Tuesday, May 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ្មក់បង្ក្រាបបារបារាំង បង្កប់សេវាផ្លូវភេទ

ឆ្មក់បង្ក្រាបបារបារាំង បង្កប់សេវាផ្លូវភេទ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានឆ្មក់បង្ក្រាបទីតាំងភោជនីដ្ឋានបារបារាំង មួយកន្លែង ស្ថិតនៅលើផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី បានជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនសង្ស័យ មានលួចបង្កប់បម្រើសេវាផ្លូវភេទខុសច្បាប់។

តាមប្រភពកម្លាំងសមត្ថកិច្ចជំនាញ បានបង្ហើបឱ្យដឹងថា ដោយទីតាំងបារបារាំង ខាងលើនេះ មានការចុះស៊ើប អង្កេតមុនជាក់ស្តែងពីអង្គការមួយ ជាច្រើនដងក្រោយមកហើយ ដោយមានការសង្ស័យ ក៏បានរាយការណ៍បន្តទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានឆ្មក់ចុះបង្ក្រាបជាក់ស្តែងតែម្តង។

បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការបង្ក្រាបទីតាំងហាងបាបារាំង ខាងលើចប់ បានឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គ លិកនារីៗជាច្រើន រួមទាំងអ្នកពាក់ព័ន្ធបម្រើការក្នុងនោះ បូករួមទាំងសម្ភារៈមួយចំនួនធំ បញ្ជូនតាមរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរបន្ត បើអ្នកមិនពាក់ព័ន្ធ សមត្ថកិច្ចនឹងបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកដែលពាក់ព័ន្ធ សមត្ថកិច្ចនឹងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES