ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ ខណៈដែលកំពុងជួបបញ្ហា វិវាទទំនាស់ក្នុងគ្រួសារ រស់នៅមិនចុះសម្រុងគ្នា សង្ស័យប្រពន្ធមានប្រុសថ្មី រងចាំឃ្លាំមើលអស់រយះពេលកន្លះខែ បែជាប្រទះឃើញឌុបគ្នា នាំប្រុសមកចូលដល់ក្នុងបន្ទប់ ខឹងដក់កទ្រាំលែងបាន ខ្ទប់ទ្វារ ចោទប្រកាន់ប្តឹងប៉ូលីសចាប់ឃាត់ខ្លួនយកទៅសួរនាំនៅបុ៉ស្តិ៍ប៉ូលីស ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៩ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅ បន្ទប់ជួល ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តួរអង្គក្នុងរឿង ចោទប្រកាន់សាហាយស្មន់ខាងលើ ភាគីខាងប្តី មានឈ្មោះ ម៉ម សំណាង អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហុ៊នថ្នាំពេទ្យ ppm មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ វី ធីតា អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អូលីវ អត្តលេខ០២១ ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ប្តីប្រពន្ធខាងលើ មានកូនប្រុស១នាក់ ជាចំណងស្នេហ៍ក្រោយ រៀបអាពាហ៍ពិពាហ៍ អស់រយៈពេល៣ឆ្នាំកន្លងមកហើយដែរ ។ ដោយឡែក ភាគីខាងបុរសម្នាក់ទៀត ដែលប្តីចោទថាជាសាហាយរបស់ប្រពន្ធខ្លួន មានឈ្មោះ សិទ្ធ ឌឿន អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អូលីវ ជាមួយស្រ្តីខាងលើ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមសម្តីភាគីខាងប្តី បានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នាជាមួយ ស្រ្តីឈ្មោះ វី ធីតា ហើយត្រូវបានឪពុកម្តាយផ្សំផ្គុំរៀបការឲ្យ ក្លាយជាប្តីប្រពន្ធ តែមិនបានចុះ សំបុត្រអាពាហ៍ពិពាហ៍ទេ រហូតដល់មានកូនប្រុសម្នាក់ជាចំណង់ស្នេហ៍ ហើយត្រូវបានភាគីខាងប្រពន្ធយកទៅរស់នៅជាមួយជីដូនឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាត់ហើយ ។ បុរសជាប្តីបន្តទៀតថា ការរួមរស់អស់រយៈពេល៣ឆ្នាំកន្លងមកហើយ ទោះជាមានផ្ទះខ្លួនឯងក្នុងភូមិព្រៃជីសាក់ក៏ដោយ សុខចិត្ត ២នាក់ប្តីប្រពន្ធស្នាក់នៅបន្ទប់ជួលផ្សេងមួយទៀត ក្នុងភូមិក្បែរនោះ តែចូលមកដល់ក្នុងខែមិនា ឆ្នាំ២០១៧នេះ សម្ព័ន្ធភាពស្នេហា ក្រុមគ្រួសារ ធ្លាក់ចូលក្នុងភាពរង្គោះរង្គើរ រស់នៅមិនចុះសម្រុងគ្នា ចិត្តគំនិតទីទៃពីគ្នា លែងជាធ្លុងមួយក្ន៧ងនាមជាប្តីប្រពន្ធទៀតហើយ សម្តីប្រពន្ធ ចេញមកប្លែកៗ ខុសពីគ្រាដើម ភូតកុហក យកលេសថែមម៉ោងការងារ ដល់យប់ជ្រៅៗ តែមិនច្បាស់ថា ប្រពន្ធខ្លួនលួចមានសាហាយស្មន់ជាមួយប្រុសផ្សេងយ៉ាងណានោះទេ សេចក្តីសុខសាន្ត បានមកពីរួមដំណេក លែងមានដូចមុន ដោយសារលេសរបស់ប្រពន្ធ ការសង្ស័យកតមានកាន់តែច្រើន តែរកភស្តុតាងឲ្យច្បាស់លាស់មិនបាន ត្រឹមតែលេចឮពត៌មាន ចេញពីកម្មកររោងចក្រ ថាប្រពន្ធខ្លួន មានអញ្ចេះ មានអញ្ចុះ រហូតដល់ថ្ងៃទី១៧ ខែមិនា ខ្លួនសម្រេចចិត្តចេញពីបន្ទប់ជួល មកស្នាក់នៅផ្ទះជាមួយម្តាយវិញ លុះមកដល់វេលាម៉ោង១២ថ្ងៃទត្រង់ទី១៩ ខែមិនា នេះស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវបានបុរសម្នាក់ ឌុប មកដល់បន្ទប់ជួល ហើយចូលទៅក្នុងបន្ទប់ នៅជជែក គ្នាធ្វើមិនដឹង ខឹងពេក ខ្ទប់ទ្វារជាប់ប្តឹងប៉ូលីសឃាត់ខ្លួនទាំង២នាក់ នាំទៅសាកសួរនៅបុ៉ស្តិ៍ចោមចៅ ដោយចោទប្រកាន់ប្រពន្ធខ្លួនថា លួចមានសាហាស្មន់ទៅវិញ ខណៈដែលលែងលះគ្នាមិនទាន់ដាច់ស្រេច ។
តាមសម្តីភាគីខាងប្រពន្ធវិញ វត្តមាននៅក្នុងប៉ុស្តិ៍ប៉ូលីស សម្តីហាក់បីដូចមិនមែនជាស្រ្តីខ្មែរ សម្តីហាក់បីដូចជាស្រ្តីកប់សេរីទៅវិញ ពាក្យអសុរសជាប់ៗមាត់ទៅហើយ រាល់ការចោទប្រកាន់របស់ប្តី ត្រូវបានបានបកស្រាយតបតវិញ ច្រានចោលទាំងអស់រាល់ការចោទប្រកាន់ ដោយគ្មានភស្តុតាងណាដែលឃើញប្រពន្ធកំពុងរួមរ័ក្សជាមួយប្រុសផ្សេង អំឡុងពេលនៅក្នុងបន្ទប់ ក៏មានប្អូនស្រីរបស់នាងម្នាក់ទៀត ឈ្មោះ វី ស្រីស នៅអង្គុយលេងជាមួយដែរ រឿងអីដែលធ្វើអីៗគ្នាកើត បើក្នុងបន្ទប់មានគ្នា៣នាក់ នាងបន្តទាំងមាត់ដាចទៀតថា បើចង់រួមរ័ក្សជាមួយសាហាយវិញ ចាំបាច់មកបន្ទប់ជួលនាំគេដឹង ទៅជួលបន្ទប់ផ្ទះសំណាក់ រួមរ័ក្សមួយឆ្អែត ប្តីគ្មានដឹងផង នាងនិយាយទាំងពាក្យគ្រោធគ្រាធថា មកពីប្តីប្រដាប់ភេទតូចទើបរស់នៅមិនចុះសម្រុងគ្នា អ្នកផ្សេងធំហំជាង ។ សម្តីបែបនេះ កុំថាឡើយប៉ូលីស សូម្បីអ្នកថតរូបភាព យកពត៌មាន ក៏រឹងខ្លួនដូចថ្មដែរ កាលបើឮសម្តីស្រីបែបអសុរសបែបនេះ យកកេរ្តិ៍ខ្មាស់មកនិយាយលាតត្រដាង មើលតែហែកសំពត់ទៅហើយ ពោលសម្តីស្រីកប់សេរី ។
តែបើតាមសម្តីបុរសឈ្មោះ សិទ្ធ ឌឿន ដែលប្តីស្រ្តីខាងលើសង្ស័យថាជាសាហាយរបស់ប្រពន្ធ វិញបានឲ្យដឹងថា ខ្លួនពុំបានដឹង ថាគ្រួសារខាងលើ មានបញ្ហាបែកបាក់ប្រេះឆារក្នុងគ្រួសាររបស់គេឡើយ អាងតែអ្នករួមការងាររោងចក្រ អូលីវជាមួយគ្នា ហើយស្រ្តីខាងលើ ក៏បានប្រាប់ផងដែរថា ខ្លួននៅទំនេរមិនទាន់មានប្តី តែខ្លួនក៏មិនមានចេតនាថាស្រឡាញ់ដែរ រាប់អាច ជាមិត្តរួមការងារ លុះនៅវេលាម៉ោងខាងលើ ស្រ្តីរូបនេះបានពឹងឲ្យឌុបជូនចេញពីរោងចក្រ មកបន្ទប់ជួលរបស់គេ នៅពេលមកដល់បន្ទប់ហើយ ក៏ឆ្លៀតចូលទៅអង្គុយលេងមានគ្នា៣នាក់ ទាំងប្អូនស្រីរបស់គេម្នាក់ទៀត បានមួយសន្ធុះ ស្រាប់តែផ្ទុះរឿងអាស្រូវ ថាខ្លួនជាប្រុសសាហាយ ទៅវិញ ខ្ទប់ចងទ្វារជាប់ ប្តឹងបូ៉លីសនាំមកសាកសួរនៅប៉ុស្តិ៍នគរបាល ។
រឿងរ៉ាវ ប្តីចោទ ប្រពន្ធប្រកែកខាងលើ ត្រូវបាននារីឈ្មោះ វី ស្រីស ត្រូវជាប្អូនបង្កើតរបស់ស្រ្តី វី ធីតា បានអះអាង និងច្រានចោលការចោទប្រកាន់ ពីសំណាក់បងថ្លៃ រឿងរ៉ាវប្តីប្រពន្ធរស់នៅមិនចុះសម្រុងគ្នា បែជាមកចោទ ថាបងស្រីខ្លួនមានសាហាយស្មន់ជាមួយបុរសខាងលើ នាពេលនេះមិនត្រឹមត្រូវឡើយ គ្រាន់តែនៅក្នុងបន្ទប់មានគ្នា៣នាក់ ជជែកលេង បុ៉ណ្ណឹងចោទដាក់បន្ទុកថាសាហាយ មិនត្រឹមត្រូវឡើយ ។
តែបើតាមនគរបាលវិញបានឲ្យដឹងថា អង្គហេតុ ប្តីចោទ ប្រពន្ធប្រកែក ដោយសារគ្មានភស្តុតាងណាមួយ ចោទប្រកាន់ដាក់បន្ទុក គ្រប់គ្រាន់ ជារឿងមិនជាក់លាក់ សមត្ថកិច្ចបានត្រឹមសម្របសម្រួល ។ តែដោយសារ ភាគីខាងប្តីប្រកាន់នូវគោលជំហរមួយ ខ្លួនមិនយកទៀតទេ កាលបើសម្តី ប្រពន្ធឥតកេរ្ត៍ខ្មាស់ រស់នៅក៏មិនចុះសម្រុងគ្នាទៀតដែរ ចំពោះលែងលះ ផ្តាច់សង្វាស់យ៉ាងណានោះ រងចាំភាគី ប្តី ប្រពន្ធ នាំគ្នាមក ជួបអាជ្ញាធរសង្កាត់វិញ លែងមិនលែង អាស្រ័យ ឆន្ទៈផ្ទាល់ខ្លួន ដោយស្ម័គចិត្ត ពុំមានការបង្ខិតបង្ខំពីភាគីណាឡើយ ទើបពួកគេទាំង៣នាគី វិលត្រឡប់ទៅផ្ទះវិញ រងចាំជួបអាជ្ញាធរសង្កាត់នាពេលក្រោយវិញ ៕