Sunday, March 9, 2025
Homeព័ត៌មានជាតិអ្នក​លក់​ផ្លែ​ឈើ ប្រើ​កន្ត្រៃ​ចាក់​អ្នក​រត់​ម៉ូតូ​ឌុប របួស​ស្នា​

អ្នក​លក់​ផ្លែ​ឈើ ប្រើ​កន្ត្រៃ​ចាក់​អ្នក​រត់​ម៉ូតូ​ឌុប របួស​ស្នា​

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រងរបួសស្មាឆ្វេងធ្ងន់ធ្ងរ ដោយសារលិចកប់មួយកន្ត្រៃ ផ្តើមចេញពីជម្លោះពាក្យសម្តី រវាងអ្នកលក់ផ្លែឈើជាមួយអ្នករត់ម៉ូតូឌុប កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណតរថយន្តផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនបង្កមានឈ្មោះ ហុិន សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលកផ្លែឈើ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃឃ្លោក ឃុំស្វាយតាយាង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះ សុះ វណ្ណៈ ហៅពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូម៨ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្មាពីក្រោយ កប់លិចមួយកន្ត្រៃ ធ្ងន់ធ្ងរបាញ់ឈាមប្រកាច់ននៀលដី ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះមូ៉តូរបស់ខ្លួនម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-8882 ទៅឈប់ចត មុខស្ថានីយ៍ប្រេងមួយកន្លែងតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ដែលរថយន្តតាកសុីច្រើនឈប់ដឹកមូ៉យ ហើយជនរងគ្រោះក៏ឈប់រងចាំរកដឹកមូ៉តូដូចសព្វដង ស្រាប់តែនៅវេលាម៉ោងខាងលើ ជនបង្កក៏ជិះមូ៉តូកូរ៉េ សុីធីផ្លើស មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1E-6423 មានដឹកកញ្ឆេដាក់ផ្លែឈើ សម្រាប់លក់ដូរកន្លែងរថយន្តឈប់ ។ ប្រភពបន្តទៀតថា ខណៈដែលជនរងគ្រោះ រត់ទៅចាប់ម៉ូយ ហើយក៏ប៉ះនឹងជនបង្ក រួចជនរងគ្រោះ មិនទាន់បានសូមទោសភ្លាម ជាប់ហៅម៉ូយ ស្រាប់តែជនបង្កជេរស្តីរករឿង ឈានដល់តមាត់ក ទីបំផុតជនបង្កប្រដាប់ដោយកន្ត្រៃ ចាក់ទៅលើជនរងគ្រោះ លិចកប់មួយកន្ត្រៃ រួចដកបោះចោល ឃើញក្នុងសភាពរបួសធ្ងន់ បាញ់ឈាម ជនបង្កព្យាយាមរត់គេច បានចំងាយ ជាង២០០ម៉ែត្រ ដល់មុខខ្ទមអ្នកតាក្នុងភូមិព្រៃព្រីងត្បូង ត្រូវបានជនរងគ្រោះស្រែកដេញតាមពីក្រោយផ្អើលប្រជាពលរដ្ឋក្បែរខាង ដេញចាប់ជនបង្កបានភ្លាមៗ រីឯជនរងគ្រោះហូេឈាមខ្លាំងពេកខ្សោះឈាមដួលក្រកាច់ រងរបួសរបួសធ្ងន់ធ្ងរ សន្លប់នៅកន្លែង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមផ្លូវច្បាប់ ។ ដោយឡែកមូ៉តូ២គ្រឿងត្រូវបាននគរបាលយកទៅរក្សារទុកនៅប៉ុស្តិ៍ចោមចៅ៕

RELATED ARTICLES