ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ២នាក់ ដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នា ជួបទុក្ខច្រើនជាង សុភមង្គល ក៏សម្រេចចិត្តលែងលះ ចែកទ្រព្យសម្បត្តិ និងកូនចៅគ្នាអស់រយៈពេល៣ខែមក ហើយ ស្រាប់តែបុរសជាប្តីហេងស៊យដឹកស្រីថ្មី យកមកបញ្ឈឺចិត្តអតីតប្រពន្ធរបស់ខ្លួន រហូត ធ្វើឱ្យនាងឈឺចិត្តស្អិតទ្រូងខ្លាំងពេកទ្រាំមិនបាន ក៏ដាច់ចិត្តផឹកថ្នាំបំពុលកុក ស្លាប់ចោលកូន២នាក់ យ៉ាងអាណោចអាធ័ម។
ករណីស្ត្រីផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែ តូចចិត្តនឹងរឿងប្តីដឹកស្រីមកបញ្ឈឺចិត្តនេះ បាន កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចភូមិថ្លុកឈើទាល សង្កាត់ សុព័រទេព ក្រុងច្បារមន។
ស្ត្រីរងគ្រោះដែលផឹកថ្នាំពុលធ្វើអត្តឃាត មានឈ្មោះមូល ធីដា អាយុ២៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ជាស្ត្រីមេម៉ាយ ទើបនឹងលែងប្តីបានប្រមាណ៣ខែ និងមានកូន ប្រុសស្រី២នាក់ក្នុងបន្ទុក (កូនប្រុសច្បងអាយុ ៤ឆ្នាំ កូនស្រីពៅអាយុ២ឆ្នាំ) សព្វថ្ងៃស្នាក់នៅ ភូមិ–សង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះប៊ុន ស៊ីណា អាយុ ៥២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាម្តាយរបស់ស្ត្រី– រងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រី របស់គាត់ម្នាក់នេះ (ស្ត្រីរងគ្រោះ) មានប្តីនឹង គេដែរ តែតាំងពីរៀបការអស់រយៈពេលជាង៥ ឆ្នាំ បង្កើតបានកូនប្រុសស្រី២នាក់រួចមក ឃើញ ថា ជីវិតប្តីប្រពន្ធរស់នៅមិនសូវចុះសម្រុងនឹង គ្នាសោះ កើតមានតែរឿងឈ្លោះប្រកែកមិន ស្វាង រហូតដល់មើលមុខគ្នាលែងចំ ជួបមុខកើត ជម្លោះៗ គ្មានលោះពេល។ ចំណែកគាត់ជាម្តាយ មិនហ៊ានលូកដៃជ្រៅចូលក្នុងផ្ទៃក្នុងគ្រួសារកូន ស្រីទេ ដោយបានត្រឹមអប់រំណែនាំឱ្យទាំងប្តី ទាំងប្រពន្ធត្រូវចេះអត់ធ្មត់ សង្កត់ចិត្ត កុំឆេវ– ឆាវយកសាំងជះចូលភ្លើង នាំតែកើតមានរឿង ប៉ុណ្ណោះ។
ស្ត្រីជាម្តាយស្ត្រីរងគ្រោះ បន្តថា លុះមក ដល់រយៈពេលប្រមាណ៣ខែមុននេះ ដោយគិត ថា លែងអាចរួមជីវិតជាមួយគ្នាតទៅមុខទៀត បាន ប្តីប្រពន្ធកូនស្រីរបស់គាត់ ក៏សម្រេចចិត្ត លែងលះគ្នា ដោយបានបែងចែកទ្រព្យសម្បត្តិ កូនចៅគ្នាដាច់ស្រេច ដោយកូនប្រុសស្រីទាំង២ នាក់ប្រគល់ឱ្យប្រពន្ធ ចំណែកម៉ូតូ២គ្រឿងត្រូវ កូនស្រីរបស់គាត់ ទាមទារយកមកទុកគ្រាន់ ចិញ្ចឹមកូន។
ស្ត្រីជាម្តាយរូបនេះ បានឱ្យដឹងទៀតថា ក្រោយពីលែងលះគ្នាអស់រយៈពេលប្រមាណ ៣ខែ ស្រាប់តែមកដល់ដើមខែមីនា កន្លងមក ថ្មីៗនេះ អតីតកូនប្រសាប្រុសរបស់គាត់ ក៏បាន ជិះម៉ូតូមកដល់ផ្ទះ ដោយបានឌុបនារីវ័យក្មេង ម្នាក់មកជាមួយផង និងបាននិយាយប្រាប់អតីត ប្រពន្ធថា នេះជាអនាគតប្រពន្ធរបស់គេ ដែល គេនឹងរៀបការឆាប់ៗនេះហើយ រួចក៏ចាកចេញ ទៅវិញបាត់ទៅ។ តាំងពីថ្ងៃនោះមក កូនស្រី របស់គាត់ហាក់ខូចចិត្តខ្លាំងណាស់ និយាយលែង សូវដឹងខុសត្រូវ គិតតែអង្គុយសញ្ជប់សញ្ជឹង លែងចង់ស្តីរកអ្នកណាទាំងអស់។
ស្ត្រីជាម្តាយស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ កូន ស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) បានប្រាប់គាត់ជា ម្តាយថា “ម៉ែ!ថ្ងៃនេះខ្ញុំមិនទៅធ្វើការទេ” ចំណែក គាត់ក៏មិនបានសាកសួរកូនស្រីអ្វីច្រើនដែរ នឹក ស្មានថា នាងមិនសូវស្រួលខ្លួនចង់សម្រាក១ថ្ងៃ។ បន្ទាប់មក កូនស្រីគាត់ក៏ចេញទៅដេកនៅលើ គ្រែក្រោមដើមស្វាយខាងក្រៅផ្ទះ រហូតដល់ ល្ងាច។ នៅពេលហូបបាយជុំគ្នា កូនស្រីរបស់គាត់ ក៏បានសួរសំណួរចម្លែកៗថា “ម៉ែ!ពេលមនុស្ស ស្លាប់ទៅពិតជាស្រួលលែងគិតអ្វីទាំងអស់មែន ទេម៉ែ?” ភ្លាមនោះ គាត់ចាប់សម្តីកូនស្រីបានថា នាងកំពុងមានគំនិតចង់គិតខ្លី ទើបព្យាយាម និយាយលើកទឹកចិត្តកូនស្រីថា “កុំគិតអ៊ីចឹងកូន ព្រោះស្រួលតែម្នាក់ឯងទេ ចំណែកអ្នកនៅរស់ ពិបាកណាស់ គួរគិតដូចម៉ែវិញ ចង់អ្នកណាគិត អីក៏គិតទៅ កុំខ្វល់ដឹង តែប្រឹងរកស៊ីចិញ្ចឹមកូនៗ ឱ្យមានអនាគតល្អប្រសើរជាង”។ បន្ទាប់មក កូន ស្រីបានតបមកគាត់វិញទៀតថា “ប្រសិនបើខ្ញុំ ស្លាប់ទៅ ម៉ែជួយយកកូនទាំង២នេះ ទៅឱ្យឪពុក វាផង!” ពេលនោះគាត់មិនបានតបតអ្វីទៅកូនស្រីទៀតទេ ខ្លាចនាងលំបាកចិត្តកាន់តែខ្លាំង រហូតដល់យប់ ក៏នាំគ្នាចូលផ្ទះ សម្រាករៀងៗ ខ្លួនទៅ។
ស្ត្រីជាម្តាយ បញ្ជាក់ថា ស្រាប់តែមកដល់ វេលាម៉ោង៥ទៀបភ្លឺ គាត់ភ្ញាក់ពីដំណេក មិន ឃើញកូនស្រី (ស្ត្រីរងគ្រោះ) នោះទេ ឃើញ តែកូនតូចៗទាំង២នាក់ដេកនៅលើគ្រែ។ ភ្លាម នោះ គាត់ក៏ដើររកកូនស្រីជុំវិញផ្ទះ តែមិនឃើញ លុះពេលដើររកទៅដល់វាលស្រែខាងក្រោយ ផ្ទះ ក៏ប្រទះឃើញកូនស្រីដេកបែកពពុះមាត់ ស្តូកស្តឹងក្បែរភ្លឺស្រែ ទើបគាត់ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ តែអកុសល កូនស្រី របស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព និងបានរកឃើញ កញ្ចប់ថង់ប្លាស្ទិកមួយ ដោយមានថ្នាំបំពុលសត្វ សល់ក្នុងនោះបន្តិចផង នៅជាប់នឹងគ្រែដេក របស់ស្ត្រីរងគ្រោះ ហេតុនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារផឹក ថ្នាំបំពុលប្រាកដមែន។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត ហើយអ្វីដែលកាន់តែសង្វេគបំផុតនោះ គឺកូន ប្រុសស្រីតូចៗទាំង២នាក់របស់ស្ត្រីរងគ្រោះ ចេះតែកាន់រូបថតម្តាយ ហៅម្តាយឱ្យត្រឡប់ មកវិញ ធ្វើឱ្យអ្នកដែលឃើញទិដ្ឋភាពជាក់ស្តែង រំជួលចិត្តស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនគ្រប់គ្នា៕ អ៊ុំ ណូន