Thursday, March 6, 2025
Homeព័ត៌មានជាតិបុរស​អ្នក​លក់​លៀស​ហាល វាយ​ស្រ្តី​លក់​លៀស​ហាល

បុរស​អ្នក​លក់​លៀស​ហាល វាយ​ស្រ្តី​លក់​លៀស​ហាល

​​​ភ្នំពេញ ៖ អ្នក​លក់​លៀស​ហាល​និង ​អ្នក​លក់​លៀស​ហាល​ផឹកស៊ីស្រវឹង​​ដៀមដាម​ដាក់​គ្នា​ ធ្វើ​បុរសអ្នក​លក់លៀសហាលវាយ​​ទៅ​លើ​ស្ត្រី​លក់លៀសហាល​​បណ្ដាលឲ្យ​រងរបួស​ដាច់​មុខ​និង​បែក​ក្បាល​ហូរឈាម​ បង្ក​អោយ​មានការ​ភ្ញាក់​ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​ ៨និង​៤០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែ​មិនា​ ឆ្នាំ​២០១៧​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌចំការមន​ ។

ជនបង្ក​មានឈ្មោះ​ភិន​ សុផែ​ន​ ភេទប្រុស​អាយុ​២៩ឆ្នាំ​ មុខរបរ​លក់​លៀស​ហាល​ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​។ ចំនែកជនរងគ្រោះ​​មាន​ឈ្មោះ​ សេង​ ធី​ ភេទស្រី​ អាយុ​៥៨ឆ្នាំ​មុខរបរ​លក់​លៀស​ហាល​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌ​ចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ មុនពេលកើតហេតុ​ ពួក​គាត់​បាន​ឃើញ​​ខាង​ជនរងគ្រោះ​និង​ជន​បង្ក​ផឹកស៊ី​ពី​រ​វង់​ផ្សេង​គ្នា​​ដោយខាង​ស្ត្រី​រងគ្រោះ​មា​នគ្នា​៥នាក់​ ហើយ​ខាង​បុរស​បង្ក​មានគ្នា​​​៥នាក់​ដូច​គ្នា​ ព្រម​ទាំង​មានចាក់ខារ៉ា​អូខេ​ច្រៀង​ផង​ដែរ​ ​លុះពេល​​ស្ងាត់​ភ្លេង​ ​ស្រាប់តែ​មានហិង្សា​វាយ​គ្នា​កើត​ឡើង​បណ្តាលអោយ​ស្ត្រី​ម្នាក់​រងរបួស​ដាច់​មុខ​បែក​ក្បាល​ហូរឈាម​ផង​ដែរ​ លុះ​បន្តិច​ក្រោយ​មក​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ បាន​សាកសួរ​ រួច​ហើយបាននាំ​​ជនបង្កនិង​ជនរងគ្រោះ​ទៅ​ធ្វើ​ការ​សាក​សួរ​នៅប៉ុស្ត៍នគរបាល​ផ្សារ​ដើម​ថ្កូវ​  ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​រងគ្រោះ​បាន​និយាយ​ថា​ រូប​គាត់​មានគ្នា​ប្រុសស្រី​ចំនួន​៥​នាក់​បាននាំគ្នា​ផឹក​ស៊ី​នៅ​មុខផ្ទះ​ ​ស្រាប់តែមាន​បុរស​បង្ក​ខាង​លើ​បានដើរ​មកបានដើរ​មករករឿង​ រួចហើយ​បានវាយ​និងច្រានគាត់​ បណ្ដាលឲ្យ​ដួល​រងរបួស​ដាច់​មុខ​បែក​ក្បាល​សៀតថ្កា​ចំហៀងខាងស្តាំ​ ហូរឈាម​ពេញ​មុខ​ ហើយ​ព្រម​ទាំង​រកយកកាំបិទ​មករក​កាប់​គាត់​ទៀត​  ។

ដោយ​ឡែកជនបង្ក​​វិញ​បាននិយាយថា​ នៅពេល​កើតហេតុ​ រូបគាត់​មានបងប្អូ​ន​មកលេង​ផ្ទះ​ ​បានរៀប​ចំ​កម្មវិធី​ផឹក​ស៊ី​បន្តិច​បន្តួច​ ព្រមទាំង​មានចាក់ខារ៉ា​អូខេ​ច្រៀង​លេង​កំសាន្ត​ផងដែរ​​ស្របពេលនោះ​ស្រាប់តែ​ស្ត្រី​ខាងលើ​ បានទៅជេ​រដៀមដាម​ បរិហារកេរ្តិ៍​របស់​គាត់នៅ​ចំពោះ​មុខ​ភ្ញៀវ​និង​បងប្អូន​គាត់​  ធ្វើ​អោយ​រូប​គាត់​ខឹង​ទប់​អារម្មណ៍​មិន​បាន​ បានដើរទៅ​សួនាំ​ រួចហើយ​ក៍ជ្រុល​បាន​កៀសដៃ​ចំស្ត្រីខាងលើបណ្ដាលឲ្យ​ត្រូវ​ស្ត្រី​រងគ្រោះ​ដួល​តែម្ដង​ទៅ។ ​ចំពោះ​របួស​ស្នាម​នៅ​លើ​មុខ​ជនរងគ្រោះ​គឺរូប​គាត់​មិន​វាយ​នោះ​ គឺ​រងរបួស​ដោយ​សារ​តែ​ដួល​ទៅប៉ះម៉ូតូ​ ព្រមទាំង​មុតសំបក​លៀសនោះទេ​ ។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ប្រសិន​បើ​គាត់​វាយវិញ​គឺ​ស្ត្រី​រងគ្រោះ​និង​សន្លប់​បាត់​ទៅហើយ​  ព្រោះ​អី​ដៃគាត់​នៅពេល​វាយ​ចេញ​ម្តង​ៗមានទំងន់ដល់ទៅ​៦០គីឡូ​ឯណោះ​ ។

ក្រោយ​ពេល​ពី​សាកសួរ​រួចសមត្ថកិច្ច​បានអោយភាគី​ទាំងពីរ​សងខាង​ ធ្វើ​ការ​​សម្រប​សម្រួល​គ្នា​ ដោយ​ខាង​ស្ត្រី​រងគ្រោះបាន​ទារសំនង​ជំងឺ​ចិត្ត​របួស​ស្នាម​ចំនួន​៥០០ដុល្លារ​  តែ​ខាង​បុរស​បង្ក​សុំសង​១០០ដុល្លា​រ​ដើម្បី​បញ្ចប់​រឿង​ នៅក្នុង​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ​ ៕ណនរ៉ាត់

RELATED ARTICLES