Sunday, March 9, 2025
Homeព័ត៌មានជាតិរោង​ចក្រកាត់ដេរ ធៀន ស៊ុង ខេម​បូឌា ហ្គាមេន កម្មករ​​៥៨​នាក់​ បន្ត​ដួល​សន្លប់

រោង​ចក្រកាត់ដេរ ធៀន ស៊ុង ខេម​បូឌា ហ្គាមេន កម្មករ​​៥៨​នាក់​ បន្ត​ដួល​សន្លប់

ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យុីហោ ធៀន ស៊ុង ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ  នៅតែឃើញមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៣ថ្ងៃជាប់ៗគ្នាមកហើយ មកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ កម្មករចំនួន៥៨នាក់ បានដួលសន្លប់បន្តគ្នា តែត្រូវបានថៅកែក្រុមហ៊ុនព្យាយាមបិទបាំងពត៌មាន និងមិនអនុញាតិឲ្យសមត្ថកិច្ចចូលទៅសួរនាំឡើយ ថែមទាំងបញ្ជាឲ្យកងសន្តិសុខបិទទ្វាររបង សុខចិត្ត លួចដឹកជនរងគ្រោះចេញស្ងាត់ តែមិនអាចគេចផុតពីកាមេរ៉ា របស់អ្នកសាពត៌មានបានឡើយ ។

តាមសម្តីកម្មករបានរអ៊ូរទាំថា ថៅកឬក្រុមហ៊ុន កាលបើមានកម្មករ ភ័យស្លន់ស្លោ ដួលសន្លប់ជាបន្តបន្ទាប់ប៉ុណ្ណឹងហើយ នៅតែរារាំងកម្មករមិនឥ្យចេញមកក្រៅ ទោះជាមានកម្មករក្នុងសភាពបែបណាក៏ដោយ ខាងក្រុមហ៊ុនលួចហៅ រថយន្តមកដឹកស្ងាត់ៗ ទោះជាសមត្ថកិច្ច អាជ្ញាធរចុះទៅសួរនាំក៏មិនខ្វល់រវល់និងមិនអនុញាតិឲ្យចូលដែរ តែនៅគេច លាក់កំបាំងពីភ្នែកមហាជនបានដែរ ។ កម្មករបន្តទៀតថា បាតុភាពកម្មករដួលសន្លប់ ក្នុងរោងចក្រខាងលើ កើតឡើង តាំងពីរសៀលថ្ងៃទី១៧ ខែមិនាមកម្លេះ ផ្តើមចេញពីទុស្សេចរន្តភ្លើង ថ្ងៃទី១ កម្មករសន្លប់ចំនួន២៧នាក់ ថ្ងៃទី២ កម្មករដួលសន្លប់ចំនួន៧៤នាក់ ហើយសម្រាប់ថ្ងៃទី៣ ទី២០ខែមិនានេះ ខណៈដែលបងប្អូនកម្មករ ដិតដាមដក់អារម្មណ៍ ភិតភ័យ មិនទាន់បាត់ ស្ងត់ចិត្តផង ស្រាប់តែនៅវេលាម៉ោង១០ព្រឹក មានកម្មករដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ចំនួន៥៨នាក់ ប្រុសម្នាក់ ។ កម្មករខ្លះបានលើកឡើងថា បរិយាកាសក្នុងរោងចក្រ ចូលមកដល់ រដូវរាំង ក្រៅស្ងួតនេះ សុីតុណ្ហភាពកើនឡើងខ្ពស់ ក្នុងរោងចក្រ ហប់ខ្យល់ កង្វះអុកសុីហ្សែន ទើបធ្វើឲ្យកម្មករងាយជួប ដួលសន្លប់បែបនេះ ។  កម្មករបន្តទៀតថា ៣ថ្ងៃមកហើយ កម្មករទន់ដៃទន់ជើង សន្លប់ជាបន្តបន្ទាប់  បន្ទាប់ពីឃើញម្នាក់ដួលសន្លប់ អ្នកផ្សេងៗទៀត ឃើញសន្លប់ដែរ ទើបបង្កឲ្យព្រួយបារម្មណ៍ ។

តាមសាច់ញាតិបងប្អូនកម្មករបានរឹះគន់ផងដែរដល់ រោងចក្រខាងលើ ថ្វីកាលបើ មានកម្មករដួលសន្លប់យ៉ាងនេះទៅហើយ បែជាថៅកែព្យាយាមលាក់បាំងទៀត អូសបន្លាយពេលវេលា មិនអនុញាតិឲ្យកម្មករផ្សេងៗទៀត ចេញមកក្រៅ ដើម្បីសម្របសម្រួលក្នុងបរិយាកាស ល្អថ្មីមួយ ប្រសើរជានៅខាងក្នុងអ័ព្វអួរ រួមផ្សំជាមួយអារម្មណ៍ភិតភ័យផង ទើបងាយគ្រោះថ្នាក់បែបនេះ ហើយថៅកែក៏មិនខ្វល់ ជាមួយអ្នកអន្តរាគមន៍ដែរ សុខចិត្តលួចដឹកជនរងគ្រោះស្ងាត់ៗ សូម្បីអាជ្ញាធរ សមត្ថកិច្ចចុះទៅសួរនាំ បែជាមិនសហការណ៍ឡើយ ៕

 

RELATED ARTICLES