ប្រសិនជាអ្នកនឹកគិតរវើរវាយចំពោះការសងសឹកឬស្អប់អតីតសង្សារចាស់របស់អ្នក សូមកុំគិតអំពីការឈឺ ចាប់របស់អ្នក ឲ្យសោះ ចូរដើរ ទៅមុខ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឈប់ស្អប់សង្សារចាស់៖
រូបតំណាង
- ចៀសវាងការធ្វើឲ្យស្លុតឬទើសទល់ចិត្តក្នុងអារម្មណ៍ឬមនោសញ្ចេតនារបស់អ្នក។ អស់ពេលជាយូរមកហើយនៅពេលដែលយើងកំពុងឈឺចាប់យើងនឹងឈានដល់ការធ្វើសកម្មភាពផ្សេងៗដែលជួយខ្លួនយើងក្នុងការរំងាប់នូវអារម្មណ៍មិនស្រួលក្នុងចិត្តនោះ។ ទោះជាយ៉ាងណាការធ្វើស្ពឹកស្រពន់ក្នុងមនោសញ្ចេតនារបស់អ្នកជានិច្ចកាលវានាំឲ្យអ្នកជ្រើសរើសទម្លាប់ដែលមិនល្អ។
- ប្រមើមើលឲ្យកាន់តែស៊ីជម្រៅបន្តិច។ ប្រហែលជាអ្នកមានគំនិតមិនល្អឬមានបំណងអាក្រក់លើអតីតសង្សារចាស់របស់អ្នក។ យ៉ាងណាក៏ដោយឱកាសផ្សេងៗនៃអារម្មណ៍មិនល្អទាំងនេះកំពុងតែលាក់បាំងនូវការប្រទុស្តរ៉ាយនៅពីក្រោយនោះ។ មនោសញ្ចេតនាដ៏ខ្លាំងក្លាបំផុតរបស់យើងមានពេលខ្លះលាក់បំបាំងពីក្រោយរឿងមួយដែលអាចទទួលយកបានពីសង្គមដោយសារតែអារម្មណ៍ខ្លាំងក្លាទាំងនោះអាចធ្វើឲ្យមានការទើសទល់ចិត្តក្នុងការសំដែងចេញមកក្រៅ។
- ត្រូវមានទំនួលខុសត្រូវ។ នៅពេលនោះអ្នកត្រូវបានគេកត់សម្គាល់ពីអារម្មណ៍ដែលអ្នកកំពុងមានឬស្តែងចេញ ដូច្នេះអ្នកត្រូវតែម្ចាស់ការចំពោះអារម្មណ៍ទាំងនោះ។ មធ្យោបាយតែមួយគត់ដែលអ្នកអាចចាប់ផ្តើមផ្លាស់ប្តូរពីការស្អប់នោះគឺការទទួលស្គាល់ថាអ្នកគឺទទួលខុសត្រូវថាអ្នកមានអារម្មណ៍ដូចម្តេច។ ពុំមានមនុស្សក្រៅណាម្នាក់ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ក្នុងមធ្យោបាយជាក់លាក់មួយនោះឡើយ គឺមានតែអ្នកខ្លួនឯងប៉ុណ្ណោះ។
- រៀនរងាប់អារម្មណ៍ខឹងឬភាពឆេវឆាវរបស់អ្នកឲ្យបានល្អ។ គំនិតរបស់របស់អតីតសង្សារចាស់អ្នកអាចនាំឲ្យអារម្មណ៍អ្នកក្រោធខឹង ឬឆេវឆាវក៏មានដែរ។ ជំនួសដោយការធ្លាក់ចូលទៅក្នុងផ្លូវនេះ ចូរអ្នករៀនតាំងអារម្មណ៍ឲ្យស្ងប់ដោយខ្លួនឯងហើយមិនត្រូវអនុវត្តនូវមធ្យោបាយណាមួយដោយអារម្មណ៍អវិជ្ជមាននោះឡើយ។
- បញ្ឈប់ការសញ្ជឹងគិត។ ៩ភាគ១០ គឺអ្នកកំពុងគិតអំពីអ្វីដែលបានធ្វើខុសគន្លងមកឬតើកាលពីមុនអ្នកប្រព្រឹត្តខុសឆ្គងលើមូលដ្ឋានប្រចាំថ្ងៃដោយរបៀបណា។
- និយាយពាក្យលាហើយ។ ដើម្បីនឹងឈប់ស្អប់អតីតសង្សារចាស់របស់អ្នកនិងផ្លាស់ប្តូរផ្នត់គំនិតចំពោះជីវិតរបស់នាង អ្នកចាំបាច់ត្រូវតែដើរទៅមុខ។ ធ្វើដំណើរទៅមុខដោយក្តីឈឺចាប់ ព្យាយាមគ្រប់គ្រងខ្លួនឯងឬជីវិតរបស់អ្នក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា