រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃព្រហស្បត្តិ៍នេះបានព្រមានសហរដ្ឋអាមេរិកប្រឆាំងនិងការប្រើប្រាស់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដើម្បីយកលះកសាងកម្លាំងយោធារបស់ខ្លួននៅឧបទ្វីបកូរ៉េ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Maria Zakharova បានថ្លែងនៅក្នុងសន្និសិទកាសែតមួយថាថា យើងពិចារណាថាវាមិនអាចទទួលយកបានឡើយក្នុងការប្រើប្រាស់ការវិវត្តន៍នៃស្ថានការណ៍ដើម្បីសម្រេចបាននូវគុណប្រយោជន៍យោធាជាឯកតោភាគី ក៏ដូចជាការបង្ហូរចូលនូវអាវុធថ្មីៗក្នុងតំបន់នេះ។
មន្ត្រី រូបនេះថែមទាំងបានឲ្យដឹងទៀតថារដ្ឋាភិបាលក្រុងមូស្គូបានពិចារណាចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលផ្លោងប្រភេទ THAAD របស់សហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូងជាកត្តាដ៏ធ្ងន់ធ្ងរក្នុងការធ្វើឲ្យអស្ថិរភាព។
ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃពុធថាកូរ៉េខាងជើងបានធ្វើតេស្តបាញ់បង្ហោះមីស៊ីលផ្សេងៗ ដែលត្រូវបានគេជឿជាក់ថាជាការឆ្លើយតបនឹងការសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ប៉ុន្តែការបាញ់បង្ហោះនេះបានបរាជ័យដោយគ្រាប់មីស៊ីលនោះផ្ទុះនៅលើលំហអាកាស។
គួររំលឹកថាប្រព័ន្ធជើងទម្របាញ់មីស៊ីលចល័តនិងឧបករណ៍បាញ់មីស៊ីលការពារគ្រាប់មីស៊ីលផ្លោង(THAAD) មួយចំនួនត្រូវបានបញ្ជូនទៅដល់ទីតាំងដែលខ្លួនគ្រោងដាក់ពង្រាយកាលពីដើមខែនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា