Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាម​ ស្នើឥណ្ឌាលើកលែង ការផ្អាក​នាំចូលទំនិញខ្លួន

វៀតណាម​ ស្នើឥណ្ឌាលើកលែង ការផ្អាក​នាំចូលទំនិញខ្លួន

ទីផ្សារទំនិញ៖ក្រសួងឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ផ្ញើកំណត់ទូត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ឥណ្ឌា​ដោយ​ស្នើ​ឲ្យ​ប្រទេស​នេះ​ធ្វើតាមការប្រតិបត្តិរបស់​អន្តរ​ជាតិហើយ​លើកលែង​ការផ្អាកនាំចូល​ផលិតផលវៀតណាម​មួយចំនួន​របស់ខ្លួន​មុនពេលកំណត់​។

ផលិតផល​វៀតណាម​​ដែលរងផលប៉ះពាល់​ដោយ​ការ​ផ្អាក​នាំចូល​ពី​សំណាក់​រដ្ឋាភិបាល​ឥណ្ឌា​រួមមាន​កាហ្វេគ្រាប់ ឈើចាក់ធ្មេញ​ ​ម្រេចខ្មៅ ឈើស៊ីណាម៉ុន សណ្តែកនិង​ផ្លែស្រកានាគ ។

ក្រសួង​ក៏បានស្នើ​ឲ្យ​ស្ថានទូតវៀតណាមក្នុង​ប្រទេស​ឥណ្ឌា​បញ្ជូនបន្ត​នូវ​កំណត់ទូ​តខាងលើនេះ​ទៅកាន់​ក្រសួងនិង​អង្គភាព​ឥណ្ឌា​ដែលពាក់ព័ន្ធ ។

ឥណ្ឌា​បានប្រកាស​ឈប់នាំចូល​ផលិតផលវៀតណាម​បណ្តោះអាសន្ន​កាលពី​ដើម​ខែ​មីនា​នេះនិង​ចាប់ផ្តើមអនុវត្ត​នៅថ្ងៃទី​៧ខែមីនាតទៅ​។

ចំពោះការ​សិក្សាជុំវិញព័ត៌មានខាងលើនេះ​ក្រសួង​បានបើកកិច្ចប្រជុំអន្តរក្រសួង​មួយ​ដែលមាន​ការ​ចូលរួមពីក្រសួង​ការបរទេស​និងកសិកម្ម​និងអភិវឌ្ឍន៍ជនបទ​ដើម្បី​ពិភាក្សាគ្នា​អំពី​ដំណោះស្រាយ​និង​កត់សម្គាល់ពី​បញ្ហា​។

ទោះជាយ៉ាងណា​នាយករដ្ឋមន្ត្រី​វៀតណាមបាន​ចេញបទបញ្ជាឲ្យ​ក្រសួង​កសិ​កម្ម​និងអភិវឌ្ឍន៍ជនបទ​ធ្វើការ​យ៉ាងយក​ចិត្តទុកដាក់​ជាមួយនិង​ក្រសួងឧ​ស្សា​ហកម្មនិងពាណិជ្ជកម្ម​និង​ទីភ្នាក់ងារពាក់ព័ន្ធ​ដើម្បី​គូសបញ្ជាក់អំពី​បញ្ហា​និង​វិធានការណ៍​ចំពោះមុខ​ដើម្បី​ដោះស្រាយ​វានៅក្នុងខែនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES