeព័ត៌មានជាតិស្រែក​រក​យុត្តិ​ធម៌ អតីត​ស្នង​ការរាជ​ធានីថា ជាប់​គុក​ព្រោះ​មិន​ព្រម​ស៊ី​លុយ​ចោរ

ស្រែក​រក​យុត្តិ​ធម៌ អតីត​ស្នង​ការរាជ​ធានីថា ជាប់​គុក​ព្រោះ​មិន​ព្រម​ស៊ី​លុយ​ចោរ

ភ្នំពេញ ៖ អតីតស្នងការរាជធានីភ្នំពេញ លោកហេង ពៅ បានប្រកាសអះអាងប្រាប់ អ្នកសារព័ត៌មានក្នុងឱកាសដែលលោកត្រូវបាន សមត្ថកិច្ចនាំខ្លួនចេញពីពន្ធនាគារ មកសាកសួរ បន្ថែមនៅតុលាការកំពូល កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ ថា ការដែលលោកត្រូវជាប់ គុកអស់ជាច្រើនឆ្នាំ រហូតមកដល់ពេលនេះ ដោយសារតែមិនព្រមស៊ីលុយចោរ២៤០០០ ដុល្លារ។

តុលាការកំពូល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាឱ្យនាំខ្លួនលោកហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ ពីពន្ធនាគារព្រៃស មកកាន់សវនាការកាត់ទោសពាក់ព័ន្ធសំណុំរឿង បង្ខាំងមនុស្សខុសច្បាប់ ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០០៣។

ប៉ុន្តែតុលាការកំពូល បានសម្រេចលើក ពេលសវនាការទៅថ្ងៃក្រោយវិញ ដោយមិន កំណត់ ដោយសារតែសវនាការនាពេលនោះ ពុំមានវត្តមានមេធាវីការពារក្តីជនជាប់ចោទ ព្រោះរឿងក្តីបទល្មើសឧក្រិដ្ឋចាំបាច់ត្រូវតែមាន មេធាវី បើគ្មានមេធាវីទេ មិនអាចដំណើរការ សវនាការបានទេ។ ព័ត៌មានលម្អិត សូមអានលើទំព័រកាសែតនគរធំ

RELATED ARTICLES