Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកផលិតករ គំរាម​បោះបង់ចោល អូស្ត្រាលី​បើមិនអាចដោះ ស្រាយវិបត្តិថាមពល

ផលិតករ គំរាម​បោះបង់ចោល អូស្ត្រាលី​បើមិនអាចដោះ ស្រាយវិបត្តិថាមពល

អូស្ត្រាលី៖ បណ្តាក្រុមហ៊ុនផលិត​ទំនិញនានា​បានគំរាម​ចាកចេញពី​ប្រទេស​អូស្ត្រាលី​ប្រសិនជា​វិបត្តិ​ថាមពល​របស់ប្រជាជាតិ​មួយនេះ​មិនអាច​ដោះស្រាយ​បាន​។

ការបិទ​ទ្វាររបស់​ស្ថានីយ​ថាមពល​ Hazelwood ក្នុងរដ្ឋ Victoria ដែលជាអ្នក​ផ្គត់ផ្គង់​ថាមពល​២២%​ដល់​រដ្ឋនេះ​បាន​បង្កើន​ក្តីបារម្ភ​ថា​តម្លៃ​ថាមពល​ក្នុង​ប្រទេស​អូស្ត្រាលី​គឺ​អាចនឹង​ឡើងថ្លៃ​កប់ពពក​។

ប្រធាន​ក្រុមប្រឹក្សា​​ចំណីអាហារ​និង​ស្បៀងអាហារ​របស់ក្រុមហ៊ុនថាមពលខាង​លើ​លោក Terry O’Brien បាន​ថ្លែងថា​សង្គ្រាម​តម្លៃ​ក្នុង​ឧស្សាហកម្ម​របស់​លោក​បាន​ធ្វើឲ្យក្រុម​ហ៊ុនជាច្រើន​មិន​អាច​អនុម័ត​ដំឡើងថ្លៃ​ថាមពល​ចំពោះ​អតិថិជន​ ។

លោកបន្ថែមថា​ការគំរាមកំហែង​របស់​បណ្តានិយោជក​ធំៗ​ក្នុងការបោះបង់​ចោល​ឬដើរចេញពី​អូស្ត្រាលី​ទាំងអស់គ្នា​នោះ​បាននិងកំពុង​កើនឡើង​​។

បើតាមការកត់សម្គាល់ស្ថានីយ​ថាមពល Hazelwood នឹងក្លាយជា​រោងចក្រ​ផលិត​ថាមពលអគ្គិសនីអូស្ត្រាលី​ទី​៩ហើយ​ដែលបិទ​ទ្វារ​ក្នុងអំឡុងពេល​៥ឆ្នាំ​មកនេះ​។ ​ការ​បិទទ្វាររបស់កន្លែងផលិតថាមពលមួយនេះ​បង្ហាញឲ្យ​ឃើញថា​ការ​បាត់បង់​ស្មារតី​នឹង​បង្កើន​ការគំរាមកំហែងនៅទូទាំងប្រទេស​។ លោកបញ្ជាក់ថា​ការបញ្ឈ​ប់​ផលិត​កម្មរហូតដល់ជួប​កង្វះ​ខាត​ថាមពល​គឺជា​គ្រោះ​មហន្តរាយ​មួយ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES