Saturday, April 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសម្បុកចោរលួចម៉ូតូ ឆក់ទូរស័ព្ទ វ៉ៃខ្នោះ៦

បំបែកសម្បុកចោរលួចម៉ូតូ ឆក់ទូរស័ព្ទ វ៉ៃខ្នោះ៦

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៦នាក់ ជាមុខសញ្ញាលួចម៉ូតូ ឆក់ទូរស័ព្ទ និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅចន្លោះពីម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង ៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យ ទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុះ មហាម៉ាត់ ហៅម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ។ ទី២-ឈ្មោះអៀម សុខកែវ ហៅតែវ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះអៀម សុខឡាំដា ហៅអិត ភេទប្រុស អាយុ២២ឆ្នាំ។ ទី៤-ឈ្មោះសុខ សេង ហៅសេង ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៥-ឈ្មោះយី សុធា ហៅធា ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៦-ឈ្មោះលី គឹមហួត ហៅហួត ភេទប្រុស អាយុ៣១ឆ្នាំ។

តាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ១២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ក្នុងនោះជនសង្ស័យ ចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន នៅត្រង់ផ្លូវលេខ២១៩ កែងផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់មកនៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់បន្ថែម ត្រង់ចំ ណុចផ្លូវ១៧១ កែងផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង ៣និង០៥នាទីទៀបភ្លឺ កម្លាំងជំនាញបន្តឃាត់ខ្លួនបានជនសង្ស័យ ចំនួន១នាក់បន្ថែម ត្រង់ចំណុចផ្លូវ លេខ១៧០ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៦នាក់ ខាងលើ ជាមុខសញ្ញាពាក់ព័ន្ធនឹងករណីលួច (ម៉ូតូ) និងលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងទទួលផលចោរកម្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។

ចំពោះសម្ភារៈដកហូតរួមមាន ម៉ូតូ ចំនួន៣គ្រឿង ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4347។ ២- ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7204។ ៣-ម៉ាក Suzuki Nex ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9369។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំទៅកាន់នាយកដ្ឋាន ដើម្បីធ្វើការសាក សួរ និងកសាងសំណុំរឿងតាមនីតិវិធី៎៕

RELATED ARTICLES