Tuesday, May 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សារទំនើប នៅក្រុងកំពត ភ្លើងឆេះហ្មត់ ៥០ម៉ឺនដុល្លារ

ផ្សារទំនើប នៅក្រុងកំពត ភ្លើងឆេះហ្មត់ ៥០ម៉ឺនដុល្លារ

ខេត្តកំពត ៖ ផ្សារទំនើប ១កន្លែង ស្ថិតនៅកណ្តាលក្រុងកំពត ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ដែលគិតជាទឹកប្រាក់ ប្រមាណ៥០ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយ ការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្សារទំនើប ៦៦៦ ស៊ុបភើម៉ាឃីតឆេន មានទីតាំងស្ថិតក្នុងភូមិកំពង់បាយខាង ជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

តាមប្រភពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា នៅវេលាម៉ោង ១និង២១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយ កើតឡើង (ឆេះផ្សារទំនើប ៦៦៦ស៊ុបភើម៉ាឃីតឆេន) ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ភ្លាមនោះកម្លាំងកងរាជ អាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត និងអាជ្ញាធរក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការជួយពន្លត់ភ្លាមៗ រហូតដល់វេលាម៉ោង ៥និង៣០នាទី ទៀបភ្លឺ ថ្ងៃដដែល ទើបគ្រប់គ្រងបានទាំង ស្រុង។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការអន្តរាគមន៍គ្រោះអគ្គិភ័យខាងលើ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ចំនួន១គ្រឿង ប្រើប្រាស់ទឹក ចំនួន៨ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន៣គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន១៦ឡាន សរុបប្រើប្រាស់ទឹកបាញ់ពន្លត់ អស់២៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល។

មន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ថា ករណីនេះ បណ្តាលឱ្យខូចខាតផ្សារទំនើប ខាងលើ រួមនិងសម្ភារៈក្នុងផ្សារ អស់ទាំងស្រុង សរុបជាទឹកប្រាក់ ប្រហែល៥០ម៉ឺនដុល្លារ៕

RELATED ARTICLES