ភ្នំពេញ ៖ ក្មេងទំនើង ចំនួន៤នាក់ ក្នុងចំណោមនោះ មាន៣នាក់ជាប្រុសក្លែងជាស្រី ដែលជិះម៉ូតូបង្កភាពអនា ធិបតេយ្យ តាមផ្លូវសាធារណៈ បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងថែមទាំងបានថតបង្ហោះតាមបណ្តា ញសង្គម ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ថា ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីក្មេងទំនើង ៤នាក់ ជិះម៉ូតូ ២គ្រឿង បង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ ភ្លាមនោះ នៅវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ នៅចំណុចស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្មេងទំនើងបើកបរម៉ូតូបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសារធារណៈ ប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះសឹម ច័ន្ទរតន៍ ភេទប្រុស ក្លែងជាស្រី កើតឆ្នាំ២០០៨។ ទី២-ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស ក្លែងជាស្រី កើតឆ្នាំ២០០៨។ ទី៣-ឈ្មោះកឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨ និងទី៤-ឈ្មោះជា មករា ភេទប្រុស ក្លែងជាស្រី កើតឆ្នាំ២០០៨។

ករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសាកសួរតាមនីតិវិធី៕