Tuesday, December 9, 2025
Homeតារាខ្មែរ ស្វែង សុជាតា ក្រេបចន្ទទឹកឃ្មុំ នៅផ្ទះល្វែង

 ស្វែង សុជាតា ក្រេបចន្ទទឹកឃ្មុំ នៅផ្ទះល្វែង

ភ្នំពេញ ៖ អ្នកនាង ស្វែង សុជាតា បានឆ្លើយតបសំពោះសំណួររបស់អ្នកកាសែត ថាតើនាងនាំស្វាមី ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅទីណា? ដោយនាងនិយាយលាយសំណើចថា «នៅផ្ទះខ្លួនឯងហ្នឹង» ។ ការអះអាងរបស់អ្ននាងស្វែង សុជាតា បែបនេះ គឺចង់សំដៅដល់ផ្ទះល្វែងរបស់នាង នៅក្នុងបុរី បឹងបៃតង២ (កប់ស្រូវ) រាជធានីភ្នំពេញ និងបញ្ជាក់ថា ស្នេហានាងចាស់ទុំ មិនមែនរៀបការបែបតក់ក្រហល់ ឲ្យតែរួច នឹងអាលប្រញាប់ទៅក្រេបចន្ទទឹកឃ្មុំ នោះឡើយ ព្រោះនាងនិងស្វាមីវ័យក្មេង លោកឌី ចាន់សុខហេង គ្រូផ្សំថ្នាំបុរាណបានស្រលាញ់គ្នា និងបានរួមរស់ជាមួយគ្នា ជាង១០ឆ្នាំមកហើយ ទើបឈានមកដល់ដំណាក់កាលដឹកដៃគ្នាចូលរោងការ។ អ្នកនាងសុជាតា អះអាងថា មង្គលការរបស់នាង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ប្រៀបបានសុបិន ដូចការថតកុន ឬដូចក្នុងរឿង ហើយនាងមិនខ្វល់ចំពោះអ្នករិះគន់ឡើយ។

លោក ឌី ចាន់សុខហេង ស្វាមីអ្នកនាងស្វែង សុជាតា បាននិយាយយ៉ាងខ្លីថា លោកនិងប្រពន្ធ មិនអាចយកសំដីអ្នកដទៃ មកធ្វើជាសេចក្ដីសុខខ្លួនឯងទេ។ ត្រង់ចំណុចនេះ លោកចាន់សុខហេង ចង់សំដៅថា អ្នកណានិយាយអី និយាយចុះ លោកមិនខ្វល់ សំខាន់ឲ្យតែលោកនិងប្រពន្ធ មានក្ដីសុខ គ្រប់គ្រាន់ទៅហើយ ។

  គួរបញ្ជាក់ថា ពិធីមង្គលការអ្នកនាងស្វែង សុជាតា ក៏មានការចូលរួមពីលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត និងលោក ហ្វៃ សំអាង រួមទាំងតារារួមអាជីពជាច្រើនដួង ផងដែរ ។អ្នកសុជាតា បានបែកបាក់គូស្នេហ៍ ជាបន្ដបន្ទាប់ មុនជួបស្នេហ៍ពិត លោកចាន់សុខហេង ដែលស្នេហ៍នាងស្មោះ តាមរយៈអាពាហ៍ពិពាហ៍នេះ ។ ប៉ុន្ដែអ្នកខ្លះបា រម្ភជំនួសអ្នកនាង សុជាតា ថាយកប្ដីក្មេងជាងខ្លួន ១០ឆ្នាំ ហេតុនេះខ្លាចតែចំណងស្នេហា មានការប្រែប្រួល ដើរជាន់ដានចាស់ ជាថ្មី ។ ប៉ុន្តែទាំងអ្នកនាងសុជាតា និងស្វាមី បានអះអាងស្របគ្នាថា សំខាន់ឲ្យតែមានក្ដីសុខខ្លួន ឯង ចង់អ្នកណាថាអីថាតាមចិត្តចុះ។ ចំណែកអ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ថាពិបាកបែងចែករវាងប្ដីនាង និងប្ដីសុជាតា ព្រោះមុខដូចគ្នាពេក ព្រមទាំងសង្ស័យជាកូនភ្លោះទៀតផង ។ កាតុ ថាសំណាងហើយដែលនាងយកលោកខ្យង បានមុន កុំអីស្វែង សុជាតា យកប្ដីនាងទៅបាត់ ព្រោះមកដល់ពេលនេះ ទើបនាងដឹងថា តាម ពិត សុជាតា ស្រលាញ់ប្រុសដុះពុកមាត់ ពុកចង្កា ដូចនាងដែរ ៕

RELATED ARTICLES