Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិដោះលែង អតីតប្រធានា ធិបតីអេហ្ស៊ីប ក្រោយជាប់គុក៦ឆ្នាំ

ដោះលែង អតីតប្រធានា ធិបតីអេហ្ស៊ីប ក្រោយជាប់គុក៦ឆ្នាំ

អេហ្ស៊ីប៖ លោក Hosni Mubarak ប្រធានាធិបតី​ដែលត្រូវបានបណ្តេញចេញពី​តំណែង​របស់អេហ្ស៊ីប​បាន​ចាក​ចេញពីមន្ទីរពេទ្យ​យោធាមួយ​​ជា​ទីកន្លែង​ដែល​លោក​បាន​ចំណាយ​ពេល​យ៉ាងច្រើនក្នុងអំឡុងពេល​ជាប់ពន្ធនាគារ​រយៈ​ពេល​៦ឆ្នាំ​ នេះបើតាមការអះអាងពី​មេធាវីការពារក្តីរបស់លោកបានបង្ហើប។

លោក Mubarak ត្រូវបានគេត្រៀមរៀបចំ​ដោះលែងឲ្យ​មាន​​សេរីភាព​កាលពី​ដើម​ខែនេះ​ បន្ទាប់ពី​តុលាការ​កំពូល​បាន​សម្រេចដោះលែង​រូបលោកដែល​ជាប់ពាក់​ព័ន្ធនឹង​​ការ​​ស្លាប់​របស់​បាតុករ​ក្នុងអំឡុងពេល​នៃការ​បះបោរ​​តវ៉ា​បណ្តាញ​រូប​លោក​ចេញពីតំណែងកាលពី​ឆ្នាំ​២០១១ ។

មេធាវី​ការពារក្តីរបស់លោកឈ្មោះ Farid al-Deeb បាន​ថ្លែងប្រាប់​ AFP ថា​លោក​ Mubarak ត្រូវបានចោទប្រកាន់​ពីបទ​ញុះញង់​​ឬសមគំនិតឲ្យ​មាន​ការ​​សម្លាប់​បាតុ​ករ​ក្នុងអំឡុងពេល​ការធ្វើបាតុកម្ម​រយៈ​ពេល​១៨ថ្ងៃ​ ដែលក្នុង​នោះ​មានមនុស្ស​៨៥០នាក់​ត្រូវបាន​សម្លាប់​ក្នុងពេលដែលប៉ូលិសប៉ះទង្គិច​ជាមួយនិង​​ក្រុមអ្នកតវ៉ា​។

លោកត្រូវបានកាត់ទោស​ដាក់ពន្ធនាគារ​អស់មួយជីវិត​​កាលពីឆ្នាំ២០១២ក្នុង​ករណីនេះ​ ប៉ុន្តែ​សាលាឧទ្ធណ៍​បានបង្គាប់​ឲ្យ​មានការ​កាត់ទោស​ឡើងវិញ​ និង​ពីរឆ្នាំក្រោយ​មក​តុលាការ​ក៏ច្រានចោលការចោទប្រកាន់​នេះ ។

សាលាឧទ្ធណ៍ជាន់ខ្ពស់​របស់​អេហ្ស៊ីប​កាលពីថ្ងៃទី​២ខែមីនា​បាន​សម្រេចដោះ​លែ​ង​​រូបលោក​ក្នុងករណី​ដែលមានការ​ចោទប្រកាន់​ជាប់ពាក់ព័ន្ធ​​​ការ​ស្លាប់​មនុស្ស​ជាច្រើនលើសលុបនេះ ។

ក្នុងអំឡុងខែ​មករា​ឆ្នាំ​២០១៦ សាលាឧទ្ធណ៍​កាត់ទោស​លោក Mubarak និង​កូនប្រុសរបស់លោកពីរនាក់​ជាប់ពន្ធនាគារ​៣ឆ្នាំ​ពីបទ​ពុករលួយ ។ ប៉ុន្តែ​យ៉ាង​ណា​កូនប្រុស​របស់លោកទាំងពីរនាក់នោះ​ត្រូវបានដោះលែងឲ្យ​មាន​សេរីភាព​ ។

ទោះជាយ៉ាងណា​កាលពីថ្ងៃព្រហស្បត្តិ៍នេះ​ តុលាការ​បានបង្គាប់​ឲ្យ​ធ្វើការ​ស៊ើប​អង្កេ​ត​អំពីការប្រពឹត្តអំពើពុករលួយ​​របស់​លោក Mubarak ជាថ្មីម្តងទៀតចំពោះ​ករណី​ដែល​លោក​ត្រូវបានគេចោទប្រកាន់ថា​ទទួលយក​​អំណោយ​ពី​កាសែត​ Al-Ahram របស់រដ្ឋ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES