ភ្នំពេញ ៖ វាមិនមែនជារឿងចៃដន្យ ឬធម្មតាពេកឡើយ ដែលជាង ២ខែចុងក្រោយនេះតារាចម្រៀងរូបស្រស់ សុខុម រចនា និង ស្រ៊ុន ប្រាក់សុគន្ធា ហៅមីហឹរ ជាអតីតភរិយាតារាចម្រៀង Galaxy លោកសេក វណ្ណៈ ហៅ Nak Fake តែងតែបង្ហាញការឱបថើបគ្នាជាសាធារណៈ ទាំងនៅពេលកំពុង Live, ជិះរថយន្ដ និងជិះម៉ូតូជា មួយគ្នា ជាដើម រហូតមានអ្នកចំអន់ថា រចនា ថើបមីហឹរ មួយថ្ងៃ ១០០ដងទៀតផង។ សកម្មភាពបែបនេះ នាំឲ្យទស្សនិកជនសង្ស័យថា ពួកគេស្និទ្ធស្នាលគ្នាដូចគូស្នេហ៍ និងខ្លះសង្ស័យថា អ្នកទាំងពីរស្រលាញ់ភេទដូចគ្នា ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅ ស្រ៊ុន ប្រាក់សុគន្ធា ហៅមីហឹរ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីឲ្យនាងបំភ្លឺពីទំនាក់ទំនងជាមួយ រចនា ថាត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដ? ប៉ុន្ដែអតីតប្រពន្ធលោក Nak Fake រូបនេះ និយាយយ៉ាងខ្លីថា នាងកំពុងនៅកន្លែងថត និងសួរច្រាសមកវិញថា សួរធ្វើអី? ហើយនាងក៏ចុចបិទទូរស័ព្ទតែម្ដង ។ ចំណែកនាងសុខុម រចនា ពិបាកទាក់ទង ព្រោះនាងមិនចូលចិត្តសម្ភាសន៍ជាមួយអ្នកកាសែតឡើយ ដោយពេលខ្លះ កំពុងតែនិយាយ ចុចផ្ដាច់ទូរស័ព្ទ មិនប្រាប់មុនក៏មាន ។

ដោយសារតែទាំង សុខុម រចនា និងមីហឹរ សុទ្ធតែព្យាយាមមិនបកស្រាយរឿងពួកគេស្និទ្ធស្នេហ៍គ្នានោះ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថា អ្នកទាំងពីរ ជាស្រីស្រឡាញ់ស្រី នៅតែមានបន្ដទៅទៀត មិនអាចស្ងាត់បានឡើយ ។ ប៉ុន្ដែជាមួយគ្នានេះដែរ អ្នកខ្លះបែរជាថា រចនា និងមីហឹរ កំពុងតែធ្វើទីផ្សារ Online របស់ពួកគេ ។
សុខុម រចនា ជាតារាស្រីលេចធ្លោនៅ Galaxy បន្ទាប់ពី តន់ ច័ន្ទសីម៉ា ព្រោះរូបសម្រស់គួរឲ្យក្នក់ក្នាញ់ និងអាចច្រៀងបានជាច្រើនទម្រង់ រួមទាំងចង្វាក់រ៉េប ផងដែរ ។ រចនា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ ដែលរងការិះគន់ខ្លាំង ពេលច្រៀង Cover បទ «How about now ?» មាន Views ដល់ទៅ 30M តែភ្លាមៗនោះ នាងត្រូវបានគេចោទថា មិនបាននិយាយដល់ម្ចាស់ដើម លោកងួន ចាន់ដេវីត និងមានចេតនាចង់ឲ្យគេច្រឡំថា យកបទនោះជាបទខ្លួនឯង រហូតមាន Fan របស់ដេវីត រីផតបទនោះទៅយូធូប លុបចោលតែម្ដង ទើបពេលនេះ រចនា ត្រូវអ្នកគាំទ្រដេវីត ហៅនាងថា «នាង30M» រហូតមកដល់សព្វថ្ងៃ ។

ទាក់ទងការដែល សុខុម រចនា កាន់តែយល់ចិត្តគ្នាជាមួយនាងមីហឹរ នេះដែរ អ្នកយកព័ត៌មានយើង ក៏ធ្លាប់ទូរស័ព្ទទៅសួរលោក Nak Fake ដែរ តែត្រូវបានតារាចម្រៀងរូបនេះថាលោកសូមមិននិយាយអ្វីទាំងអស់ពីរឿងនេះ ។

ថ្វីត្បិតតែ សុខុម រចនា និងមីហឹរ មិនទាន់បកស្រាយពីទំនាក់ទំនងរបស់ពួកគេ ឲ្យមហាជនអស់មន្ទិលសង្ស័យ ប៉ុន្ដែកន្លងមក មានតារាស្រឡាញ់ភេទដូចគ្នា (Lesbian) ជាច្រើនដួង មកហើយ ពួកគេហ៊ានទទួលស្គាល់ជាសាធារណៈ ក្នុងនោះមានដូចជា លី អ៊ីវ៉ាធីណា, អេនីហ្សាម, ម៉ៃយ៉ា, ឡាយ លក្ខិណា និងម៉ាដូណា ជាដើម ។ ចំពោះ សុខុម រចនា ប្រសិនបើនាងមានទំនាក់ទំនងពិសេសជាមួយ មីហឹរ មែន ច្បាស់ជានឹងធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលលង់ស្នេហ៍នាងជាយូហើយ ដេកស្ដាយសម្រស់នាងជាមិនខាន ។

តាមប្រភពថា អតីតស្វាមីមីហឹរ នៅតែស្រលាញ់និងចង់ផ្សះផ្សាស្នេហ៍ជាថ្មី ប៉ុន្ដែមូលហេតុដែលលោកមិននិយាយអ្វីទាំងអស់ ពាក់ព័ន្ធប្រ ពន្ធល្អូកល្អិនជាមួយ រចនា អាចមកពីលោកខ្លាចប៉ះទង្គិចគ្នា ព្រោះលោក និងរចនា ជ្រកក្រោមដំបូល Galaxy តែមួយ ៕