Monday, March 10, 2025
Homeព័ត៌មានជាតិស្ត្រី​ពោះ​ធំ​៥​ខែ ប្រុស​ខ្ទប់​មាត់​អូស​ចូល បន្ទប់​ចាប់​រំលោភ

ស្ត្រី​ពោះ​ធំ​៥​ខែ ប្រុស​ខ្ទប់​មាត់​អូស​ចូល បន្ទប់​ចាប់​រំលោភ

ភ្នំពេញ ៖ យុវជនម្នាក់ឃើញប្រពន្ធគេស្អាត ក៏លបទៅចាប់ខ្ទប់មាត់នាង អូសចូលក្នុង បន្ទប់ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបាន សម្រេច បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលលេខ៤៣ ស្ថិតក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភ សេពសន្ថវៈមិនបានសម្រេចនោះ ឈ្មោះភ័ណ្ឌ សោភា អាយុ២២ឆ្នាំ មុខរបរជាកម្មករ។ រីឯ ស្ត្រីរងគ្រោះឈ្មោះក..ណ មានផ្ទៃពោះ៥ខែ មានប្តីឈ្មោះភារិន មុខរបរជាកម្មករ។ ជនរងគ្រោះ និងជនសង្ស័យ ស្នាក់នៅក្នុងបន្ទប់ ជិតគ្នា នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

បើតាមសម្តីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹង ថា មុនពេលកើតហេតុ ប្តីរបស់នាងក៏បានចេញ ទៅធ្វើការបាត់ហើយ នាងក៏បានដើរទៅផ្សារ រកទិញម្ហូបអាហារ រហូតមកដល់វេលាខាងលើ ទើបនាងត្រឡប់មកវិញ។ ប៉ុន្តែនៅពេលនាង ដើរកាត់មុខបន្ទប់របស់ជនសង្ស័យ ដែលជា កន្លែងស្ងាត់នោះ ស្រាប់តែជននេះ ស្ទុះមកចាប់ ខ្ទប់មាត់នាងជាប់ហើយអូសចូលទៅក្នុងបន្ទប់ ប៉ុនប៉ងរំលោភសេពសន្ថវៈ។ ពេលនោះ នាង បានសំពះលន់តួអង្វរករជនល្មោភកាមនេះ ទម្រាំ គេដោះលែងរូបនាងឱ្យចេញពីបន្ទប់របស់គេវិញ។

បើតាមសម្តីរបស់អ្នករស់នៅជិតខាង បាន ឱ្យដឹងថា កាលពីវេលាខាងលើនេះ មិនមានអ្នក ណាម្នាក់បានឃើញពីសកម្មភាពរបស់ជនល្មោភ កាមនោះទេ ប៉ុន្តែគេគ្រាន់តែឮសំឡេងនារីរងគ្រោះយំនៅក្នុងបន្ទប់តែម្នាក់ឯង។ ដោយមាន ការសង្ស័យ ទើបអ្នកជិតខាងទៅគោះទ្វារបន្ទប់ មើល តែនាងមិនព្រមប្រាប់ រហូតមកដល់វេលា ម៉ោង១១ព្រឹកថ្ងៃដដែល ទើបប្តីរបស់នាងចេញ មកពីធ្វើការឃើញប្រពន្ធយំ ក៏បានជជីកសាកសួរ ប្រពន្ធរបស់គេរហូតនាងប្រាប់តាមដំណើររឿង។

ប្រភពព័ត៌មានដដែលបានបន្តថា គ្រាន់តែ ឮប្រពន្ធប្រាប់ភ្លាម ធ្វើឱ្យអារម្មណ៍របស់បុរស ជាប្តី បានពុះកញ្ជ្រោលនូវកំហឹងចេញពីក្នុងខ្លួន ក៏ដើរទៅរកមើលបន្ទប់របស់ជនសង្ស័យ។ ប៉ុន្តែ ជននោះបានគេចខ្លួនបាត់ពីបន្ទប់តាំងពីក្រោយ ពេលកើតហេតុ។ ទោះជាយ៉ាងណា ប្តីរបស់ ស្ត្រីរងគ្រោះបានតាមរកជនល្មោភកាមរហូត ឃើញ ហើយចាប់វាយបែកក្បាល មុននឹងប្រគល់ ឱ្យសមត្ថកិច្ចនាំទៅចាត់ការតាមច្បាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន សម្របសម្រួល ទើបជនសង្ស័យព្រមបង់សងជំងឺចិត្តចំនួន៦០ម៉ឺនរៀលឱ្យនារីរងគ្រោះ ដើម្បី បញ្ចប់រឿង ដោយមិនមានការប្តឹងផ្តល់គ្នាតទៅទៀតទេ៕

RELATED ARTICLES