Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអាជ្ញាធរ​ប៉ាគីស្ថាន​​ចាប់អ្នក​នេសាទ​ឥណ្ឌា១០០​នាក់រឹប​អូសទូក​នេសាទ​​១៩គ្រឿង

អាជ្ញាធរ​ប៉ាគីស្ថាន​​ចាប់អ្នក​នេសាទ​ឥណ្ឌា១០០​នាក់រឹប​អូសទូក​នេសាទ​​១៩គ្រឿង

ប៉ាគីស្ថាន៖​ មន្ត្រីប៉ូលិស​បានថ្លែងថា​អាជ្ញាធរ​ប៉ាគីស្ថាន​បានឃាត់ខ្លួន​អ្នកនេសាទ​ជនជាតិឥណ្ឌា​ចំនួន​១០០នាក់​កាលពីថ្ងៃអាទិត្យ​ដែលបាន​បំពាន​លើ​​ខ័ណ្ឌសីមា​នៃ​ដែនសមុទ្រ​របស់ប្រទេស​ប៉ាគីស្ថាន​។

ទីភ្នាក់ងារ​សន្តិសុខ​ដែនសមុទ្រ​ប៉ាគីស្ថាន (MSA) បាន​ឲ្យដឹងថា​មានទូកនេសាទ​ចំនួន​១៩គ្រឿង​​ក៏ត្រូវបាន​អាជ្ញាធរ​រឹបអូសបាន​ផងដែរ ។

ប៉ូលិស​លើកឡើងថា​មន្ត្រី​សន្តិសុខ​ដែនសមុទ្រ​បានបញ្ជូន​ជនជាតិ​ឥណ្ឌា​ទាំងអស់​នោះ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ធ្វើ​តាមនីតិវិធីច្បាប់។

ឥណ្ឌានិងប៉ាគីស្ថាន​តែងតែ​ឃាត់ខ្លួនអ្នកនេសាទ​ដោយ​ចោទប្រកាន់​ពីការ​ចូល​នេសាទដោយខុសច្បាប់ក្នុងដែនទឹករបស់អ្នកទាំងពីររៀងៗខ្លួន​ ដោយ​មិនមាន​ការ​កំណត់​ច្បាស់​លាស់​ហើយ​ទូកនេសាទ​ជាច្រើន​ខ្វះបច្ចេកទេស​នៅ​តាមទីតាំង​​ត្រឹមត្រូវរបស់ពួកគេថែមទៀតផង ។

ទោះជាយ៉ាងណាមន្ត្រីប៉ាគីស្ថានបាន​ទទូចថា​​អ្នកនេសាទ​ឥណ្ឌា​ទាំងអស់នេះ​បាន​បន្ត​​រំលោភបំពាន​ចូល​ក្នុង​តំបន់​ត្រីកោណ​​របស់ប្រទេស​ខ្លួនដោយមិនបាន​គិត​អំពីជីវភាពរបស់​របស់អ្ន​កនេសាទក្នុងស្រុករបស់​ប៉ាគីស្ថាន ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES