Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចូល ប្រេង​របស់កូរ៉េ ខាងត្បូងពីអុីរ៉ង់ ​កើន៥៤%​ក្នុងខែកុម្ភះ

ការនាំចូល ប្រេង​របស់កូរ៉េ ខាងត្បូងពីអុីរ៉ង់ ​កើន៥៤%​ក្នុងខែកុម្ភះ

ទីផ្សារប្រេង៖ យោងតាមទិន្នន័យ​ដែលចេញផ្សាយពី​រដ្ឋបាល​ពន្ធដាររបស់រដ្ឋ​បង្ហា​ញថា​កូរ៉េខាងត្បូង​បាននាំចូល​ប្រេងឥន្ធនៈ ៤២៧.៨០០​បារ៉ែល​ក្នុងមួយ​ថ្ងៃ​ពីប្រ​ទេស​អ៊ីរ៉ង់​ក្នុង​ខែ​មករា​ឆ្នាំ​២០១៧ កើនឡើង​៥៤%​ធៀបនឹង​អំឡុងពេល​ដូចគ្នា​កា​លពីឆ្នាំ​២០១៦ ។

ខណៈ​ការនាំចូលប្រេង​របស់កូរ៉េខាងត្បូងពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ថយចុះ​៣,១%​ឬស្មើនឹង​៩៤៤.៧៩៣បារ៉ែលក្នុងមួយថ្ងៃក្នុងខែកុម្ភះ​ធៀបនឹងរយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំទៅ ។

យោងតាម​របាយការណ៍​ប្រចាំខែថ្មី​របស់អង្គការ OPEC ដែល​បានចេញផ្សាយ​កាលពី​ថ្ងៃទី​១៤ខែមីនា​ ទិន្នផលប្រេង​អ៊ីរ៉ង់​ក្នុងខែកុម្ភះសម្រេចបាន​ចំនួន​៣,៨១៤​លានបារ៉ែល​ក្នុងមួយថ្ងៃ​ កើន៣៦.១០០​បារ៉ែលក្នុងមួយថ្ងៃ​ធៀបនឹងខែមករា​។

ទិន្នផល​ប្រេងរបស់​កូរ៉េខាងត្បូង​សម្រេចបាន​ចំនួន​៣,៧៧៨​លានក្នុងខែមករា​​ ទិន្នន័យ​របស់អង្គការ OPEC បង្ហាញថា​តួលេខ​​ខែ​កុម្ភះ​គឺមាន​ចំនួន​៩៧៦.០០០​បារ៉ែលក្នុងមួយថ្ងៃ​ច្រើនជាង​អត្រាកម្រិតមធ្យម​ក្នុងឆ្នាំ២០១៥ទៅទៀត ។

កំណើននេះ​កើតឡើង​ក្នុងអំឡុងពេល​ដែល​រដ្ឋមន្ត្រី​ប្រេងថ្មីរបស់អ៊ីរ៉ង់​លោក Bijan Namdar Zangaeh បានប្រកាស​ថា​អ៊ីរ៉ង់​បានរៀបចំ​ពង្រីកការនាំ​ចេញ​ប្រេង​​របស់​ខ្លួន​​ឲ្យ​បាន​៣លានបារ៉ែល​ក្នុងមួយថ្ងៃ​ដែលជា​កម្រិត​ខ្ពស់​បំផុត​របស់ខ្លួន​ចាប់តាំង​ពី​ឆ្នាំ​១៩៧៩ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES