Sunday, March 9, 2025
Homeព័ត៌មានជាតិខឹង​កុម្មង់​បទ​ចម្រៀងមិន​បាន ម្ចាស់​ដើម​ការ​អត់ឲ្យប្រាក់ថ្លៃឈ្នួល​

ខឹង​កុម្មង់​បទ​ចម្រៀងមិន​បាន ម្ចាស់​ដើម​ការ​អត់ឲ្យប្រាក់ថ្លៃឈ្នួល​

ភ្នំពេញ ៖ កម្មវិធីមង្គលការជិតចប់ទៅហើយមានការរាំកម្សាន្តបានឈ្លោះប្រកែកគ្នានិង បង្កហិង្សាធ្វើ ឲ្យរងរបួសអ្នកតន្រ្តីករ២នាក់ព្រមទាំងមិនព្រមឲ្យប្រាក់ថ្លៃអកកាដង់ ដោយសារតែម្ចាស់​ដើមការកុំម៉ង់ឲ្យច្រៀងបទរាំអីចេះ ទៅ​ចេញបទបុណ្យភូមិ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង​១១និង៣០នាទី យប់ថ្ងៃទី១៩ខែមិនាឆ្នាំ ២០១៧នៅចំណុចរោងការ   ភូមិរំដួលសង្កាត់ស្នោខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី១មានឈ្មោះនៅ វី ភេទប្រុស ​អាយុ៣៤ឆ្នាំ ​មុខរបររៀបឆាក អកកាដង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំនើតភូមិ សង្កាត់ ខាងលើ។
ជនរងគ្រោះទី២គឹម សី ភេទប្រុស ​អាយុ៣៦ឆ្នាំ ​មុខរបរមេការអកកាដង់ ស្នាក់នៅ ភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំនើតនៅភូមិជ្រោយ ស្វាយឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុងរបួសស្រាល២នាក់។

តាមសំដីផ្ទាល់ពីបុរសជាជនរងគ្រោះបាននិយាយថាមុនពេលកើតម្ចាស់ដើមការបានជួល ក្រុមអកកាដង់របស់គាត់មកលេងក្នុងកម្មវិធីមង្គលការកូននៅភូមិកើតហេតុខាងលើ ខណៈ ពេលភ្ញៀវហូបចុកដល់យប់មានកម្មវិធីរាំកម្សាន្ត មានបុរសម្នាក់បានទៅកុំម៉ង់សុំឲ្យច្រៀង​បទ ​បុណ្យភូមិ​​រួចហើយក៏​ដើរចេញទៅបាត់ក្រុមអ្នកភ្លេងរៀបចំចេញបទ បុណ្យភូមិហើយ​ស្រាប់តែមានស្រ្តីវ័យចំណាស់ម្នាក់ដែលអះអាងថាជាបងប្អូនម្ចាស់ការបានមកកុំម៉ង់បទឲ្យច្រៀងបទ រាំអីចេះ រាំអីចេះ លុះពេល​ក្រុមតន្រ្តីបានចេញបទ បុណ្យភូមិ ធ្វើឲ្យខាង​ម្ចាស់ការខឹងបាននាំគ្នាទៅវាយក្រុមតន្រ្តីករចំនួន២នាក់បណ្តាលអោយរងរបួសស្រាល​។​

ជនរងគ្រោះបានបន្តទៀតថាខណៈពេលដែលវាយពួកគាត់ឲ្យរងរបួសហើយជនរងគ្រោះបានសំពះសុំទោស ដោយនិយាយទៅកាន់ខាងដើមការថា ​ដោយដារគេសុំកុំម៉ង់បទ បុណ្យភូមិមុន ទើបគាត់ចាក់បទនឹងមុនហើយចាំដាក់បទ រាំអីចេះ រាំអីចេះ ជាបន្តបន្ទាប់ ។​ជា​មួយនោះដែរជនរងគ្រោះបានបន្តទៀតថា ​គាត់មានគ្នា៨នាក់ក្នុងនោះមានស្រី៤នាក់ជួលក្នុងតំលៃ៣៥០ដុល្លារចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។​រហូតដល់ម៉ោងចប់កម្មវិធីជនរងគ្រោះបានសុំថ្លៃឈ្នួលអោយទៅខាងនាក់រាំដែលត្រូវការលុយប្រញាប់ទៅផ្ទះ  តែភាគីខាងម្ចាស់កម្មវិធី​មិនអោយលុយទេ ដោយនិយាយថា​យកលុយ​ចាយអីទាំងយប់ចាំព្រឹកអត់បានទេអី ហើយម្ចាស់អកដង់ឆ្លើយទៀតថា ពួកគាត់នៅផ្ទះផ្សេងៗគ្នាត្រូវការប្រាក់ឈ្នួលចែកគ្នាឲ្យហើយ ពេលនោះម្ចាស់កម្មវិធី និយាយទៀតថាលុយមិនទាន់អោយទេទៅប្តឹងណាក៏ប្តឹងទៅទើបភាគីជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច លុះម្ចាស់កម្មវិធីឃើញសមត្ថកិច្ចមកនិងសារពត៌មានទៅដល់រឹតតែខឹងប៉ុន្តែ ឃើញអ្នកសារព័ត៌មានថតផងនោះ បាន​និយាយថាទៅលុយពីសមត្ថកិច្ចនិងអ្នក សារព័ត៌មានទៅរួចហើយ បានបិទទ្វារចូលផ្ទះអស់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវម្ចាស់កម្មវិធីមិនអោយប្រាក់ឈ្នួល​ចាំព្រឹកស្អែកនឹងដាក់ពាក្យបណ្តឹងដើម្បីសងជំងឺចិត្តនឹងថ្លៃឈ្នួលអកកាដង់៕ថោង ធឹម

RELATED ARTICLES