Monday, March 10, 2025
Homeព័ត៌មានជាតិប្រហែសបាត់ប្រយ័ត្នគង់

ប្រហែសបាត់ប្រយ័ត្នគង់

រវល់​​ធ្វើការ​ងារ​សំណង់ នៅលើដំបូល​ផ្ទះ ក្រឡេក​មើល​ក្រោម​ ស្រាប់តែ​ចោរ​លួចម៉ូតូជិះ​ចេញ​ទៅ​បាត់

ភ្នំពេញ ៖ បុរសជាម្មករសំណង់ម្នាក់ រវល់នៅធ្វើការងារសំណង់ បូកសុីម៉ង់ត៍នៅលើដំបូលផ្ទះជន់ទី១ ស្រាប់តែក្រឡេកមើលក្រោម ចោរលួចមូ៉តូជិះយកទៅបាត់ បានត្រឹមតែស្រែក ខណៈដែលកម្មករទាំងអស់ នៅជាប់រវល់ការងារជាន់លើ ទម្រាំចុះដល់ដី មូ៉តូទៅបាត់ដោយសុវត្តិភាព បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងការដ្ឋានសំណង់ផ្ទះល្វែង ភូមិព្រៃព្រីងត្បុង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឆែម បុ៊នថៃ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ អឿន សុខនៅ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ មានស្រុកកំំណើត ភូមិស្វាយចេក ឃុំគោកគង់ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកមូ៉តូដែលចោរលួចបាត់ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-7927 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលមូ៉តូចតទុកដាក់មុខការដ្ឋានសំណង់ ជាមួយមូ៉តូ កម្មករផ្សេងៗទៀត ហើយនាំគ្នាឡើងទៅជាន់ទី១ ធ្វើការងារ រៀងៗខ្លួន ចំណែកខ្លួនវិញ ឡើងលើដំបូលជាន់ទី១ បូកសុីម៉ង់ត៍ ស្រាប់តែនៅវេលាម៉ោងខាងលើ មូ៉តូរបស់ខ្លួនត្រូវបានជនសង្ស័យកាច់សោក ជិះចាកចេញ ឃើញភ្លាមសករែកផ្អើលភ្លាម តែកម្មករសុទ្ធតែនៅលើដំបូលផ្ទះ បានត្រឹមស្រែកឆោឡោ ទម្រាំចុះមកដល់ដី ជនសង្ស័យជិះទៅបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះ រត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវ ៕

RELATED ARTICLES