Tuesday, December 23, 2025
Homeតារាខ្មែរលោកគួច ខេវិន និងតារាៗបន្ដស្វែងរកមូលនិធិសប្បុរសធ៌ម«ស្មារតីជាតិខ្មែរតែមួយ »

លោកគួច ខេវិន និងតារាៗបន្ដស្វែងរកមូលនិធិសប្បុរសធ៌ម«ស្មារតីជាតិខ្មែរតែមួយ »

ភ្នំពេញៈលោកគួច ខេវិន បានលះបង់ទាំងកំលាំងកាយចិត្តផ្ទាល់ខ្លួនជាមួយសិល្បករសិល្បការិនី បន្ដស្វែងរកមូលនិធិសប្បុរសធ៌ម ទ្រទ្រង់ឧបត្ថម្ភជូនវីរៈកងទ័ពខ្មែរ កំពុងតស៊ូការពារបូរណភាពទឹកដីនៅសមរភូមិមុខ និងជួយផ្គត់ផ្គង់ដល់ប្រជាជនភៀសសឹកដែលកំពុងជួបការលំបាក ដោយសារការឈ្លានពានរបស់ចោរសៀមលើកទី២ ឈានចូលថ្ងៃទី១៦ ទៅហើយនោះដោយលោកបានចុះទៅផ្ទាល់កាន់ក្បាលមីក្រូប្រកាសឲ្យសប្បុរសជនជួយដល់វីរៈកងទ័ពខ្មែរ និងជនភៀសសឹក បន្ថែមពីលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។លោកខេវិន និងសិល្បករជាច្រើនបានចុះទៅរកមូលនិធិសប្បុរសធ៌ម ដើម្បីទ្រទ្រង់ឧបត្ថម្ភជូនវីរៈកងទ័ពខ្មែរប្រជាជនភៀស​សឹកតាមរយៈមូលនិធិ«ស្មារតីជាតិខ្មែរតែមួយ »មានដូចជាទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកោះកុងជាដើម ខណៈលោកបានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ដែលបានស្រុះដៃគ្នាជួយគ្នានៅ​ពេលដែលជាតិកំពុងតែត្រូវការសមភូមិក្រោយ ជួយសមរភូមិមុខ ខណៈដែលបរទរសមិនសូវអើពើពីការ​ឈ្លាន​ពានរបស់យោធាសៀមមកលើកម្ពុជានេះ។ប្រភពថាមូលនិធិ«ស្មារតីជាតិខ្មែរតែមួយ » មានការគាំទ្រពេញទំហ៊ឹងពីលោកឪសុខ និងម៉ែនាង ដែលជាអ្នកចំណាយលើការធ្វើតំណើរ និងការស្នាក់នៅរបស់ក្រុមការងារ និងតារាៗទាំងអស់ដែលចូលរួម ពោលគឺមិនប៉ះថវិកាដែលរកបានពីមូលនិធិឡើយ។

 លោកគួច ខេវិន ថ្លែងសាថា«”It’s time for us Khmer, come together as one.” សិល្បករ សិល្បការនីខ្មែរនៅសមរភូមិក្រោយ បានរួបរួមគ្នាបរិច្ចាកថវិកានិងស្វែងរកមូលនិធិសប្បុរសធ៌មបន្ថែមដើម្បីទ្រទ្រង់ឧបត្ថម្ភជូនវីរៈកងទ័ពខ្មែរ កំពុងតស៊ូការពារបូរណភាពទឹកដីនៅសមរភូមិមុខ និងជួយផ្គត់ផ្គង់ដល់ប្រជាជនភៀសសឹកដែលកំពុងជួបការលំបាក ដោយសារការឈ្លានពានរបស់ចោរសៀម ។ សូមគោរពថ្លែងអំណរគុណចំពោះសប្បុ​រសជនគ្រប់ ទិសទីទាំងក្នុងនិងក្រៅប្រទេសដែលចូលរួមបរិច្ចាកថវិការនិងសំភារៈ ដើម្បីវីរៈយុទ្ធជនខ្មែរ ដ៏អង់អាចក្លាហាន និងប្រជាជាតិខ្មែរយើង លើស្មារតីខ្មែរតែមួយរួមគ្នាការពារបូរណភាព អធិបតេយ្យជាតិខ្មែរ និងសិល្បករទាំងអស់ដែលបានចូលរួមប្រមូលថវិកា ពីសប្បុរសជនតាមបនណ្ដារទីតាំងដូចជាផ្សារសាំហាន់ ,Walk Street ភ្នំពេញ,Pub Streets សៀមរាប ,ក្រុងកំពង់សោម រួមទាំងអរគុណឪសុខ និងម៉ែនាង ដែលជាជំហរដំបងជួយផ្គត់ផ្គងដឹកនាំក្រុមមូលនិធិដើម្បីទទួលថវិការពីសប្បុរសជន»។

លោកគួច ខេវិន ថាលោកនៅតែបន្ដសកម្មភាពចុះទៅខេត្តផ្សេងៗទៀតតាមសភាពជាក់ស្ដែង ហើយលោកក៍មានបំណងចុះទៅជួបដោយផ្ទាល់ដល់វីរៈកងទ័ពជូរមុខ ផងដែរនៅពេលដែលសង្រ្គាមបានស្ងប់ស្ងាត់ហើយអាជ្ញាធរអនុញ្ញាត្តិ ដើម្បីជាការដឹងគុណនិងបានអោបដោយផ្ទាល់ជាមួយវីរៈកងទ័ពខ្មែរដែលក្លាហានការពារទឹកដីខ្មែរ ពីសត្រូវសៀមឈ្លានពាន ។

 តាមប្រភពថាសប្បុរសជនទាំងឡាយសុទ្ធតែសង្ឃឹមយ៉ាងមុតមាំថាថវិការ និងសម្ភារៈ ដែលមូលនិធិសប្បុរសធ័មទាំងអស់ទទួលបាននឹងទៅដល់ដៃវីរៈកងទ័ពជូរមុខ និងគ្រួសារជនភៀសសឹកជាមិនខាន ស្របពេលលោកខេវិន សង្កត់ថាសូមពលរដ្ឋទាំងអស់បន្ដជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

RELATED ARTICLES