Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិឆ្នាំ២០១៧ ​នេះ​មានជនអន្តោប្រវេសន៍ ​ជាង​២ម៉ឺនាក់​ ឆ្លងចូលដល់អឺរ៉ុប

ឆ្នាំ២០១៧ ​នេះ​មានជនអន្តោប្រវេសន៍ ​ជាង​២ម៉ឺនាក់​ ឆ្លងចូលដល់អឺរ៉ុប

អឺរ៉ុប៖ អង្គការ​អន្តរជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បានរាយការណ៍កាល​ពី​ថ្ងៃអង្គារ​ថា​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​សរុប​មាន​ចំនួន​២០.៤៨៤នាក់​បាន​ឆ្លង​តាម​សមុទ្រ​មេឌីទែរ៉ាណេចូល​ទៅ​ដល់​អឺរ៉ុបរហូតមកដល់​​ពេល​នេះ​(ឆ្នាំ២០១៧)​ថយចុះពី​បរិមាណជាង​១៦ម៉ឺននាក់​កាលពីអំឡុងពេល​ដូចគ្នា​នៃឆ្នាំ​២០១៦ ។

ស្ថិតិ​ចុងក្រោយបង្ហាញថា​ភាគច្រើននៃ​អ្នក​មកដល់​អឺរ៉ុប​ឆ្នាំនេះ​បានរត់ឯក​សារ​ចូលសញ្ជាតិ​អ៊ីតាលី​ចំនួន១៦.២៤៨នាក់​នៅសេសសល់​ឆ្លងទៅក្នុងប្រទេស​ក្រិក​៣.២៣៦នាក់​និង​អេស្ប៉ាញ​១.០០០នាក់​ ។

យោងតាម​អង្គការ​អន្តរជាតិ​មួយនេះ​ឲ្យ​ដឹងថា​មាន​បុរស ស្រ្តី និងកុមារ​ចំនួន​៥២៥​នាក់​បាន​លង់ទឹកស្លាប់​ខណៈ​ពេល​​ធ្វើដំណើរផ្សងនិងគ្រោះថ្នាក់​​ឆ្លងសមុទ្រ​នេះ​គិត​ចាប់តាំងពី​ដើមឆ្នាំ២០១៧មក​ ថយចុះ​ជាង​មុនបន្តិច​ដែលមាន​អ្នកស្លាប់​៥៥៣នាក់​ ។

ភាគច្រើននៃ​អ្នក​ស្លាប់​ក្នុង​ឆ្នាំ​នេះ​ពោលគឺ​៤៨១​នាក់​ត្រូវបានគេរាយការណ៍ថា​លង់​ទឹកស្លាប់​នៅ​ពាក់កណ្តាលផ្លូវ​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​តភ្ជាប់​តំបន់​អាហ្វ្រិកខាងជើង​ជាមួយនិងអ៊ីតាលី ។ មួយវិញទៀត​អ្នក​ស្លាប់​៤៤នាក់​ទៀត​​​​បាន​ស្លាប់​នៅ​ភាគខាង​លិច​និ​ងខាងកើត​សមុទ្រ​នេះ។

ទោះជាយ៉ាងណា​របាយការណ៍​បានបញ្ជាក់ថា​ជនអន្តោប្រវេសន៍និង​ជនភៀស​ខ្លួន​​ចំនួន​៥.០៧៩នាក់​​បានស្លាប់បាត់បង់ជីវិត​កាលពីឆ្នាំទៅ​ខណៈ​ពេល​ឆ្លងកាត់​សមុទ្រ​នេះ​ កើនឡើង​ពី​បរិមាណ​៣.៧៧១នាក់​ក្នុង​ឆ្នាំ​២០១៥ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES