Saturday, April 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចកាប់ទន្ទ្រានព្រៃ តុលាការដាក់គុក៣នាក់

លួចកាប់ទន្ទ្រានព្រៃ តុលាការដាក់គុក៣នាក់

ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានចាត់ឱ្យមន្ត្រីជំនាញក្រសួង បរិស្ថាន និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះត្រួតពិនិត្យស្រាវជ្រាវ និងធ្វើការបង្ក្រាបបទល្មើស ធនធានធម្មជាតិនៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសកាប់ឈើដោយខុសច្បាប់ ក្នុងដែនជម្រក សត្វព្រៃឆែប-ព្រះរកា បានចំនួន៣នាក់។

ជនសង្ស័យ ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនុតជា ទី២-ឈ្មោះខុន សាស និងទី៣ ឈ្មោះ-សាន វី។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ខាងលើ ត្រូវបានមន្ត្រីជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។ បន្ទាប់មក សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនទាំង៣ ដាក់ពន្ធនាគារខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ក្រុមការងារបាននិងកំពុងបន្តចាត់វិធានការច្បាប់តឹងរ៉ឹង ចុះស្រាវជ្រាវ ទប់ស្កាត់ និងរកជនប្រ ព្រឹត្តបទល្មើសពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថែមទៀត៕

RELATED ARTICLES