Sunday, April 26, 2026
Homeតារាខ្មែរលោកគួច ខេវិន អាណិតអិនជី ទិញផ្ទះ៤០ម៉ឺនដុល្លារ  អត់ទាន់បានផ្ទះ ខណៈធីតា អស់ការងារធំ ក្រោយទូរទស្សន៍១បិទទ្វារ

លោកគួច ខេវិន អាណិតអិនជី ទិញផ្ទះ៤០ម៉ឺនដុល្លារ  អត់ទាន់បានផ្ទះ ខណៈធីតា អស់ការងារធំ ក្រោយទូរទស្សន៍១បិទទ្វារ

ភ្នំពេញៈក្នុងនាមជាមេពេលឃើញកូនចៅជួបទុក្ខលំបាកតែងតែជួយរកវិធីដល់ពួកគេដើម្បីរកច្រកចេញ។សម្រាប់លោកគួច ខេវិន ធ្លាប់ជាអ្នកគ្រប់គ្រងដឹកនាំកម្មវិធី​ច្នើមម្នាក់ដែលគ្រប់គ្រងពិធីការិនីអ្នកនាងលី ច័ន្ទដាលីស ហៅអិនជី(NG )នៅទូរទស្សន៍អាស៊ីអាគ្នេហ៍៥ឆ្នាំ និងPNN ២ឆ្នាំនោះបានសម្ដែងការអាណិតដល់កូនចៅរបស់លោករូបនេះដែលខំសន្សំលុយល្អិតពីការលក់អ៊ឺវ៉ាន់តាមOnline មកបង់ផ្ទះវីឡាតម្លៃ៤០ម៉ឺនដុល្លារតែបង់លុយរួចអស់២ឆ្នាំជាងហើយផ្ទះនៅមិនទាន់បាន។លោកខេវិន ចាត់ទុកថាវាជាតំណើរជីវិតរបស់មនុស្សគ្រប់រូប រមែងមានសេចក្ដីសុខ និងទុក្ខកើតឡើងឬរលត់ទៅជៀសមិនផុត​ជូនក៍សប្បាយរីករាយ ជូនក៍ទុក្ខគ្រាំគ្រាផ្លាស់ប្ដូរវេន បន្ដគ្នាមិនចេះចប់មិនចេះហើយ ។នៅពេលដែលអិនជី កំពុងពិបាកចិត្តនេះដែរលោកខេវិន ថែមទាំងបានណាត់សុដាលីស និងស្វាមីរួមទាំងអ្នកនាងធីតា ដែលទើបអស់ការងារនៅPnn ក្រោយស្ថានីយ៍នេះប្រកាសបិទទ្វារ ដើម្បីញាំអាហាររួមគ្នាផងដែរ ទើបលោកបានដឹងថាអិនជី ប្រាថ្នាផ្ទះវីឡាស្កឹមស្កៃរាប់សិបម៉ឺនដុល្លារ ខំប្រមូលសព្វប្រមូលគ្រប់ ធ្វើការឥតឈប់រកលុយ បង្រ្គប់បង់ឲ្យម្ចាស់បុរី តែ២ឆ្នាំកន្លងហួសទៅហើយ ក្ដីប្រាថ្នារលាយឈឹង មិនដឹងរូបរាងវីឡាយ៉ាងម៉េច ។

 គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៦ អតីតពិធីការិនីអិនជី បានធ្វើការLive វីដេអូទាក់ទងរឿងនាងបានទិញផ្ទះនៅបុរីបុស្បា វីឡាហេរ៉ូ តម្លៃ៤០ម៉ឺនដុល្លារ ដែលគេស្គាល់ថាម្ចាស់គម្រោងជាអ្នកនាងនួន ស៊ុនណារី ហៅស្រអីអូន ។តាមព័តមានថាក្រោយពីស្វាមីស្រីអូន លោកឧកញ្ញ៉ាឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯងដោយ ការចងករ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២៣ អិនជី ក៍នៅតែបង់ផ្ទះនោះតាមកាលកំណត់យ៉ាងទៀងទត់ដដែ លរហូតរួចអស់ ប៉ុន្ដែជាង២ឆ្នាំមកនេះការសាងសង់ផ្ទះគឺនៅតែជាប់គាំងដដែលមិនដឹងពេលណារួច។អិនជី ថានាងមានការឈឺចាប់បំផុតព្រោះលុយ៤០ម៉ឺនដុល្លារនោះវាច្រើនណាស់ សម្រាប់រូបនាងដែលប្រឹងLive លក់អ៊ឺវ៉ាន់តាមOnline ទាំងយប់អាទ្រាធ ព្រមទាំងយកលុយប្ដីខ្លះ និងលុយចងការប្រាក់គេខ្លះដែរ ។នាងថាក្ដីប្រាថ្នាចង់បានផ្ទះវីឡាធំនៅស្រុកខ្មែរ សុខចិត្តវិលត្រឡប់ពីអាមេរិកមករស់នៅខ្មែរ វិញតែពេលនេះត្រូវជួបរឿងខកចិត្តបំផុត ហើយសំណូមពររបស់នាងចង់ឲ្យម្ចាស់បុរីបុស្បា ទិញផ្ទះវីឡានោះពីនាង ដើម្បីឲ្យនាងបានលុយត្រឡប់មកវិញ ព្រោះថាពេលនេះនាងឆ្អែតចិត្តពេកលែង​ចង់បានផ្ទះវីឡានោះទៀតហើយ  ដោយសាថាមិនដឹងត្រូវចាំដល់ពេលណាទៀត ។

ក្រោយពីឃើញអិនជី Live វីដេអូទាំងឈឺចាប់បែបនេះម្ចាស់បុរីបុស្បា ស្រីអូន ដែលប្រើគណនេយ្យហ្វេសបុកឈ្មោះNuon Sunnary បានចូលទៅខម្មិនថា«អរគុណបងស្រីសម្រាប់ការយោគយល់រយៈពេលប៉ុន្មានឆ្នាំមកនេះ ដំណោះស្រាយពិតជាមានជូនបង»។ភ្លាមៗនោះអិនជី បានឆ្លើយតបទៅអ្នកស្រីនួន ស៊ុនណារី  ថា«អរ គុណបង សម្រាប់ការឆ្លើយតបនិងដំ​ណោះ​ស្រាយជូនខ្ញុំ ។សូមអធ្យាស្រ័យការផុសមួយនេះប៉ះពាល់ដល់បង តែដោយសារពេលខ្ញុំទាក់ទងទៅក្រុមការងារនេះរយៈពេលយូហើយ ខាងបុរីគាត់មិនមានដំណោះស្រាយជូនខ្ញុំទេបង សូមបងយោគយល់ និងជួយទិញត្រឡប់បុរីបានទេបង ព្រោះខ្ញុំពិតជាត្រូវការលុយណាស់ អាចឲ្យខ្ញុំខាតបង់ខ្លះៗបាន អំឡុងពេលនេះខ្ញុំក៍បង់ខាតបាន អំឡុងពេលនេះ ខ្ញុំក៍បង់ខាតការប្រាក់ផងដែរ ខ្ញុំពិតជាមិនចង់មានបញ្ហាអីទេ សង្ឃឹមបងជួយយោគយល់និងអធ្យាស្រ័យ »។

 ក្នុងពេលជាមួយគ្នានេះដែរលោកគួច ខេវិន មិនត្រឹមតែអាណិតតែលើអិនជី ទិញផ្ទះបង់លុយរួចមិនបានផ្ទះនោះទេ ប៉ុន្ដែអ្នកគ្រប់គ្រងនិងផលិត វិធីជាន់ខ្ពស់ទូរទស្សន៍រូបនេះក៍ស្លុតចិត្តដែរ ចំពោះកូនចៅលោកម្នាក់ទៀតឈ្មោះធីតា ដែលធ្លាប់ជានាយិការដឹកនាំគ្រប់គ្រងកម្មវិធីទូរទស្សន៍ធំមួយ តែឥឡូវស្ថានីយ៍នោះប្រកាសបិទទ្វារជាស្ថាពរ នាំឲ្យនាងត្រូវបាត់បង់ការងារ។តែលោកសង្ឃឹមថា«ក្រោយព្យុះភ្លៀង មេឃនឹងស្រឡះ»។ លោកខេវិន ក៍បានជូនពរប្អូនទាំងពីរ(អិនជី -ធីតា )ឲ្យឆាប់ផុតរលត់ សេចក្ដីទុក្ខក្នុងចិត្ត ហើយទទួលបាននូវសេចក្ដីរីករាយ ត្រឡប់មកវិញ មនុស្សល្អទេវតា ថែរក្សារចម្រុងចម្រើនជាមិនខាន ៕

RELATED ARTICLES