អុីរ៉ង់៖ ទូរទស្សន៍រដ្ឋផ្សាយថាក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន១៥ដែលគាំទ្រដល់ការប្រព្រឹត្តអំពើភេរវកម្មនិងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ។
ក្រសួងបានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុនទាំងនោះបានសហការដោយផ្ទាល់ឬដោយប្រយោលជាមួយនិងរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការប្រព្រឹត្តនូវអំពើឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅក្នុងការចូលកាន់កាប់ទឹកដីរបស់ជនជាតិប៉ាឡេស្ទីន ដែលទាំងនេះគឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៣៣៤ ។
ទូរទស្សន៍រដ្ឋឲ្យដឹងថាបម្រែបម្រួលនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានហាមប្រាមក្រុមហ៊ុនបរទេសជាច្រើនដែលជួយឧបត្ថម្ភដល់រដ្ឋអ៊ីស្លាមមួយនេះ(អ៊ីរ៉ង់) ។
កាលពីថ្ងៃសុក្រនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើបណ្តាក្រុមហ៊ុនបរទេសចំនួន៣០ចំពោះការផ្ទេរនូវបច្ចេកវិទ្យាទៅកាន់អ៊ីរ៉ង់សម្រាប់កម្មវិធីមីស៊ីលរបស់ខ្លួនឬការបំពាននឹងការគ្រប់គ្រងការនាំចេញទៅកាន់អ៊ីរ៉ង់ កូរ៉េខាងត្បូងនិងស៊ីរី ។
ទោះជាយ៉ាងណាក្រសួងការបរទេសអ៊ីរ៉ង់មិនបានបញ្ជាក់ឈ្មោះជាក់លាក់អំពីក្រុមហ៊ុនទាំងនោះឡើយ ប៉ុន្តែគ្រាន់តែលើកឡើងថាកិច្ចការជំនួញមួយចំនួនជាមួយនិងក្រុមហ៊ុនទាំងនោះនឹងត្រូវបានហាមប្រាម។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា