Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិតុលាការ​ កូរ៉េខាងត្បូង​ ចេញដីកា ចាប់ខ្លួន លោកស្រីប៉ាក គុនហេ

តុលាការ​ កូរ៉េខាងត្បូង​ ចេញដីកា ចាប់ខ្លួន លោកស្រីប៉ាក គុនហេ

កូរ៉េខាងត្បូង៖ ​បណ្តាញព័ត៌មានបរទេសផ្សាយថា​តុលាការ​កូរ៉េខាងត្បូង​បា​ន​ស​ម្រេ​ច​ចេញដីកា​ចាប់ខ្លួនប្រធានាធិបតីបណ្តេញចេញពីតំណែង​លោកស្រី ប៉ាក​គុ​ន​ហេ​នៅថ្ងៃច័ន្ទនេះ បន្ទាប់ពី​​ការ​សាកសួរលោកស្រី​ប៉ុន្មានថ្ងៃ​រួចមកពាក់ព័ន្ធ​និង​រឿង​អាស្រូវ​រំលោភអំណាច​និង​អំពើពុករលួយ​ ។

លោកស្រីប៉ាក ដែលមាន​វ័យ​៦៥ឆ្នាំ​ហើយ​នោះត្រូវបានបណ្តេញចេញពី​តំណែង​ដោយ​តុលាការ​កំពូល​របស់កូរ៉េខាងត្បូងកាលពីដើមខែនេះ ដែល​ជាការបញ្ចប់​នូវ​អភ័យ​ឯកសិទ្ធិ​របស់លោកស្រី ហើយក៏​ជាការ​កាត់សេចក្តី​តាមការ​ទាមទារ​របស់​​ប្រជាជន​រាប់លាននាក់​ដែល​ដើរហែក្បួនតាមដងផ្លូវ​ប្រឆាំងនិង​លោកស្រី។

អតីតប្រធានាធិបតី​រូបនេះ​ត្រូវ​បាន​ចោទប្រកាន់​ពីការ​ប្រព្រឹត្តអំពើ​មិនគប្បី​ជា​ច្រើ​ន​រួមមាន ការ​ស៊ីសំណូក​ ការទម្លាយព័ត៌មានរបស់រដ្ឋាភិបាល និងរឿង​អាស្រូវ​រំ​លោភ​អំណាច ។

​​តុលាការ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ការ​ចោទប្រកាន់​អំពី​បទ​រំលោភអំណាច​និង​ឋានៈ​ជា​ប្រធានាធិបតី​ក្នុងការ​ទទួលសំណូក​ពីបណ្តាក្រុមហ៊ុន​នានា​​ ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​អំពីកិច្ចការ​រដ្ឋជាដើម ។ ដែលទាំងអស់នេះសុទ្ធ​សឹងតែ​ជាបញ្ហា​ធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា​ប្រសិនជាតុលាការ​ក្រុងសេអ៊ូល​អនុម័ត​នូវ​ដីកា​ចាប់ខ្លួននេះ លោក​ស្រីប៉ាក​នឹងក្លាយជា​អតីតមេដឹកនាំ​របស់ប្រទេស​កូរ៉េខាងត្បូង​ទី​៣ហើយ​ដែល​ត្រូវបានចាប់ខ្លួន​ក្រោមបទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES