ប្រទេសអូស្រា្ដលី ៖ អ្នកមេម៉ាយរូបស្រស់ គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា រីករាយណាស់ ពេលកម្សាន្ដ ញ៉ាំអាហារថ្លៃៗ នៅលើទឹកដីប្រទេសអូស្រា្ដលី នៅថ្ងៃទី១១ មីនា ឆ្នាំ២០២៦ ប៉ុន្ដែតាមព័ត៌មានថា នាងត្រូវប្រញាប់មកស្រុកខ្មែរ វិញ ឲ្យទាន់ការច្រៀងសម្ដែងនៅថ្ងៃទី១៣ មីនា នៅ Pub មួយ។ សកម្មភាពរបស់ស្រីពេជ្រ នេះ បញ្ជាក់ថា នាងប្រឹងរកលុយផង សប្បាយផង ពោលគឺតាំងពីធ្លាក់ខ្លួនមេម៉ាយ ជិត៤ឆ្នាំ នាងមិនមែនជានារីឱប ទុក្ខសោករហូតដូចនារីខ្លះទេ ប៉ុន្ដែជាមេម៉ាយហាយសូ ម្នាក់ ដែលជិះរថយន្ដទំនើបៗ រស់នៅខុនដូប្រណិត និងប្រើប្រាស់របស់សុទ្ធតែជាប្រេនម៉ាកល្បីៗ ។


ប៉ុន្ដែជាញឹកញាប់ណាស់ ដែលស្រីពេជ្រ តែងតែទៅដើរលេងនៅប្រទេសអូស្រា្ដលី ដែលតាមព័ត៌មានថា អំឡុងដែលអ្នកមេម៉ាយកូន១ រូបនេះ ថ្ងូរអត់ភួយសាច់ កាលពីចុងឆ្នាំ២០២៤ ក៏មានបុរសលាក់មុខម្នាក់ ស្ម័គ្រចិត្តយកយន្ដហោះឯកជន (Private Jet) ដឹកនាងទៅដើរលេង តែពីរនាក់ ផឹកស្រាក្រហម លើអាកាស យ៉ាងរ៉ូមែនទិក ដែរ ។ ប៉ុន្ដែបុរសដែលគេសង្ស័យជាគូស្នេហ៍របស់សូលីកា នោះ បានបង្ហាញខ្លួនជាមួយនាង ជាលើកដំបូង នៅថ្ងៃមង្គលការទេព បូព្រឹក្ស-ជី ដេវីត កាលពីដើមខែមិថុនា ឆ្នាំ២០២៥ បើទោះជាស្រីពេជ្រ អះអាងថា មានគេច្រ ឡំពីទំនាក់ទំនងនាងជាមួយបុរសនោះក៏ដោយ។ ប៉ុន្ដែមានការកត់សម្គាល់ឃើញថា តាំងពីនាងចែកផ្លូវជាមួយអតីតគូដណ្ដឹង លោកគឹម ហាន កាលពីឆ្នាំ២០២២ គឺមានតែប្រុសសង្ហារូបនោះហើយ ដែលនាងបណ្តើរចូលរួមកម្មវិធី ដោយបើកចំហបែបនេះ ។

គួរបញ្ជាក់ថា មុនពេជ្រ សូលីកា ទៅសប្បាយនៅអូស្រា្ដលី កាលពីពេលថ្មីៗនេះ នៅលើឆាកតន្រ្ដីមួយ ស្រីពេជ្រ ត្រូវបានតារា Original Songs លោកថេណា ប្រកាសសារភាពស្នេហ៍ បើទោះជាកន្លងមក អ្នកទាំងពីរ មិនដែលស្និទ្ធស្នាលគ្នាក្ដី ប៉ុន្ដែគ្រាន់តែច្រៀងឆ្លងឆ្លើយជាមួយគ្នាតែ ១បទសោះ ក៏ធ្វើឲ្យអ្នកទាំងពីរ យល់ចិត្តគ្នាបាន ។ ប៉ុន្ដែទោះជា Fan ស្រែកហ៊ោ ពេលថេណា សារភាពស្នេហ៍ស្រីពេជ្រ ក្ដី ក៏មានការខ្សឹបខ្សៀវថា នោះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ព្រោះការពិត អ្នកទាំងពីរ មានម្ចាស់ចិត្តរៀងៗខ្លួន អស់ទៅហើយ ។

អ្នកនាងពេជ្រ សូលីកា និងលោកថេណា
ពេជ្រ សូលីកា នៅតែមានយីអ៊ុនល្អ ក្នុងទីផ្សារចម្រៀង ដោយគ្រាន់តែល្បី ២បទ កាលពីឆ្នាំ២០២៤ នាងចេ ញច្រៀងជិត ១០០កម្មវិធី រកចំណូលបានមិនក្រោម ៣០ម៉ឺនដុល្លារ ។ ប៉ុន្ដែនៅឆ្នាំ២០២៥-២០២៦ មិនទាន់ឃើញសូលីកា ចេញបទផ្ទុះទៀតទេ បើទោះជានាងត្រូវបានគេកក់សឹងតែពេញ ក្នុងខែនីមួយៗ នៅរដូវក្ដៅនេះក៏ដោយ ។ ប្រភពថា ការហោះទៅអូស្រា្ដលី ញឹកញាប់របស់ស្រីពេជ្រ មិនត្រឹមតែនាងជាប់ចិត្តប្រទេសមួយនេះទេ ប៉ុន្ដែគេសង្ស័យថា ម្ចាស់ចិត្តថ្មីនាង ក៏អាចរស់នៅប្រទេសនេះដែរ បើទោះជានាងបានបញ្ចប់ស្នេហ៍ជាមួយលោកគឹម ហាន អាណិកជនខ្មែរ នៅអូស្រា្ដលី ទាំងស្រុង ដែលធ្វើឲ្យនាងខកចិត្ត មិនបានចេញទៅរស់នៅប្រទេសមួយនេះ តាមគម្រោងក្ដី ប៉ុន្ដែសម្រស់របស់នាង មិនខ្វះបុរសនៅក្រៅស្រុក ចង់រៀបការនិងធានាឲ្យនាងចេញ ទៅរស់នៅបរទេសឡើយ ឲ្យនាងចង់។


ក្រៅពីពេជ្រ សូលីកា តារាមេម៉ាយដែលនៅមានទីផ្សារសិល្បៈ មានដូចជា អ្នកនាងពេជ្រ សោភា និងសុខ សោម៉ាវត្តី ជាដើម ។ ប្រភពថា បុរសដែលស្រីពេជ្រ នឹងជ្រើសយកជាស្វាមីថ្មី ទាល់តែប្រុសនោះ ស្រលាញ់កូននាងដែរ ពិសេស គឺហ៊ានបំពេញបំណងធំរបស់នាង នោះគឺអាពាហ៍ពិពាហ៍ ដើម្បីកប់ចោលដានស្នេហ៍ខ្មៅងងឹត នាពេលអតីតកាល ៕

