Monday, March 10, 2025
Homeព័ត៌មានជាតិព្រាត់​ប៉ា រស់​ឈឺ​ផ្សា​ជា​មួយ​ម៉ែ ទំនួញ​ពាក្យ​កាព្យ​កូ​ន​ប្រុស​លោក​កែម ឡី

ព្រាត់​ប៉ា រស់​ឈឺ​ផ្សា​ជា​មួយ​ម៉ែ ទំនួញ​ពាក្យ​កាព្យ​កូ​ន​ប្រុស​លោក​កែម ឡី

ភ្នំពេញ ៖ កូនប្រុសលោកបណ្ឌិតកែម ឡី ដែលកំពុងរស់នៅឯក្រៅទេស ជាមួយម្តាយ ក្រោយពេលឪពុកត្រូវខ្មាន់កាំភ្លើងប្ញស្យាបាញ់ សម្លាប់នោះ បានផ្ញើទំនួញ សោកជាពាក្យកាព្យ គួរឱ្យក្តុកក្តួលចំបែងថា ពេលនេះគ្មានប៉ា រស់នៅឈឺផ្សាជាមួយ ម៉ែមេម៉ាយ។

កុមារកែម រ៉ានុច កូនប្រុសច្បងរបស់ លោកបណ្ឌិតកែម ឡី ដែលសព្វថ្ងៃកំពុងរស់នៅ ឯក្រៅប្រទេសជាមួយម្តាយ (ប៊ូ រចនា) និងប្អូន ប្រុស៤នាក់ទៀតនោះ បានសរសេរក្នុងគណនី ហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នូវពាក្យកាព្យ ចាប់ចុងជួន មាន អត្ថន័យអង្រួងអារម្មណ៍អ្នកអានឱ្យក្តុកក្តួល សង្វេគថា “ជាកូនគ្មានប៉ា រស់អនាថា រស់គ្មាន ក្តីសុខ ឃាតករមុខស្រស់ ចូលមកអុកឡុក បំបែក ក្តីសុខ ឪពុកនិងកូន។

ឃាតករដៃឆៅ មិនគួរចិត្តខ្មៅ ពិសពុល តិរច្ឆាន ឃាតករចង្រៃ អប្រិយសាមាន្យ ជាតិជា តិរច្ឆាន យកឈាមលាងដៃ”។

ដោយឡែក កាលពីថ្ងៃទី០៥ ខែមីនា កុមារ កែម រ៉ានុចបានសរសេរថា “ពួកខ្ញុំគ្មានប៉ារស់នៅ ឈឺផ្សា ជាមួយអ្នកម្តាយ ខ្ញុំក៏កំព្រា ម៉ាក់ក៏ មេម៉ាយ ឈឺចាប់សោកស្តាយ ប៉ាគេប្រល័យ។

ឱប៉ាអើយប៉ា! មិនគួរឡើយណា ប៉ាខ្ញុំត្រូវ ក្ស័យ ព្រោះតែឃាតករ ថោកទាបព្រៃផ្សៃ ប៉ា ខ្ញុំខុសអ្វី ដល់អស់ជីវិត?

ប៉ាគាត់ស្លាប់ព្រោះ មិនចង់បានយស និយាយ ការពិត ទោះគាត់ដឹងថា ត្រូវអស់ជីវិត មិនភ័យភិត ក៏មិនរត់ទៅណា”។

ក្រុមគ្រួសារសាច់ញាតិលោកបណ្ឌិតកែម ឡី រួមទាំងមជ្ឈដ្ឋានតាមដានសង្គមហ៊្វេសប៊ុក ក៏ដូចជាសិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ មន្ត្រី សង្គមស៊ីវិល និងមជ្ឈដ្ឋានជាច្រើនទៀត បាន សម្តែងក្តីក្តុកក្តួល អាណិតអាសូរ សង្វេគជាពន់- ពេក ដល់កូនប្រុសរបស់លោកបណ្ឌិតកែម ឡី នៅពេលបានឃើញទំនួញពាក្យកាព្យរបស់គេ រៀបរាប់ពីភាពឈឺផ្សា ដែលប៉ារបស់គេត្រូវ ខ្មាន់កាំភ្លើងបាញ់ប្រហារឱ្យស្លាប់ចោលពួកគេ ទាំង៥នាក់ ឱ្យរស់នៅកំព្រាឪពុក ឱបក្តីទុក្ខសោក ស្តាយស្រណោះអាឡោះអាល័យ ជាមួយអ្នក- ម្តាយមេម៉ាយដ៏កម្សត់។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោកហង្ស ពិទូ ជាអ្នកធ្លាប់បានរៀនសូត្រ និងមានទំនាក់ទំនងល្អជាមួយលោកកែម ឡី និងក្រុមគ្រួសារ បានបញ្ជាក់ថា លោកពិតជានឹកស្រងេះស្រងោច អាណិតអាសូរដល់កូនប្រុសរបស់លោកបណ្ឌិត កែម ឡី ខ្លាំងណាស់ នៅពេលដែលបានឃើញ ការរៀបរាប់ពីភាពឈឺផ្សារបស់គេ ដែលត្រូវ រស់នៅព្រាត់ប៉ាជាទីស្រលាញ់នោះ។

លោកហង្ស ពិទូ បានមានប្រសាសន៍ថា “តាមពិតទៅ រហូតមកដល់ពេលនេះ ខ្ញុំបាទ ផ្ទាល់ក៏មិនទាន់ភ្លេចដែរ គឺពេលគេងទៅ មុននឹង គេង ឬក៏ភ្ញាក់ឡើង ក៏នៅតែមានការនឹករលឹក ចំពោះលោកគ្រូបណ្ឌិតកែម ឡី ដែរ ដោយសារ ពេលខ្លះ គឺយើងស្ទើរតែមិនជឿថា បាត់បង់រូប គាត់ទេ ហើយតាមពិតទៅ អារម្មណ៍របស់ខ្ញុំ មិនសូវជាខុសទៅនឹងកូនរបស់គាត់ដែរ ប៉ុន្តែ គ្រាន់តែថា ធម្មតាយើងមិនមែនជាកូនបង្កើត ឬមួយជាសាច់ឈាម យើងនៅមានអារម្មណ៍ ស្រាលជាងក្រុមគ្រួសាររបស់គាត់ ហើយអាអូនអីដែលនៅប្រទេសថៃ ហ្នឹង គឺខ្ញុំតែងតែ បានសួរសុខទុក្ខដែរ ហើយមីងនៅថៃ ហ្នឹង ក៏ បានសួរសុខទុក្ខគាត់ជាបណ្តើរៗដែរ ប៉ុន្តែមួយរយៈកន្លងមកនេះ ខ្ញុំមិនសូវបានសួរសុខទុក្ខ គាត់ទេ ឃើញថា គាត់រស់នៅទីហ្នឹង ក៏បាន ក្តីសុខហើយ មិនពិបាកប៉ុន្មានទេ ជាពិសេស ទាក់ទងនឹងរឿងជីវភាព។ ប៉ុន្តែមីងគាត់ថា គាត់ រាល់ថ្ងៃ ទាំងកូនអី ពេលខ្លះនៅតែគេងយំនឹក ពូកែម ឡី នៅឡើយទេ។ អ៊ីចឹងទេ អារម្មណ៍ គឺខ្ញុំគិតថា គាត់នៅតែមានអារម្មណ៍ក្តុកក្តួល ហើយគាត់នៅតែស្តាយ។ អារឿងត្រង់នេះ គឺ ជាចំណុចមួយ ដែលខ្ញុំគិតថា យើងត្រូវប្រើ ពេលវេលាយូរនៅក្នុងការដែលគាត់ឃើញរឿង ស្រស់ៗពេក ហើយរឿងដែលកើតឡើងភ្លាមៗ។ ខ្ញុំនិយាយដោយស្មោះទៅ គឺខ្ញុំនៅតែមានអាណិត អាសូរដល់គាត់ ហើយជួនកាលពេលដែល Call ទៅលេងគាត់ Chat លេងជាមួយគាត់ ក៏គាត់ នៅតែពេលខ្លះនិយាយនៅយំនៅឡើយទេ។ អ៊ីចឹងបានន័យថា គាត់មិនទាន់អាចបំភ្លេចនូវ ព្រឹត្តិការណ៍ដែលកើតឡើង វាហាក់ដូចជានៅ ថ្មីៗ សម្រាប់គាត់ ថ្វីត្បិតតែចិត្តរបស់ប្រជាពលរដ្ឋ កម្ពុជា បានរសាយបន្តិច ក៏ប៉ុន្តែយ៉ាងណា និង ជនដែលនៅក្រោយការសម្លាប់លោកបណ្ឌិត កែម ឡី ហ្នឹង មិនត្រូវបានគេរកឃើញនៅឡើយ ទេ ដែលពេលខ្លះ ភ័ស្តុតាងខ្លះ យើងមិនទាន់ អាចទទួលយកបានទេ។ ដូច្នេះចំពោះខ្ញុំៗនៅ- តែមានអារម្មណ៍ក្តុកក្តួល ហើយស្រណោះទៅ ដល់កូនៗរបស់គាត់ហ្នឹង ថ្វីត្បិតតែគាត់បានទៅ រស់នៅក្រៅប្រទេសមែន ប៉ុន្តែយើងគិតថា គាត់ បានឆ្ងាយពីស្រុកកំណើត បានឆ្ងាយពីកន្លែងដែល គាត់ទៀត ទៅរស់នៅស្រុកគេ គឺជីវភាពក៏ដោយ អនាគតក៏ដោយ ហើយនិងអារម្មណ៍ នោះ ខ្ញុំយល់ឃើញថា ខុសគ្នាឆ្ងាយណាស់។ អ្វី ដែលសំខាន់ ខ្ញុំគិតថា ប៉ះពាល់ច្រើន បើយើង និយាយឱ្យខ្លី លោកពូកែម ឡី មុនពេលដែល គាត់ស្លាប់ហ្នឹង គាត់ជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះកូនមែនទែន។ មាន- ន័យថា យើងពិបាកនឹងរកគ្រួសារណាដែល មានសុភមង្គលដូចក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ណាស់ ព្រោះក្រុមគ្រួសារគាត់ហ្នឹង ស្ទើរតែមិនដែលឈ្លោះគ្នាម៉េចទេ តាំងពីខ្ញុំស្គាល់ មក ហើយកូនចៅរបស់គាត់អី គឺថាគាត់ស្រលាញ់ យកចិត្តទុកដាក់ សូម្បីតែការរៀន ជូនកូនទៅ រៀនរាល់ថ្ងៃ ជូនកូនត្រឡប់ទៅវិញទៅមក ហើយគាត់តាមដានការសិក្សារបស់កូនគាត់ តាមដានការហូបចុករបស់កូន។ និយាយទៅ ជា ឪពុកល្អមែនទែន ហើយកូនហ្នឹងស្រលាញ់ឪពុក ហ្នឹងសឹងតែថាជាងស្រលាញ់ម្តាយទៅទៀត ដោយសារលោកបណ្ឌិតកែម ឡី ហ្នឹង គាត់តែង- តែយកចិត្តទុកដាក់សព្វបែបសព្វយ៉ាងទាំងអស់។ និយាយឱ្យខ្លី គឺពិបាករកឪពុកណាដែលគាត់ មានចិត្តស្រលាញ់ ហើយថែទាំថ្នាក់ថ្នមកូនដល់ ថ្នាក់នេះ គឺពិបាករក។ អ៊ីចឹងបានជាកូនចៅ គាត់ គឺថាមានអារម្មណ៍ដក់ជាប់នៅក្នុងចិត្ត នៅ- តែនឹកគាត់ ហើយបើយើងប្រៀបធៀបទៅឪពុក ម្តាយផ្សេងវិញ គឺអ្នកខ្លះ គាត់មិនសូវជារវីរវល់ ជាមួយកូន មិនសូវអើពើជាមួយកូន ដូច្នេះកូន ក៏មានអារម្មណ៍ផ្សេងពីហ្នឹង តែចំពោះគាត់វិញ គឺអត់អ៊ីចឹងទេ”។

លោកហង្ស វិទូ មានប្រសាសន៍បន្តថា “ក្នុងន័យនេះ ដើម្បីឱ្យភាពឈឹចាប់គាត់ហ្នឹង បានរសាយ គឺចំណុចទី១ គឺត្រូវតែរកមុខឃាតករ ដែលនៅពីក្រោយការសម្លាប់ហ្នឹង ឱ្យឃើញ ដើម្បីឱ្យមានយុត្តិធម៌ សម្រាប់ក្រុមគ្រួសារគាត់។ ខ្ញុំជឿជាក់ថា យើងមិនអាចទៅគាស់ផ្នូរមនុស្ស ហ្នឹងឱ្យមករស់វិញ ឱ្យអង្គុយវិភាគវិញ ហើយ ដើម្បីចែកជូនទស្សនៈស្តីពីនយោបាយ និងសង្គម ដល់ប្រជាជនកម្ពុជា។ ក៏ប៉ុន្តែ ទោះបីជាយ៉ាង ណាក៏ដោយ គឺការស្វែងរកយុត្ថិធម៌ឱ្យឃើញ ស្គាល់មុខឃាតករពិត គឺជារឿងមួយដែលធ្វើ ឱ្យគាត់អស់ចិត្ត។ ទី២ គឺមានតែយើងដែលជា កូនខ្មែរអ្នកស្នេហាជាតិ គាំទ្រគាត់ទេ លើកទឹកចិត្តពួកគាត់ទាំងអស់គ្នា គឺដើម្បីគាត់មិនមាន អារម្មណ៍កណ្តោចកណ្តែង នៅតែឯង គឺមាន- ន័យថា បើគាត់អស់ពីឪពុករបស់គាត់ ក៏គាត់ នៅមានជនរួមជាតិច្រើន ដែលស្រលាញ់គោរព រាប់អានឪពុកគាត់ ហើយយើងក៏ស្រលាញ់គាត់ បីដូចបង់ប្អូនបង្កើតដែរ អ៊ីចឹងសុំឱ្យគាត់មាន អារម្មណ៍កក់ក្តៅបែបហ្នឹង ហើយទី៣ យើង នៅតែមានការសួរសុខទុក្ខគាត់ជារឿយៗ ដើម្បី កុំឱ្យគាត់ហ្នឹងមានការអផ្សុក ឬមានអារម្មណ៍ មិនកក់ក្តៅ ហើយទី៤ គឺសំខាន់ បងប្អូនប្រជា- ពលរដ្ឋខ្មែរទាំងអស់ ដែលនៅទាំងក្នុងនិងក្រៅ ប្រទេសហ្នឹង គឺធ្វើយ៉ាងម៉េចនៅតែទាមទារឱ្យ មានការស្វែងរកនូវឃាតករពិតឱ្យខាងតែបាន អាហ្នឹងជារឿងមួយទាក់ទងដល់រដ្ឋាភិបាល ទៀត បើសិនជាគាត់មានឆន្ទៈពិតប្រាកដ ខ្ញុំ ជឿជាក់ថា នឹងអាចរកឃើញ៕ កុលបុត្រ

RELATED ARTICLES