Saturday, March 21, 2026
Homeតារាខ្មែរយូរី លាក់សង្សារ ?

យូរី លាក់សង្សារ ?

ភ្នំពេញ ៖ តារាចម្រៀង សេន យូរី បានបន្ដច្រៀងឲ្យហង្សមាស នៅឆ្នាំទី៦ ខណៈដែលពេលនេះតារារួមទ្រនំ បានដើរចេញសឹងអស់ទៅហើយ ដូចជា ពេជ្រ សោភា, សុគន្ធ និសា, ពេជ្រ សូលីកា, កែវ សុបញ្ញា, វី ឌីណែត, រ៉េត ស៊ូហ្សាណា  និងប៉ាច គីមមួយ ជាដើម តែយូរី នៅតែមានក្ដីសុខជាមួយទ្រនំធំនេះ។ មិនត្រឹមតែក្រាញនៅហង្សមាស ប៉ុន្ដែយូរី ក៏អស់គូប្រជែងដែរ ពោលគឺតារាលេងក្បាច់រាំសាហាវៗ នៅហង្សមាស មានតែនាងម្នាក់ប៉ុណ្ណោះ ហេតុនេះហើយបានជាថៅកែ នៅតែមិនអាចមើលរំលងនាងឡើយ ។

មួយរយៈចុងក្រោយនេះ យូរី មិនសូវមានបទល្បីល្បាញដូចមុនទេ ពោលគឺក្រោយល្បីបទ «ជិះសេះ» ពេលនេះ នាងចេញបទ «ដំរីយោលជើង» សម្រាប់ឲ្យ Fan រាំក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមើលទៅស្រីស្រស់ នៅតែមានក្បាច់រាំពិសេស ហើយសាច់កាន់តែសខ្ចី ម៉ដ្ឋខៃ តែគេសង្ស័យនាងលាក់សង្សារ មិនបង្ហាញទៀត ក្រោយបែកបាក់ស្នេហាមួយលើក ជាពីរលើកមក។

  គួរបញ្ជាក់ថា យូរី ក្រៅពីមិនទាន់ប្ដូរទ្រនំ នាងក៏មិនទាន់បង្ហាញមុខសង្សារថ្មីដែរ នៅឆ្នាំ២០២៦ ក្រោយបែកពីថៅកែ ជា នី ៥ឆ្នាំ និងជាញឹកញាប់ គេឃើញនាងតែងតែបង្ហាញអារម្មណ៍ឯកោទៀតផង ។ ប៉ុន្ដែយូរី ដែលធ្លាប់ប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់នោះ ត្រូវបាន Fan សរសើរថា នាងនៅតែអាចឈរជើងបានយ៉ាងរឹងមាំក្នុងសិល្បៈ ពោលគឺអាជីពចម្រៀង មិនបរាជ័យដូចស្នេហាឡើយ ។

ប្រភពថា ស្រីស្អាតដូចយូរី មិនខ្វះប្រុសចង់ធ្វើជាម្ចាស់ចិត្តនាងឡើយ ប៉ុន្ដែមូលហេតុដែលនាងមិនព្រមបង្ហាញស្នេហ៍ថ្មី នាពេលនេះ អាចមកពីចំណងស្នេហាមិនច្បាស់លាស់ ហើយបើហ៊ានតែប្រេះឆាម្ដងទៀតនោះ ប្រាកដ ជាពិបាកប្រឈម ទើបនាងជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហតែម្ដង ពោលគឺគ្មានចេតនាបញ្ឈឺអតីតសង្សារ ដែលពេលនេះពួកគេសុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយនោះ ឲ្យបានភ្លឺភ្នែកឡើយ ។

យូរី អតីតតារា Rock និងសាន់ដេ ធ្លាប់អះអាងថា ក្រៅពីអាជីពចម្រៀង នាងមានគោលដៅធំមួយទៀត នោះគឺការថតភាពយន្ដ ដូចរៀមច្បងដែរ ប៉ុន្ដែជ្រកនៅហង្សមាស ជាង៥ឆ្នាំ យូរី មិនទាន់បានស្គាល់រសជាតិធ្វើជាតួឯកភាពយន្ដ ក្នុងរឿងណាមួយឡើយ តែថៅកែ បានផ្ដល់សិទ្ធិឲ្យនាងធ្វើបទពីខាងក្រៅ បន្ថែមពីលើបទផលិត កម្មទម្លាក់ឲ្យច្រៀង ខណៈដែលស្រីស្រស់ គ្មានខ្នងបង្អែកជាអ្នកនិពន្ធទំនុកច្រៀងy ឬធ្វើភ្លេងឲ្យដូចតារាមួយ ចំនួនទេ ។

 គួរបញ្ជាក់ថា ក្រៅពីយូរី តារាដែលប៉ះស្នេហាមិនសូវសមប្រកប តែនៅអាចឈរជើងក្នុងអាជីពចម្រៀងបាន មានដូចជា អ្នកនាង ពេជ្រ សោភា និងពេជ្រ សូលីកា ជាដើម ។ ចំពោះយូរី តាមព័ត៌មានថា ក្រោយប្រេះឆាស្នេហា ៣លើក នាងសម្បូរប្រុសចាស់ តាមស្នេហ៍ច្រើនជាងក្មេង តែបុរសដែលយូរី នឹងជ្រើសជាគូស្នេហ៍ថ្មីនោះ គេជឿថា ទាល់តែប្រុសនោះចេះដើរតួនាទីដូចថៅកែ ជា នី ពោលគឺចេះបើកឡានជូននាងទៅច្រៀង តាមឆាកតន្រ្ដីនានា និងបង្រៀននាង ពីការធ្វើជំនួញ ទើបយូរី ចាប់អារម្មណ៍ ។

 តាមព័តមានថា នៅឆ្នាំ២០២៦ នេះ នៅហង្សមាស មានតែយូរី ម្នាក់ប៉ុណ្ណោះ ដែលមិនហ៊ានបង្ហាញមុខគូស្នេហ៍ ទើបធ្វើឲ្យនាងបាត់បង់ទាំងស្រុងនូវភាពផ្អែមស្នេហ៍។ ប៉ុន្ដែយូរី ក៏អាចនឹងធ្វើឲ្យសង្សារចាស់ ភ្ញាក់ផ្អើលដែរ ប្រ សិនបើស្ងាត់ៗ នាងហ៊ានរៀបការប្ដី ៕

RELATED ARTICLES