Monday, March 10, 2025
Homeព័ត៌មានជាតិជិះ​ម៉ូតូ​ទៅ​ប្រាប់​បុណ្យ​ឱ្យ​ម្ដាយ​ ត្រូវ​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​​បាត់​

ជិះ​ម៉ូតូ​ទៅ​ប្រាប់​បុណ្យ​ឱ្យ​ម្ដាយ​ ត្រូវ​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​​បាត់​

ភ្នំពេញ៖  បុរសម្នាក់ ទើបនឹងទិញម៉ូតូមិនទាន់ធ្វើស្លាកលេខផងបានជិះម៉ូតូទៅប្រាប់បុណ្យ សង្ឃទានអោយម្ដាយ​ដល់ពាក់កណ្ដាលផ្លូវត្រូវបានជនប្រដាប់អាវុធបាញ់មួយគ្រាប់ ប្លន់យកម៉ូតូទៅដោយសុវត្ថិភាព  ហេតុការណ៍នេះកើតឡើងកាលពីរម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលឃុំបើក ស្រុកឈូក ខេត្តកំពត ។

ជនរងគ្រោះមានឈ្មោះ រុំ រុង ភេទប្រុសអាយុ២៧ឆ្នាំមុខរបរកសិករ​មានប្រពន្ធឈ្មោះ វឿន ឈៀង អាយុ២៩ឆ្នាំមុខរបរកសិករនាក់ពីរស្នាក់នៅភូមិកើតហេតុខាងលើ។

បើតាមសម្ដីពី​ប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុប្ដីរបស់គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរី២០១៦ អត់ស្លាកលេខក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅប្រាប់បុណ្យសង្ឃទានអោយម្ដាយខណៈពេលជិះមកដល់ពាក់កណ្ដាលផ្លូវ​បានជួបជនប្រដាប់អាវុធ២នាក់ជិះម៉ូតូសង់មួយគ្រឿមិនចាំស្លាកលេខ​ជិះមកតាមពី ក្រោយបានដកកាំភ្លើងបាញ់មួយគ្រាប់ចំ​ត្រគៀកខាងឆ្វេងបណ្ដាលអោយជនរងធ្លាក់ពី លើម៉ូតូសន្លប់​ក៏ត្រូវក្រុមជនសង្ស័យប្លន់យកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព បន្សល់ទុកអោយជនរងគ្រោះដេកសន្លប់នៅតាមផ្លូវតែម្នាក់ឯង។

​នៅពេលនោះដែរក៏មានប្រជាពលរដ្ឋធ្វើដំណើរបានជួយនឹងទូរស័ព្ទប្រាប់ទៅបងប្អូនមកដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពត ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់
ធ្ងរពេកត្រូវបានលោកគ្រូពេទ្យបញ្ចួនទៅសង្គ្រោះបន្ទាប់​នៅពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ៕ ណនអ៊ាត

RELATED ARTICLES