Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិTwitter បិទគណនី រាប់ម៉ឺនពាក់ព័ន្ធ​នឹង​ ភេរវកម្មជា បណ្តោះអាសន្ន

Twitter បិទគណនី រាប់ម៉ឺនពាក់ព័ន្ធ​នឹង​ ភេរវកម្មជា បណ្តោះអាសន្ន

ពិភពលោក៖ ក្រុមបណ្តាញសង្គម Twitter បានថ្លែងកាលពីថ្ងៃអង្គារ​ថា​ខ្លួន​បាន​បិទមិនឲ្យ​ដំណើរការ​គណនី​របស់អ្នកប្រើប្រាស់​ចំនួន​៣៧៦.៨៩០ជាបណ្តោះ​អាសន្ន​​​​ក្នុង​ឆមាស​ទី​២​នៃឆ្នាំ២០១៦​​ក្រោមហេតុផល​គណនីទាំងនោះ​មានជាប់​ពាក់ព័ន្ធ​នឹងការ​ផ្សព្វផ្សាយ​ភេរវកម្ម​ ដែលតួលេខនេះច្រើនជាង​ឆមាស​ដំបូងរហូតដល់ទៅ​៦០%។

ការ​ផ្អាកជាបណ្តោះអាសន្ននេះ​បាននាំឲ្យមាន​ចំនួនគណនី​​ដែល​បានបិទ​មិន​ឲ្យ​​ដំណើរ​ការ​សរុប​ចំនួន៦៣៦.២៤៨គិតចាប់ពី​ខែសីហា​ឆ្នាំ​២០១៥ នៅពេលក្រុម​ហ៊ុន​ Twitter បានបង្កើន​កិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់​នឹង​អំពើហិង្សារបស់​ក្រុម​ជ្រុលនិយម​ ដោយ​ក្រុមហ៊ុនបានប្រកាសថា​វាជា​ផ្នែកមួយនៃរបាយការណ៍​តម្លា​ភាព​របស់ខ្លួន ។

សកម្មភាពទាំងឡាយ​ដែល​កើតចេញមកពី​បណ្តាញសង្គមគឺស្ថិត​ក្រោម​សម្ពាធ​​ពី​រដ្ឋាភិបាល​នៅ​ជុំវិញពិភពលោក​ក្នុងការ​ប្រើប្រាស់ឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​បញ្ឈប់​សកម្មភាពរបស់ក្រុមជីហាត​និង​អ្នកដទៃទៀត​ដែលប្រើ​រូបភាពនេះ​ក្នុងការ​វាយប្រហារ ។

ក្រុមហ៊ុន​បានថ្លែងថា​​សំណើរ​មួយចំនួនដាច់ដោយឡែកពីគ្នារបស់រដ្ឋាភិបាល​ចំ​ពោះ​ទិន្នន័យ​អ្នកប្រើប្រាស់​បានកើនឡើង​៧%​ធៀបនឹង​ឆមាសទី១​ ប៉ុន្តែ​គណនី​ដែលប៉ះពាល់​តិចជាងមុន​១៣% ។

ទោះជាយ៉ាងណាក្រុមហ៊ុន​សាមីបាន​បញ្ជាក់ថា​ក្រុម FBI អាមេរិកបាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​អំពីសំណើរ​ពិសេស​ពី​ទីភ្នាក់ងារ​អនុវត្តច្បាប់​សហរដ្ឋអាមេរិក​ក្នុង​ករណី​រក្សាសន្តិ​សុខជាតិ​ដោយតម្រូវឲ្យ​​ Twitter ចាត់វិធានការណ៍​ចំពោះ​ករណី​នេះ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES