Saturday, May 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបបទល្មើសនៅព្រៃឡង់ ៤ខែ ១៧៨ករណី វ៉ៃខ្នោះ១៣នាក់

បង្ក្រាបបទល្មើសនៅព្រៃឡង់ ៤ខែ ១៧៨ករណី វ៉ៃខ្នោះ១៣នាក់

ភ្នំពេញ ៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស មន្ទីរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តទាំង៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រួមជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តទាំង៤ បានបន្តចុះល្បាតទប់ស្កាត់និងបង្ក្រា បបទល្មើស ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។

នៅក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានចុះល្បាត និងអនុវត្តច្បាប់ បានចំនួន ៨៥៣លើក ដែលក្នុងនោះ បានបង្ក្រាបបានបទល្មើសធនធានធម្មជាតិ ចំនួន១៧៨ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន១៣២ករណី បទល្មើសកាប់ឈើ ចំនួន២៥ករណី បទល្មើសចាប់សត្វព្រៃ ចំនួន១៨ករណី បទល្មើសរ៉ែខុសច្បាប់ ចំនួន២ករណី និងបទល្មើសនេសាទ ចំនួន១ករ ណី។ ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចបានចាត់ការកសាងសំណុំរឿង ចំនួន ៨៣ករណី បញ្ជូនទៅតុលា ការ ក្នុងនោះ មានជនសង្ស័យ ចំនួន១៣នាក់។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងចាប់យកមួយចំនួន មករក្សាទុកនៅតាមស្នាក់ការល្បាត ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២៦ នៅតាមតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា មន្ត្រីឧទ្យានុរក្ស បានចុះល្បាតអនុវត្តច្បាប់ បានចំនួន ៤ ០៤៨លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៧១៨ករណី ក្នុងមានបទល្មើសកាប់គាស់ រុករានដីព្រៃ ធ្វើជាកម្មសិទ្ធិ ចំនួន១៩៨ករណី បទល្មើសព្រៃឈើ ចំនួន២២៨ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨២ករណី បទល្មើសរ៉ែខុសច្បាប់ ចំនួន ៨ករណី និងបទល្មើសនេ សាទ ចំនួន១០២ករណី។

ជាមួយគ្នានេះសមត្ថកិច្ចក្រសួងបរិស្ថាន រឹបអូសរណារយន្ត រថយន្ត គោយន្ត និងម៉ូតូ ដោះអន្ទាក់ និងដកហូត និងរឹបអូសកាំភ្លើងច្នៃ បានមួយចំនួន។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមសហការពីអ្នកពាក់ព័ន្ធ ក្នុងការការពារនិងអភិរក្សធនធានធម្ម ជាតិនៅតាមតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ទោះយ៉ាងណា មន្ត្រីឧទ្យានុរក្ស បន្តមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ជាមួយការគាំទ្រ លើកទឹកចិត្តនិងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ជំនាញបច្ចេកវិទ្យា បំពាក់សម្ភារៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំនិងពង្រឹងយន្តការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈការជួយលើកស្ទួយជីវភាពរបស់ប្រជា ពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀត ដោយបានបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលពីគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង៕

RELATED ARTICLES