Monday, March 10, 2025
Homeព័ត៌មានជាតិលួច​ម៉ូតូ​បាន​ជិត​៣​​ម៉ោង ជាប់​ខ្នោះ​២​នាក់

លួច​ម៉ូតូ​បាន​ជិត​៣​​ម៉ោង ជាប់​ខ្នោះ​២​នាក់

ភ្នំពេញ ៖ចេញពីរៀនជិះម៉ូតូមកដល់ផ្ទះភ្លេចដកកូនសោទុកត្រូវជនសង្ស័យលួចយកទៅ បាត់ជិត៣ម៉ោងសមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យ២នាក់និងរកម៉ូតូឃើញវិញ កាលពី​វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចបន្ទប់ជួល តាមផ្លូវព្រះនរោត្ដម ក្រុម៣១ ស្ថិតនៅ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ​ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ា វាសនា ភេទប្រុស អាយុ២០ឆ្នាំមុខរបរនិស្សិត
ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែងជាម្ចាស់ម៉ូតូម៉ាកZOOMER.Xពណ៌ក្រហមលាយខ្មៅពាក់ស្លាក លេខភ្នំពេញ១FY ៩០៨១ ។

ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់​មានឈ្មោះ សេង វីណាហៅត្រេន ភេទប្រុស អាយុ២៦ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ​ជាអ្នកយកកូនសោម៉ូតូ និងជនសង្ស័យជាអ្នកលួចម៉ូតូមានឈ្មោះ ហេង ថារីន ភេទប្រុស អាយុ២៩ឆ្នាំ​ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្រុម៣១ ស្ថិតនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ​។

ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេបានជិះម៉ូតូចេញពីរៀនមកដល់​បន្ទប់ជួលបានទុកនៅជាន់ក្រោមហើយឡើងទៅស្នាក់នៅជាន់ទី១បានបន្តិចក៏នឹកឃើញភ្លេចដកកូន សោចេញពីម៉ូតូក៏បានរត់ចុះទៅយកសោម៉ូតូស្រាប់តែបាត់ម៉ូតូទៅហើយ ក៏បានទៅដាក់ ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ​ដើម្បីជួយស្វែងរកម៉ូតូ ។

បន្ទាប់ពីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ទទួលបានពាក្យបណ្តឹងហើយបានចុះទៅស្រាវជ្រាវនៅ កន្លែងកើតហេតុបានសុំកាំមេរ៉ាអ្នកជិតខាងឆែកមើល​ឃើញរូប​ជនម្នាក់ត្រូវជាក្មួយម្ចាស់បន្ទប់ជួលមានឈ្មោះ ហេង ថារីន ​ដើរទៅអង្គុយលើម៉ូតូរួចបានដកសោម៉ូតូ​ដើរចេញទៅ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំ ទើបជនសង្ស័យសារភាពថា រូបគេគ្រាន់តែយកកូនសោម៉ូតូទៅ​អោយ​ឈ្មោះ សេង វីណាហៅត្រេន ជិះយកទៅផ្ញើរទុក នៅកន្លែងណាសិន ។

ក្រោយពេលសួរនាំហើយសមត្ថកិច្ចបានឲ្យជនសង្ស័យដែលជាអ្នកលួចសោម៉ូតូនោះទូរស័ព្ទហៅជនសង្ស័យដែលលួចម៉ូតូយកទៅនោះឲ្យយកម៉ូតូត្រឡប់មកវិញ និងបានឃាត់ ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងយកទៅសួរនាំ​កសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត ៕ គួន ចំរើន

 

RELATED ARTICLES