Friday, May 10, 2024
Homeសិច និងស្នេហាវិធី សាស្ត្រឈប់ស្អប់​ សង្សារចាស់

វិធី សាស្ត្រឈប់ស្អប់​ សង្សារចាស់

ប្រសិនជាអ្នកនឹកគិតរវើរវាយចំពោះ​​ការសងសឹកឬស្អប់អតីតសង្សារចាស់​របស់​អ្នក​​ សូមកុំគិត​អំពីការឈឺ ចាប់របស់អ្នក ឲ្យសោះ ចូរដើរ ទៅមុខ​។ ខាងក្រោមនេះគឺជាវិធី​សាស្ត្រធ្វើយ៉ាងណា​ដើម្បី​ឈប់ស្អប់សង្សារចាស់៖

រូបតំណាង

  1. ចៀសវាងការធ្វើឲ្យស្លុតឬទើសទល់ចិត្តក្នុង​អារម្មណ៍ឬមនោសញ្ចេតនារបស់អ្នក។ អស់ពេលជាយូរ​មកហើយនៅពេលដែលយើងកំពុងឈឺចាប់​យើង​នឹងឈានដល់ការ​ធ្វើសកម្មភាព​ផ្សេងៗ​ដែលជួយ​ខ្លួនយើងក្នុងការ​រំងាប់នូវ​អារម្មណ៍មិនស្រួលក្នុងចិត្ត​នោះ​។ ទោះជាយ៉ាង​ណា​ការ​ធ្វើស្ពឹកស្រពន់ក្នុងមនោសញ្ចេតនា​របស់អ្នកជានិច្ចកាល​វានាំឲ្យ​អ្នក​ជ្រើសរើស​ទម្លាប់​ដែលមិនល្អ។ ​
  2. ប្រមើមើលឲ្យកាន់តែស៊ីជម្រៅបន្តិច។ ប្រហែលជាអ្នក​មានគំនិត​មិនល្អឬមានបំណង​​អាក្រក់​លើ​អតីតសង្សារចាស់របស់អ្នក។ យ៉ាងណាក៏ដោយ​ឱកាសផ្សេងៗ​នៃអារម្មណ៍​មិនល្អទាំងនេះ​កំពុងតែលាក់បាំងនូវ​ការប្រទុស្តរ៉ាយនៅពីក្រោយនោះ។ មនោសញ្ចេត​នាដ៏ខ្លាំងក្លាបំផុត​របស់យើង​មានពេលខ្លះ​លាក់បំបាំងពីក្រោយ​រឿងមួយ​ដែលអាច​ទទួល​យកបានពីសង្គម​ដោយសារតែ​អារម្មណ៍ខ្លាំងក្លាទាំងនោះ​អាច​ធ្វើឲ្យ​មាន​ការ​ទើសទល់ចិត្តក្នុងការសំដែងចេញមកក្រៅ។
  3. ត្រូវមានទំនួលខុសត្រូវ។ នៅពេលនោះអ្នក​ត្រូវបានគេកត់សម្គាល់ពី​អារម្មណ៍​ដែលអ្នក​កំពុង​មានឬស្តែងចេញ ដូច្នេះអ្នកត្រូវតែ​ម្ចាស់ការ​ចំពោះ​អារម្មណ៍ទាំងនោះ។ មធ្យោ​បាយ​​តែមួយគត់​ដែលអ្នក​អាច​ចាប់ផ្តើមផ្លាស់ប្តូរពីការ​ស្អប់​នោះគឺ​ការទទួលស្គាល់​ថា​អ្នក​គឺទទួលខុសត្រូវ​ថាអ្នកមានអារម្មណ៍ដូចម្តេច។ ពុំមាន​មនុស្សក្រៅណាម្នាក់​ដែលអាច​ធ្វើឲ្យអ្នក​មានអារម្មណ៍​ក្នុង​មធ្យោបាយជាក់លាក់មួយនោះឡើយ គឺមានតែ​អ្នក​ខ្លួនឯងប៉ុណ្ណោះ។
  4. រៀន​រងាប់អារម្មណ៍ខឹងឬភាពឆេវឆាវរបស់អ្នកឲ្យបានល្អ។ គំនិតរបស់របស់អតីត​សង្សារ​ចាស់អ្នក​អាចនាំឲ្យអារម្មណ៍​អ្នក​ក្រោធខឹង​ ឬឆេវឆាវក៏មានដែរ។ ជំនួសដោយ​​​ការធ្លាក់ចូលទៅក្នុងផ្លូវនេះ​ ចូរអ្នក​រៀនតាំងអារម្មណ៍ឲ្យ​ស្ងប់​ដោយខ្លួនឯង​ហើយ​មិន​ត្រូវ​អនុវត្តនូវ​មធ្យោបាយណាមួយដោយ​អារម្មណ៍​អវិជ្ជមាននោះឡើយ។
  5. បញ្ឈប់ការសញ្ជឹងគិត​។ ៩ភាគ១០ គឺអ្នកកំពុង​គិតអំពីអ្វី​ដែលបានធ្វើខុសគន្លងមកឬ​តើ​កាលពីមុនអ្នកប្រព្រឹត្តខុសឆ្គងលើមូលដ្ឋានប្រចាំថ្ងៃដោយរបៀបណា។ ​
  6. និយាយពាក្យ​លាហើយ។ ដើម្បីនឹង​ឈប់ស្អប់​អតីតសង្សារចាស់របស់អ្នក​និង​ផ្លាស់​ប្តូរ​​​ផ្នត់គំនិត​ចំពោះជីវិតរបស់នាង​ អ្នក​ចាំបាច់ត្រូវ​តែដើរទៅមុខ។ ធ្វើដំណើរទៅមុខ​ដោយ​ក្តីឈឺចាប់​ ព្យាយាម​គ្រប់គ្រង​ខ្លួនឯងឬជីវិតរបស់អ្នក។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES